Monirath Khmer Welcome

ព៍ត៌មានទាន់ហេតុការណ៍ៈ តើវាសនារបស់លោក គឹម ស្រួយ នាយកវិទ្យាល័យសម្តេចឪ បន្ទាយមានជ័យ ទៅជាយ៉ាងណា? "

ក្នុងខែឧសភា ខេត្តបន្ទាយមានជ័យ មានបាតុកម្មតវ៉ា នៅមុខសាលាខេត្ត៧លើក

បន្ទាយមានជ័យ៖ ចាប់ពីថ្ងៃ៣ ដល់ថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០១១ នៅមុខសាលាខេត្តបន្ទាយមាន ជ័យមានបាតុកម្មតវ៉ាទាក់ទងនិងរឿងទំនាស់ដីធ្លីចំនួន៧លើក ដែលអាចនិយាយបានថា ជាខែដែល ជាប់ឯតទគ្គៈកម្មខាងរឿងសំបូរការតវ៉ាច្រើនជាងគេ។ បាតុកម្មទាំង៧លើកនោះគឺ១ ថៃ្ងទី ៣ ឧសភា មានមនុស្សប្រមាណ៥០នាក់ ដឹកនាំដោយឈ្មោះ សាំង បាន បានមកតវ៉ារឿងគេចាប់ត្រាក់ទ័ររបស់ ពួកខ្លួន ព្រោះតែត្រាក់ទ័រនោះទៅភ្ជួរបំពានលើដីទំនាស់ដែលមានដីកាសម្រេចរក្សាការពាររបស់ សាលា ដំបូងខេត្ត ។ រឿងតវ៉ានេះត្រូវបានលោក អ៊ុក កែវរតនៈ សន្យាថា និងចុះទៅដោះស្រាយដល់ទីកន្លែងនៅ ថៃ្ងស្អែក ។ ប៉ុន្តែនៅថ្ងៃទី៤ ឧសភា ពេលដែលតំណាងអាជ្ញាធរអញ្ជើញទៅដល់កន្លែងកើតហេតុស្រាប់តែ ភាគីខាង សាំង បាន បែរជាអវត្តមានទៅវិញ ។ ទី២.៣.៤ថ្ងៃទី ៥ ទី ១២ និងទី ២៣ ខែ ឧសភា អ្នកភូមិ ថ្នល់បត់ ឃុំ អូរបីជាន់ ស្រុក អូជ្រៅ ដែលមានគ្នាចំនួនជិត២០០នាក់ បានមកតវ៉ាពីរឿងដីធ្លីនៅភូមិ បឹងស្នោ ឃុំ ស្លក្រាម ស្រុក ស្វាយចេក ដោយចោទប្រកាន់ថា លោក ឃុន វណ្ណា ឧកញ៉ា សំផាន់ ណារិទ្ធ លោក យី ភីរម្យ លោក វ៉ន សំបូរ លោក ប៊ុត ម៉ៃ រំលោភយកដីពួកគាត់ព្រមទាំងចោទប្រកាន់ ទៅលើលោក ឃូ ពៅ អភិបាលស្រុក ស្វាយចេក ថា កាន់ជើងពួកអ្នករំលោភផងដែរ ។ ការមកធ្វើ តវ៉ារបស់អ្នកភូមិ ថ្នល់បត់នេះ បានជាមកច្រើនដង ព្រោះតែពួកគាត់មកប៉ះចំតែថ្ងៃមន្ត្រីរាជការឈប់ សម្រាក(ថ្ងែទី១២ ឧសភា បុណ្យចម្រើន ព្រះជន្មព្រះមហាក្សត្រ ថៃ្ងទី ២៣ ឧសភា មន្ត្រីឈប់សម្រាកជំនួសថ្ងៃ ទី ២១ ដែលជាថ្ងៃព្រះរាជ ពិធីច្រត់ព្រះនង្គ័ល )។ រឿងនេះត្រូវបានលោក អភិបាលខេត្តទទួលយក ដោះស្រាយថ្ងៃទី២៤ ដោយហៅភាគីពាក់ព័ន្ធទាំងអស់ មកប្រជុំដោះស្រាយ។ ទី៥ ថៃ្ងទី២៨ ឧសភា អ្នកតវ៉ាមកពីភូមិ អូរសំព័រ ឃុំ ទួលពង្រ ស្រុក ម៉ាឡៃ ចំនួន៤គោយន្ត ធ្វើដំណើរចេញពីស្រុកម៉ាឡៃតែមកដល់មុខ សាលាខេត្តបានតែ២គោយន្តក្នុងបំណងមកទាមទារឲ្យមានការដោះលែងតំណាងរបស់ពួកគេពីរ នាក់ ដែលត្រូវបានប៉ូលិសចាប់តាមដីការបស់តុលាការកាលពីថ្ងៃទី ២៧ ខែ ឧសភា នៅចំណុចបឹងក្របៅ ឃុំ ទួលពង្រ តែមកចំថ្ងៃសៅរ៍ ដែលជាថ្ងៃឈប់សម្រាក របស់មន្ត្រីរាជការ ម្ល៉ោះ ហើយ ពួកគេពុំបានទទួលលទ្ធផលអ្វីទេ ។ ទី ៦ ថៃ្ងទី ៣០ ឧសភា មានពីរក្រុមមកពីស្រុកម៉ាឡៃ ដូចគ្នាមកទាមទារឲ្យអាជ្ញាធរជួយធ្វើការដោះលែងគ្នាគេ ដែលត្រូវសមត្ថកិច្ចចាប់តាមដីកាតុលាការ ដែលក្នុងនោះមួយក្រុមមានគ្នា ៦០នាក់ មកតវ៉ាឲ្យមនុស្ស៥នាក់ មានឈ្មោះ ១.ឆេង ឆៃលឿង ២.អ៊ុយ សុភ័ក្រ ៣.ទឹម ហៀង ៤.គេន ណារិន និង៥.មាស យ៉ុន និងមួយក្រុមទៀតមានគ្នាជាង១០០ នាក់ មកតវ៉ាសុំឲ្យដោះលែងតំណាងគេពីរនាក់ ឈ្មោះ សាំង បាន និង យិន វ៉ាង ។ ការតវ៉ារបស់ក្រុម ទាំងពីរនេះ ពុំត្រូវបានអាជ្ញាធរទទួលដោះស្រាយទេ ព្រោះអសមត្ថកិច្ចត្បិតរឿងចាប់ចងនេះជា សមត្ថកិច្ចរបស់តុលាការ ។ ថៃ្ងទី ៣១ ជាថ្ងៃចុងក្រោយរបស់ខែឧសភា មានមនុស្សមកពីស្រុក មង្គលបូរី និង ស្រុក ព្រះនេត្រព្រះ បានមកតវ៉ារឿងដីធ្លី ដែរ តែការតវ៉ានេះត្រូវលោក អ៊ុក កែវរតនៈ អនុញាតិឲ្យចូលជូបនិងធ្វើការដោះស្រាយ ប្រកបដោយភាពរលូននិងទទួលបានជោគជ័យ ដែល ប្រជាពលរដ្ឋទាំងពីរស្រុកអាចទទួលយកបាន ហើយក៏នាំគ្នាវិលត្រឡប់ទៅវិញក្នុងថ្ងៃដដែល ពោល គឺ រយៈពេលដោះស្រាយប្រហែលមួយចំអិនកំពឹស ប៉ុណ្ណោះ ព្រោះវាជាសមត្ថកិច្ចរបស់អាជ្ញា ធរ ។ គេមិនអាចស្មានដឹងមុនថា ក្នុងខែមមិថុនា ដែលទើបចូលមកដល់នេះនឹងមានរឿងហេតុដូចខែ ឧសភា ដែលទើបកន្លងផុតទៅឬយ៉ាងណា

0 comments:

Post a Comment

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | JCPenney Coupons