Monirath Khmer Welcome

ព៍ត៌មានទាន់ហេតុការណ៍ៈ តើវាសនារបស់លោក គឹម ស្រួយ នាយកវិទ្យាល័យសម្តេចឪ បន្ទាយមានជ័យ ទៅជាយ៉ាងណា? "

ឯកឧត្តម-ឧត្តមសេនីយ៍ទោ ហ៊ុន ម៉ាណែត ចុះសាកសួរសុខទុក្ខដល់កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ



បន្ទាយមានជ័យ៖ កាលពីរសៀលថ្ងៃទី ៧ ខែ មិថុនា ឆ្នាំ ២០១១ ឯកឧត្តម ឧត្តមសេនីយ៍ទោ ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានចុះសំណេះសំណាលសាកសួរសុខទុក្ខដល់កងរាជអាវុធហត្ថ និងយុវជនអប់រំផ្តាច់គ្រឿងញៀននៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ។
ក្នុងឱកាសនោះក៏មានវត្តមានលោក អ៊ុង អឿន អភិបាលនៃអណៈអភិបាលខេត្តបន្ទាយមាន ជ័យ លោកឧត្តមសេនីយ៍ត្រី រ័ត្ន ស៊្រាង មេបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និង មេបញ្ជាការ-បញ្ជាការរង លោក-លោកស្រីប្រធានមន្ទីរពាក់ព័ន្ធជុំវិញខេត្តព្រមទាំងគណៈប្រតិ ភូអមដំណើរផងដែរ ។
លោកឧត្តមសេនីយ៍ត្រី រ័ត្ន ស៊្រាង បានថ្លែងឲ្យដឹងពីស្ថានភាពជុំវិញខេត្តថា៖ អង្គភាពរបស់ លោកសម្រេចស្នាដៃល្អៗជាច្រើន លើកិច្ចការបង្ការ បង្រ្កាប បទល្មើស ឧក្រិដ្ឋផ្សេងៗ ធានាបានល្អ ប្រសើរនូវសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងខេត្តទាំងមូល ជាពិសេសការប្រមូលផ្តុំយុវជនប្រើ ប្រាស់សារធាតុជាតិមកគ្រប់គ្រងដើម្បីធ្វើការអប់រំកែប្រែនេះ គឺជាគន្លឹះមួយក្នុងវិធានការណ៍បង្ការ ទប់ស្តាត់បទល្មើស ព្រោះសមាសភាពយុវជនប្រើប្រាស់សាធាតុញៀនអាចក្លាយទៅជាមុខសញ្ញាប្រ ព្រឹត្តបទល្មើស បានយ៉ាងងាយ ។ ជាក់ស្តែងបើគិតមកទល់បច្ចុប្បន្ននេះ កងរាជអាវុធហត្ថរបស់ លោកបានទទួលយុវជនមកពីបណ្តាខេត្តខេត្ត-រាជធានី ដើម្បីធ្វើការអប់រំសរុប ១១៧០នាក់ បានអនុ ញាត្តឲ្យត្រឡប់ទៅលំនៅដ្ឋានវិញ ចំនួន ១៦០៥នាក់ នៅសល់ចំនួន ១៦៥នាក់ កំពុងទទួលការអប់រំ។ លោកឧត្តមសេនីយ៍ត្រីបានបន្ត៖ ចំពោះយុវជនផ្តាច់គ្រឿងញៀនទាំងអស់ កន្លងមកត្រូវបានអ្នកជិតខាង ក្រុម គ្រួសារស្អប់ខ្ពើម មិនរាប់រក ។ ផ្ទុយទៅវិញ ដោយមានសន្តានចិត្តដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន និង លោកជំទាវ ប៊ុន រ៉ានី ហ៊ុនសែន បានយកចិត្តទុកដាក់ សណ្តោសប្រោសប្រណី និងចាត់ទុកថា ( យុវជនញៀនថ្នាំទាំងអស់គឺជាជនរងគ្រោះ) ។លោកបានបន្ថែមទៀតថា៖ អង្គភាព បានកសាងផែនការ ប្រើប្រាស់កម្លាំង៣៥០នាក់ ត្រៀមជាស្រេចនូវមធ្យោបាយគ្រឿងបំពាក់ ធានាបំ រើការប្រយុទ្ធ និង ប្រយុទ្ធ ដោយត្រៀមជានិច្ចរងចាំតែបទបញ្ជាតែប៉ុណ្ណោះ ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ ហ៊ុន ម៉ាណែត បានថ្លែងកោតសសើរចំពោះវីរៈភាពអង់អាច ក្លាហាន របស់កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យក្នុងការការពារបូរណភាពទឹកដីមិនឲ្យចោរសៀមឈ្លាន ពានសូម្បីតែ១mmណាឡើយ ។ បន្ទាប់មកឯកឧត្តម ឧត្តមសេនីយ៍ទោបានធ្វើការផ្តាំផ្ញើចំពោះយុវជន ដែលកំពុងតែធ្វើការផ្តាច់គ្រឿងញៀននៅកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ធ្វើយ៉ាងត្រូវខិតខំ ព្យាយាមបន្សាបសារធាតុញៀនឲ្យបានសម្រេច ហើយចេញទៅធ្វើជាកូនល្អ-ពលរដ្ឋល្អ ដើម្បីជាការ រួមចំណែកស្តារនិង អភិវឌ្ឍនប្រទេសជាតិឲ្យបានការរីកចម្រើនបន្តទៀត ។ ឯកឧត្តមក៏បាននាំមកនូវ អំណោយ រួមមាន គ្រឿងឧបភោគ -បរិភោគមួយចំនួនដូចជា៖ មី ទឹកសុទ្ធ ទឹកក្រូចនិង ថវិការមួយ ចំនួនផងដែរដល់កងរាជាអាវុធហត្ថខេត្តបន្ទាយមានជ័យ ៕ ដោយ មុនីរដ្ឋ

0 comments:

Post a Comment

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | JCPenney Coupons