Monirath Khmer Welcome

ព៍ត៌មានទាន់ហេតុការណ៍ៈ តើវាសនារបស់លោក គឹម ស្រួយ នាយកវិទ្យាល័យសម្តេចឪ បន្ទាយមានជ័យ ទៅជាយ៉ាងណា? "

ពន្ធនាគារខេត្តបន្ទាយមានជ័យក្រោមការដឹកនាំរបស់ប្រធានថ្មី

បន្ទាយមានជ័យ៖ គ្រាន់តែចូលកាន់តំណែងភ្លាមគេសង្កេតឃើញលោក សាម នី និង លោក កែវ វិចិត្រ ប្រធាននិងអនុប្រធានពន្ធនាគារថ្មីប្រឹងប្រែងកែលំអពន្ធនាគារមិនឲ្យមានរឿងអាស្រូវដូចមុន គឺ ប្រមូលអ្នកទោសចូលបន្ទប់ឃុំឃាំងវិញទាំងអស់លុបបំបាត់ពាក្យថា អ្នកទោសមានតែឈ្មោះជាប់ឃុំ ឯមនុស្សដេកផ្ទះសំណាក់និងបន្តរកស៊ីខុសច្បាប់។ ចំណែកឯរឿងប្រើប្រាស់គ្រឿងញៀនក្នុងគុកក៏ ត្រូវលុបបំបាត់ទាំងស្រុងដែរ ដោយឡែកអ្នកទោសដែលរឹងរួសព្រោះអាងលុយ អាងបក្សពួកមិន គោរពវិន័យក្នុងពន្ធនាគារអប់រំមិនឡើងត្រូវបានបញ្ជូនទៅដាក់វិន័យនៅឯពន្ធនាគារខេត្តបាត់ដំបង។ ជាក់ស្តែងកាលពីថ្ងៃទី ៣ ខែ សីហា ឆ្នាំ ២០១១ ទណ្ឌិតក្បាលរឹងម្នាក់ឈ្មោះ ស្រេង វីរៈ ហៅ ល័ក្ខ ដែលជាប់ទោសពីបទ ជួញដូរគ្រឿងញៀន ហើយពេលជាប់គុករាប់ឆ្នាំទៅហើយ នៅតែមានសារ ធាតុគ្រឿងញៀនក្នុងទឹកម៉ូត្រ ពិនិត្យពីរ-បីដងមិនចេះអស់ ត្រូវបានបញ្ជូនទៅដាក់បន្ទប់ពិន័យនៅពន្ធ នាគារខេត្តបាត់ដំបង ។ គួររំលឹកថា ក្រោយពេលវិទ្យាសាស្ត្រខ្មែរចុះផ្សាយព័ត៌មានស្តីពីអ្នកទោស លួចប្រើប្រាស់គ្រឿងញៀនក្នុងគុករួចមក ថៃ្ងទី ១៨ ខែ មិថុនា ឆ្នាំ ២០១១ មន្ត្រីជំនាញក្រោមការ បញ្ជារបស់លោកប្រធានគណៈអភិបាលខេត្តបន្ទាយមានជ័យ បានចុះទៅត្រួតពិនិត្យទឹកនោមអ្នក ទោសដើម្បីរកសារធាតុគ្រឿងញៀន ។ ក្នុងចំណោមអ្នកទោសជាង១០នាក់ មាន៤នាក់ មានសារ ធាតុថ្នាំញៀនក្នុងខ្លួន ។ លុះដល់ថ្ងៃទី ៨ ខែ កក្កដា ឆ្នាំ ២០១១ មានការត្រួតពិនិត្យម្តងទៀតក៏នៅតែ ឃើញមានសារធាតុថ្នាំញៀនក្នុងខ្លួនអ្នកទោសបួននាក់នោះដដែល ។ ដោយសារមូលហេតុនេះ ហើយ ទើបមានការផ្លាស់ប្តូតំណែងប្រធានពន្ធនាគារខេត្ត បន្ទាយមានជ័យ កាលពីថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០១១ដោយដកលោក ភាន ឆវន្ត ចេញដាក់ជំនួសដោយលោក សាម នី ។ ក្រោយផ្លាស់ ប្តូរប្រធានថ្មីហើយ មានមន្ត្រីខាងអង្គភាពប្រឆាំងអំពើពុករលួយចុះមកធ្វើអធិការកិច្ចក្នុងពន្ធនាគារ នេះទៀត។ រឿងដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺថ្ងៃទីមួយមន្ត្រីបានហៅអ្នកទោសពីរនាក់ឈ្មោះ គឹម ហាន និង ស្រេង វីរៈ ហៅ ល័ក្ខ មកសួរ និងពិនិត្យទឹកម៉ូត្រ ។ ការពិនិត្យលើកដំបូងនេះ មិនឃើញ មានអ្វីទេ ។ ស្អែកឡើងមនុស្សដដែលពីរនាក់នេះក្រោយពីសាកសួររួចក៏ពិនិត្យទឹកនោមម្តងទៀត ស្រាប់តែឃើញមានសារធាតុញៀនក្នុងទឹកនោមសារជាថ្មី ។ ធ្វើឲ្យមានចង្ងល់ថា តើអ្នកណាជាអ្នក ជញ្ជូនថ្នាំញៀនឲ្យពួកគេប្រើប្រាស់ ? ។ មិនតែប៉ុណ្ណោះឈ្មោះ ល័ក្ខ និង បក្សពួក ពីរ-បីនាក់ទៀត ដែលធ្លាប់តែសប្បាយនិងការប្រើប្រាស់ថ្នាំញៀនដោយសេរីក្នុងពន្ធនាគារ ក្នុងជំនាន់មេគុកនួន វណ្ណា និង ភាន ឆវន្ត នោះ បានបំផុសអ្នកទោសឲ្យផ្តិតមេដៃទាមទារឲ្យមេចាស់គឺលោក ភាន ឆវន្ត បានវិល មកកាន់តំណែងវិញ ។ ដោយមើលឃើញថា បើទុកឈ្មោះ ល័ក្ខ នេះ តទៅទៀត នោះបញ្ហានិងកើត មានមិនចេះឈប់ឈរ ទើបអ្នកគ្រប់គ្រងថ្មីសម្រេចចិត្តបញ្ជូនឈ្មោះនេះទៅដាក់ពិន័យនៅពន្ធនាគារ ខេត្តបាត់ដំបងតែម្តងទៅ ។ សង្ឃឹមថា រឿងរ៉ាវអាស្រូវនិងបញ្ហារញ៉េរញ៉ៃដែលធ្លាប់មានពីមុនមកទាំង ប៉ុន្មាននិងដោយរោយទៅតាមមេគុកចាស់និងទណ្ឌិតឈ្មោះ ល័ក្ខ ទាំងអស់ កុំឲ្យនៅមានសេសសល់ តទៅទៀត ៕ ដោយ សិរីសោភ័ណ

0 comments:

Post a Comment

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | JCPenney Coupons