Monirath Khmer Welcome

ព៍ត៌មានទាន់ហេតុការណ៍ៈ តើវាសនារបស់លោក គឹម ស្រួយ នាយកវិទ្យាល័យសម្តេចឪ បន្ទាយមានជ័យ ទៅជាយ៉ាងណា? "

វីហ្គោ ដុនបូស្តូ ក្រឡាប់ផ្ងាជើងឡើងលើនៅប៉ោយប៉ែត

ប៉ោយប៉ែត៖ ឡានវីហ្គោ ពណ៌សពាក់ស្លាកលេខ ONG10 2-003 របស់អង្គការដុនបូស្តូបានក្រឡាប់ បៈជើងឡើងលើនៅចំណុចភូមិ គីឡូម៉ែតលេខ៤ សង្កាត់ ប៉ោយប៉ែត ក្រុង ប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ កាលពីរសៀលម៉ោង១៥ ថៃ្ងទី ៣១ ខែ កក្កដា ឆ្នាំ ២០១១ ប៉ុន្តែជនជាតិបរទេសពីរ នាក់នៅក្នុងឡានពុំមានគ្រោះថ្នាក់អ្វីទេ ។ សាក្សីដែលបានឃើញហេតុការណ៍នេះបាននិយាយថា៖ គេបានឃើញឡានអង្គការក្រៅរដ្ឋាភិបាលនេះបើកពីកើតទៅលិចដោយមានល្បឿនលឿនគួរសម ពេលមកដល់កន្លែងកើតហេតុស្រាប់តែឃើញឡានរេពេញថ្នល់ហើយឡើងទៅលើចិញ្ចើមថ្នល់រួច
ក្រឡាប់ផ្ងាជើងឡើងលើ។ បន្តិចក្រោយមកគេឃើញជនជាតិអាស៊ីជាបរទេសពីរនាក់លូនចេញពីក្នុង ឡានទាំងមុខស្លេកស្លាំង។ ភ្លាមៗនោះគេឃើញប៉ូលីសចរាចរណ៍ក្រុងប៉ោយប៉ែតទៅដល់កន្លែង កើតហេតុភ្លាមដែរ ។ តាមសម្តីប៉ូលីសចរាចរណ៍ដែលបានសាកសួរជនបរទេសជាអ្នកបើកបរនិងអ្នក រួមដំណើរពីរនាក់នោះនិយាយថា៖ ពេលកំពុងបើកបរស្រាប់តែមានឆ្កែមួយក្បាលរត់មុខដោយមិន ចង់បុកឆ្កែតៃកុងក៏បានបួងចង្កូតគេចហើយក៏ក្រឡាប់បៈជើងបែរក្បាលទៅទិសខាងកើតវិញអញ្ចឹង
ទៅ ។ ដោយជាគ្រោះថ្នាក់ឯកតោភាគីហើយគ្មានបណ្តាលគ្រោះថ្នាក់ដល់អ្នកដទៃប៉ូលីសបានអនុ ញាត្តឲ្យជនបរទេសពីរនាក់នោះយកឡានទៅជួសជុលវិញ ។ សូមជម្រាបថា ផ្លូវជាតិលេខ៥ ចាប់ពី ក្រុង ប៉ោយប៉ែត ទៅក្រុង សិរីសោភ័ណ ដែលជួសជុលដោយក្រុមហ៊ុនថៃ មួយឈ្មោះ ណាវ៉ារ៉ាត់ ដែលមានប្រវែងជាង៤០គីឡូម៉ែត្រ មានភាពរលោងស្រិលស្រួលក្នុងការធ្វើដំណើរ ជាហេតុអ្នកបើក បរយានយន្តតែងតែបើកបរក្នុងល្បឿនលឿនមិនខ្លាចគ្រោះថ្នាក់។ ដោយហេតុនេះហើយបានជា គ្រោះថ្នាក់ចរាចរណ៍លើកំណាត់ផ្លូវនេះ តែងកើតមានជារឿយៗ បណ្តាលឲ្យមានមនុស្សស្លាប់និង របួសអស់ជាច្រើននាក់រួចមកហើយ មានទាំងគ្រោះថ្នាក់ជាឯកតោភាគីនិង គ្រោះថ្នាក់បុកប៉ះគ្នាជា ដើម ៕ ដោយ ជិណ្ណារ៉ា

0 comments:

Post a Comment

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | JCPenney Coupons