Monirath Khmer Welcome

ព៍ត៌មានទាន់ហេតុការណ៍ៈ តើវាសនារបស់លោក គឹម ស្រួយ នាយកវិទ្យាល័យសម្តេចឪ បន្ទាយមានជ័យ ទៅជាយ៉ាងណា? "

ព្រះរាជាណាចក្រកម្ពុជា

ព្រះរាជាណាចក្រកម្ពុជា



ទង់ជាតិកម្ពុជា
ព្រះឆាយាល័ក្ខកម្ពុជា




រាជធានី ភ្នំពេញ

ប្រមុខរដ្ឋ
ព្រះមហាក្សត្រនរោត្តមសីហមុនី

ភាសាផ្លូវការ
ភាសាខ្មែរ

ភ្លេងជាតិ
នគររាជ

បាវចនា


ផ្ទៃដី
១៨១,០៣៥ គម២
ចំនួនប្រជាជន
– ដង់ស៊ីតេ/គម² ១៤,០៧១,០០០(លេខទី ៦៣)
៧៨ នាក់/គម²
រូបបិយប័ណ្ណ រៀល (KHR)

ល្វែងម៉ោង
UTC +៧

កូដទូរស័ព្ទប្រទេស +៨៥៥
កូដកម្មសិទ្ធិប្រទេស
(TLD:Top Level Domain) .kh


ព្រះរាជាណាចក្រកម្ពុជា ឬ ប្រទេសកម្ពុជា ជាប្រទេសមួយស្ថិតនៅភូមិភាគអាស៊ីអាគ្នេយ៍មាន ប្រជាជនប្រមាណជាង១៣លាននាក់បន្តពីអាណា ចក្រខ្មែរ ដែលមានឥទ្ធិពលយ៉ាងខ្លាំងក្លា គ្រប់គ្រង ស្ទើរតែពាសពេញឧបទ្វីបឥណ្ឌូចិន ចន្លោះសតវត្ស ទី១១ និង១៤។ ប្រជាជនភាគច្រើន ជាជនជាតិខ្មែរ កាន់សាសនាព្រះពុទ្ធហីនយានហើយក៏មានលាយ ឡំ ផងដែរនូវជនជាតិចាម (ខ្មែរឥស្លាម) និង ជនជាតិភាគតិចដទៃច្រើនទៀតរស់នៅតាម តំបន់ភ្នំដាច់ស្រយាល។ប្រទេសកម្ពុជាមានផ្ទៃដី ១៨១.០៣៥ គីឡូម៉ែត្រការ៉េ មានព្រំដែនជាប់ ប្រទេសថៃនៅខាងលិច និងពាយ័ព្យ (៨០០គ.ម) ជាប់ប្រទេសឡាវ (៥៤១គ.ម) ខាងជើង និង ជាប់ ប្រទេសវៀតណាម (១.២២៨គ.ម) ប៉ែកខាងកើត និងអាគ្នេយ៍។ ឈូងសមុទ្រថៃស្ថិតនៅ ភាគខាង និរតីនៃប្រទេស។ ព្រំប្រទល់ទឹកលាតសន្ធឹងប្រវែង ៤៤៣គ.ម តាមបណ្តោយ ឈូង សមុទ្រ ថៃ។ ទន្លេមេគង្គដែលមានប្រភពមកពីខ្ពង់រាបទីបេ ជាផ្លូវទឹកដ៏សំខាន់ហូរកាត់ខេត្តស្ទឹងត្រែងខេត្តក្រចេះ ខេត្តកំពង់ចាម ខេត្តកណ្តាល និង ខេត្តព្រៃវែង មកបំពេញ ទន្លេសាប និង បឹងទន្លេសាប ដែលជាប្រភពមច្ឆាជាតិមិន ចេះរីង ស្ងួតរបស់កម្ពុជា។





ទីតាំងភូមិសាស្ដ្រ និង លក្ខណៈទូទៅ
ព្រះរាជាណាចក្រកម្ពុជាមានទីតាំងស្ថិតនៅភូមិភាគអាស៊ីអាគ្នេយ៍ខាងត្បូងឧបទ្វីបឥណ្ឌូចិន ។ ព្រះរាជាណាចក្រកម្ពុជាជាប្រទេសទី៨ បើគិតពីផ្ទៃដី ១៨១ ០៣៥ គីឡូម៉ែត្រការេ ក្នុងចំណោមប្រទេសទាំង ១០។ ទីតាំងភូមិសាស្ដ្រនេះបានផ្តល់នូវទំនាក់ទំនង យ៉ាងងាយស្រួលក្នុងវិស័យសេដ្ឋកិច្ចទេសចរណ៍ ជាមួយប្រទេសជិតខាង និង លើពិភពលោក។ ដោយយោងទៅលើកូអរដោនេភូមិសាស្ដ្រព្រះរាជាណាចក្រ កម្ពុជាស្ថិតនៅត្រង់ចន្លោះខ្សែស្របទី១០ និង ទី១៥ នៃរយះទទឹងខាងជើង និង ត្រង់ចន្លោះខ្សែបណ្តោយ ទី១០២ និង១០៨ នៃរយះបណ្តោយខាងកើត។ កូអរដោនេភូមិសាស្ដ្រនេះ បញ្ជាក់ឲឃើញច្បាស់ថា ព្រះរា ជាណាចក្រកម្ពុជា ស្ថិតនៅក្នុងតំបន់ត្រូពិច គឺ ក្តៅហើយសើម ម្យ៉ាងទៀត ស្ថិតនៅក្នុង តំបន់អាស៊ីមូសុងគឺ សំបូរភ្លៀង ដែលជាតំបន់មាន លក្ខណៈល្អប្រសើរ ដល់ការលូតលាស់នៃរុក្ខជាតិ និងដំណាំគ្រប់ប្រភេទ។ ដោយយោងទៅលើលក្ខណៈ ទាំងអស់នេះហើយ បានធ្វើឲប្រទេសយើង មាន លក្ខណៈល្អក្នុងការអភិវិឌ្ឍន៍លើ វិស័យទេសចរណ៍ជាតិ ព្រោះជាតំបន់ ទទួលឥទ្ធិពលក្តៅស្ទើរពេញមួយឆ្នាំ ។
1. ព្រំប្រទល់ប្រទេស៖ ព្រះរាជាណាចក្រកម្ពុជា មានព្រំប្រទល់ប្រវែង ២៦០០គ.ម គឺព្រំប្រទល់ដីគោក ៥ភាគ៦ និង ឆ្នេរសមុទ្រមាន ១ភាគ៦។
1. ព្រំប្រទល់ដីគោក៖ព្រះរាជាណាចក្រកម្ពុជាមានព្រំប្រទល់ខាងជើងជាប់សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ខាងកើតនិងភាគខាងត្បូងជាប់ជាមួយ សាធារណៈរដ្ឋសង្គមនិយម វៀតណាម និង ខាងលិចជាមួយព្រះរាជាណាចក្រថៃ ដែលសុទ្ធជាប្រទេស បានចុះកិច្ចព្រម ព្រៀង ធ្វើកិច្ចសហប្រតិបត្តិការខាង នយោបាយ និងអភិវឌ្ឍន៍ប្រទេសជាតិ។
2. ព្រំប្រទល់សមុទ្រ៖ ព្រះរាជាណាចក្រកម្ពុជា មានទីតាំងជាប់សមុទ្រ ដោយមានឆ្នេរ ៤៤០ គីឡូម៉ែត្រ ជាយទ្វីបទូលាយ និង សមុទ្រត្រូពិក ជំរៅមធ្យមសំបូរ ជលផល គ្រប់បែបយ៉ាង ងាយស្រួល ដល់ការធ្វីអាជីវកម្មនេសាទសមុទ្រ ចិញ្ជឹមសត្វសមុទ្រ និង ជាកន្លែងទេសចរណ៍ ដ៏ល្អប្រណិត លាយលំជាមួយខ្សាច់ពណ៌ស ប្រកបដោយ ខ្សល់អាកាសបរិសុទ្ធ។
2. ទ្រង់ទ្រាយនិងទំហំ៖ ព្រះរាជាណាចក្រកម្ពុជា មានទំហំ ១៨១ ០៣៥គ.ម២ មានរាងចតុពហុកោណ ស្ទើរជ្រុង ដែលមានចំណុចកណ្តាលនៅ ខេត្តកំពង់ធំ ដោយមានប្រវែងពី ជើងទៅត្បូង៤៤០គ.ម ពីលិចទៅកើត ៥៦០ គ.ម ។ ទំហំទ្រង់ទ្រាយនេះពុំបង្កើតឲមានការលំបាក ដល់ការអភិវឌ្ឍន៍ លើវិស័យទេសចរណ៍ទេ ជាពិសេសគឺមាន ភាពងាយស្រួលក្នុងការ ធ្វើដំណើររបស់ភ្ញៀវទេស ចរណ៍។ ក្រៅពីនេះព្រះរាជាណាចក្រកម្ពុជា ពុំដែលបានទទួលនូវគ្រោះធម្មជាតិធំៗ ណាមួយទេ ដូចជា បន្ទុះភ្នំភ្លើង ការរញ្ជួយដី។ ម្យ៉ាងវិញទៀត ប្រទេសយើង ស្ថិតនៅក្រៅមណ្ឌលខ្យល់ ព្យុះទៀត ផង។
3. សណ្ឋានដី៖ ដោយយោងទៅតាមលក្ខណៈទូទៅនៃ សណ្ឋានដីនៃ ព្រះរាជាណាចក្រកម្ពុជា មានផ្ទៃផតកណ្តាល ជាទំនាប ហើយព័ទ្ធជុំវិញដោយភ្នំ និងខ្ពង់រាប និង ទិសនិរតី ជាតំបន់ ឈូង សមុទ្រ។ ម៉្យាងទៀត ដោយយោលទៅតាម គោលការណ៍អភិវឌ្ឍន៍ តំបន់ទេសចរណ៍ គេបានចែកប្រទេសកម្ពុជា ជា៤ ផ្នែកធំៗ គឺ៖
1.តំបន់វាលរាប៖ តំបន់វាលរាប មានក្រលាផ្ទៃ ២៥០៦៩ គ.ម២ មានប្រជាជនរស់នៅសរុប ៥៨៩៨ ៣០៥ នាក់ និង ដង់ស៊ីតេ ប្រជាជនក្នុងតំបន់នេះគឺ ២៣៥ នាក់ ក្នុង ១ គ.ម២(ជំរឿនឆ្នាំ ១៩៩៨) ដែលក្នុងនោះមានស្រុក-ខ័ណ្ឌ ចំនួន៦៣ ឃុំ-សង្កាត់ ចំនួន ៧០០ និងភូមិចំនួន ៦៤១៤។ តំបន់នេះ រួមមាន រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ចាម ខេត្តស្វាយរៀង ខេត្តព្រៃវែង និង ខេត្តតាកែវ ។ តំបន់វាលរាប ជាតំបន់ដែលមានប្រជាជនរស់នៅចំរុះ ច្រើនជាតិសាសន៍ ក្រៅពីខ្មែរ មានជនជាតិចិន វៀតណាម ចាម ថៃ ឡាវ និង ក្រុមជនជាតិស្បែកសដែលមានតិចតួច។ ចំនែកជនជាតិភាគតិច មានរស់នៅក្នុងស្រុក ក្រែកមេមត់ ក្នុងខេត្តកំពង់ចាម ជនជាតិទាំងនោះ រួមមានជនជាតិកួយ និង ស្ទៀង។
2.តំបន់បឹងទន្លេសាប៖ តំបន់បឹងទន្លេសាប មានក្រលាផ្ទៃ ៦៧៦៦៨គ.ម២ មានប្រជាជនរស់នៅសរុប ៣ ៥០៥ ៤៤៨ នាក់ និង ដង់ស៊ីតេប្រជាជន ៥៧គ.ម២(ជំរឿន ឆ្នាំ១៩៩៨) ដែលក្នុងនោះមានស្រុក-ខ័ណ្ឌ ចំនួន៦០ ឃុំ-សង្កាត់ ៤៨៨ ភូមិចំនួន ៤០៤១ ។ តំបន់នេះរួមមាន ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ក្រុងប៉ៃលិន ខេត្តពោធិសាត់ និង ខេត្តកំពង់ឆ្នាំង ។ នៅតំបន់បឹងទន្លេសាប ក្រៅពីជនជាតិភាគតិច ដែលរស់នៅតាមតំបន់ភ្នំ ដូចជា ស្អួច ស្ទៀង និង សំរ៉ែជាដើម។
3.តំបន់ឆ្នេរសមុទ្រ៖ តំបន់ឆ្នេរសមុទ្រមានក្រលាផ្ទៃ ១៧២ ៣៧ គ.ម២ មានប្រជាជនរស់នៅចំនួន ៨៤៤ ៨៦១ នាក់ និង ដង់ស៊ីតេ ប្រជាជន ៤៩ នាក់ ក្នុង ១ គ.ម២(ជំរឿន ឆ្នាំ១៩៩៨) ដែលក្នុងនោះមានស្រុក-ខ័ណ្ឌ ចំនួន២១ ឃុំ-សង្កាត់ ចំនួន ១៥២ និងភូមិចំនួន ៧០៥។ តំបន់នេះរួមមាន ក្រុងព្រះសីហនុ ខេត្តកំពត ខេត្តកោះកុង ក្រុងកែប ។ ខេត្តក្រុងទាំង ៤នេះ មានទីតាំងជាប់នឹងសមុទ្រកម្ពុជា ដែលមានប្រវែង ៤៤០ គ.ម។ តំបន់ឆ្នេរសមុទ្រកម្ពុជា គឺត្រូវបានកំណត់យក ក្រុងព្រះសីហនុ ជាចំនុចកណ្តាល ដែលមានចំងាយ ២៣២ គ.ម ពីរាជធានីភ្នំពេញ។ នៅតំបន់នេះគេសង្កេតឃើញ មានជនជាតិខ្មែរចំនួន ៨០% ក្រៅពីនេះ មានជនជាតិ ឥស្លាម វៀតណាម ចិន ថៃ និង ជនជាតិភាគតិចដូចជា ជនជាតិស្អួច។ ប្រជាជនភាគច្រើន មានជីវភាពធូធារក្នុងការប្រកបរបរ កសិកម្ម និង នេសាទ។ នៅតំបន់ឆ្នេរសមុទ្រ សណ្ឋានដីមានលក្ខណៈ ជាខ្ពងរាប វាលរាប និង ឆ្នេរសមុទ្រ និង ឈូងសមុទ្រ។ដីតំបន់នេះមានលក្ខណៈជាដីខ្សាច់ច្រើន ។ តំបន់នេះអាចប្រកបរបរដាំ ដំណាំដូងប្រេង កៅស៊ូ ដូង ម្រេច ធូរ៉េន ។ល។ ជាពិសេស តំបន់នេះសំបូរ ទៅដោយ ដើមកោងកាងជាប ច្រើនប្រភេទ។ ក្រៅពីលក្ខណៈ ទាំងអស់នេះ គេសង្កេតឃើញមានកោះ ចំនួន ៦០។ ក្នុងនោះ នៅ ខេត្តកោះកុង មាន ២៣ ខេត្តកំពត មាន២ ក្រុងព្រះសីហនុ មាន២២ និងក្រុងកែប មាន១៣។ ក្នុងចំណោម ប្រវែងឆ្នេរសមុទ្រសរុប ៤៤០ គ.ម ខេត្តកោះកុង មានប្រវែង ២៣៧ គ.ម ខេត្តកំពត មានប្រវែង ៦៧គ.ម ក្រុងព្រះសីហនុ មានប្រវែង ១១០គ.ម និង ក្រុងកែប មានប្រវែង ២៦គ.ម។ ឈូងសមុទ្រកម្ពុជាមាន ជំរៅពុំសូវជ្រៅប៉ុន្មានទេ ហើយមាបាតរាវស្មើ។ជំរៅទឹកជាមធ្យម៥០ម៉ែត្រ ជំរៅគិតជា អតិបរមាមិនលើស ពី៨១ម៉ែត្រទេ។ ឈូងសមុទ្រនេះ ខ័ណ្ឌប្រទេសកម្ពុជា ជាពីរឧបទ្វីបម៉ាឡាកា។ តំបន់ឆ្នេរ មានផ្ទៃដី ១៧២៣៧ គ.ម២ ក្រុងកែប មាន ៣៣៦គ.ម២ ខេត្តកំពត មាន ៤៨៧៣ គ.ម២ និង ខេត្តកោះកុង មាន ១១១៦០គ.ម២ ។
4.តំបន់ភ្នំ និង ខ្ពង់រាប៖ តំបន់ភ្នំ និង ខ្ពង់រាបមានក្រលាផ្ទៃ ៦៨ ០៦១ គ.ម២ មានប្រជាជនរស់នៅចំនួន ១១៨៩ ០៤២ នាក់ និង ដង់ស៊ីតេប្រជាជន ១៧គ.ម២ (ជំរឿនឆ្នាំ ១៩៩៨) ដែលក្នុងនោះមានស្រុក-ខ័ណ្ឌ ចំនួន៣៩ ឃុំ-សង្កាត់ ចំនួន ២៨៣ និងភូមិចំនួន ២២៤៦។ តំបន់នេះរួមមាន ខេត្តកំពង់ស្ពឺ ខេត្តព្រះវិហារ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី។ ប្រជាជនដែលមានននៅក្នុងតំបន់ខ្ពង់រាប និងភ្នំ ក្រៅពីជនជាតិខ្មែរ ឡាវ ចិន ថៃ វៀតណាម នៅមាន ជនជាតិភាគតិចមានចំនួន ១៨ក្រុមទៀតៈ ជនជាតិព្នង ស្ទៀង ក្រោល រអួង ទំពូន ថ្មូន ប្រ៊ូវ ស្មិល គួយ អានោង ចារាយ គ្រឹង រដែរ ខា ស្អួច កាចក់ កាវ៉ែត និង លុន។ ក្នុងចំណោម ជនជាតិទាំងអស់នោះ ជនជាតិព្នងមានចំនួន ច្រើនជាងគេ គឺ ៤៥% នៃជនជាតិទាំងអស់។
សេដ្ឋកិច្ច
កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រជាជាតិដែលក្រីក្របំផុតលើពិភពលោក។ ក្នុងឆ្នាំ១៩៩៩ ផលិតផលសរុបក្នុងស្រុក របស់កម្ពុជា គឺ ៣១០០ លានដុល្លា ដែលគិតក្នុងមនុស្សម្នាក់ ២៧០ ដុល្លារពោល គឺស្ថិត ក្នុងចំណោមប្រទេសដែលមាន អត្រាទាបបំផុតក្នុងលោក។ មុនពេលធ្លាក់ចូលកុ្នងជំលោះ ស៊ីវិលនា ឆ្នាំ ១៩៧០ កម្ពុជាខ្វះខាតនូវការអភិវឌ្ឍន៍ឧស្សាហកម្មដោយកំលាំងពលកម្មភាគ ច្រើនស្ថិតក្នុងផែ្នកកសិកម្ម ។ តែកម្ពុជាអាចទ្រទ្រង់ខ្លួនឯងបាននូវម្អូបអាហារ និងបាននាំចេញនូវផលិតផលស្រូវលើស ទៀតផង ទោះជា ទិន្នផលទាប និងការប្រមូលផលបានតែមួយដងក្នុងមួយឆ្នាំក៏ដោយ ក៏កម្ពុជាបាននាំចេញជារៀងរាល់ ឆ្នាំនូវអង្កររាប់រយពាន់តោនដែរ។ សង្រ្គាមស៊ីវិលពីឆ្នាំ ១៩៧០- ១៩៧៥ របបខែ្មរក្រហមពីឆ្នាំ ១៩៧៥ - ១៩៧៩ និងសង្រ្គាមកម្ពុជា-វៀតណាមពីឆ្នាំ ១៩៧៨- ១៩៧៩ បានបំផ្លាញសេដ្ឋកិច្ចកម្ពុជាយ៉ាងធ្ងន់ធ្ងរ ។ នៅអំឡុងឆ្នាំ ១៩៧៤ នៃពេលសង្រ្គាម អង្ករត្រូវបាននាំចូលពី ខាងក្រៅ ផលិតផលធញ្ញជាតិរបស់កម្ពុជា ដែលពីមុនអំណោយផល ដល់ការនាំចេញ ផលិតផលកៅស៊ូបានធ្លាក់ចុះយ៉ាងគំហុក។ ភាពវឹកវរផៃ្ទក្នុងបាន ធ្វើអោយប៉ះពាល់ដល់ ឧស្សាហកម្មកែឆៃ្នរបស់កម្ពុជា ដែលនៅកេ្មងខ្ចីនៅឡើយ និងបានបំផ្លាញយ៉ាងខ្លាំងដល់ប្រព័ន្ធផ្លូវគោគ និងផ្លូវដែក។ កុ្នងឆ្នាំ១៩៧៥របបថ្មីខែ្មរក្រហមបានធ្វើជាតូនីយកម្មនូវរាល់មធ្យោបាយ ផលិតក្នុងប្រទេសកម្ពុជា។ លុយ និងកម្មសិទ្ធិ ឯកជនត្រូវបានលុបបំបាត់ ហើយកសិកម្ម ក៏ត្រូវធ្វើសហករូបនីយកម្ម កម្មសិទ្ធផ្ទាល់ខ្លួនត្រូវបានបំលែងជារបស់មនុស្សមួយ ក្រុមដែលតំណាងអោយរដ្ឋ ។ ផែនការ៤ ឆ្នាំរបស់ខែ្មរក្រហមដែលជាឯកសារមហាលោតផ្លោះមហាអស្ចារ្យដែលបានព្រាង ក្នុងឆ្នាំ ១៩៧៦ បានឆ្លុះបញ្ចាំងពីការ ធ្វើស្រូវច្រើនរដូវនិងការពង្រីកអាយបានធំទូលាយ នូវប្រព័ន្ធធារាសាស្រ្ត។ គំរោង ផែនការនេះ មានបំណងបង្កើនចំណូល ដែលបានមកពីការនាំចេញអង្ករ និងផលិតផលផេ្សងទៀត និងដើម្បីប្រើប្រាស់ចំណូល នេះក្នុងការទិញគឿ្រងចក្រ ដែលប្រើប្រាស់សំរាប់បំរើ ដល់វិស័យឧស្សា ហូប នីយកម្មនៅក្នុងប្រទេស។ គំរោងផែនការ ៤ឆ្នាំ នេះ ត្រូវបានបង្កើតឡើងដោយ ពុំបានពិចារណាអោយ បាន ស៊ីជំរៅ និងត្រូវបាន បង្ខំអោយអនុវត្តដោយឃោឃៅ និងពុំ ទទួលបានជោគជ័យឡើយ ។ ផលិតស្រូវ កើនឡើង តិចតួច តែមានមនុស្ស រាប់រយពាន់នាក់ បានស្លាប់រវាង ឆ្នាំ១៩៧៦-១៩៧៨ ដោយកង្វះខាត ចំណីអាហារ ធ្វើការហួសកំលាំង និងជំងឺដង្កាត់ដែលពុំបាន យកចិត្តទុកដាក់ព្យាបាល និងពិនិត្យរោគសញ្ញា ខុស ពួកខែ្មរក្រហម បានប្រហារជីវិតមនុស្ស រាប់រយពាន់នាក់ដោយ ចោទពួកគេថាជាសត្រុ្វវរបស់អង្គការ។ អំពើឃោឃៅ របស់របបខែ្មរ ក្រហមបានសំលាប់ រង្គាលកំលាំងពលកម្ម កម្ពុជាយ៉ាងច្រើន។ បន្ទាប់ពី របបរខែ្មរក្រហម ត្រូវដួលរលំ កុ្នងដើមឆ្នាំ ១៩៧៩ មក រដ្ឋាភិបាលបានបើកទូលាយ លើវិស័យកសិកម្ម ប្រជាជន កម្ពុជារាប់លាននាក់ បានប្រកបការងារ ជាកសិករបែបគ្រួសារ។ ក្នុងអំឡុង ពាក់កណា្តលទសវត្ស ៩០ ទើបកម្ពុជាអាចមាន ផលិតផលអង្ករគ្រប់គ្រាន់ សំរាប់ទ្រទ្រង់ខ្លួនឯងបាន និងចាប់ផ្តើមនាំចេញ បានបន្តិចបន្តួច។ ហេដ្ឋារចនាសម្ព័ន្ធ ប្រទេសបាន កែលំអបន្តិចម្តងៗក្នុងឆ្នាំ ៩០ ដោយមួយភាគធំផែ្អក លើជំនួយបរទេស។ តែវិស័យផេ្សងៗទៀតរបស់សេដ្ឋកិច្ចមិនទាន់បាន រីកចំរើននៅឡើយទេ ។ ក្នុង ឆ្នាំ ១៩៩៥ សេដ្ឋកិច្ចប្រទេសទាំងមូលមានកំរិតត្រឹមពី៤០-៥០ ភាគរយប៉ុណ្ណោះបើ បៀ្របធៀប ទៅនឹងមុនឆ្នាំ ១៩៧០ សំរាប់អ្នកមកទស្សនានៅ ប្រទេសកម្ពុជា ភាពក្រីក្រត្រូវបានបិទ បាំងដោយសារភាពរីក ចំរើនដែល គេ មើលឃើញនៅភ្នំពេញ។
ប្រព័ន្ធគមនាគមន៍ជាតិ
ព្រះរាជាណាចក្រកម្ពុជា មានទំនាក់ទំនងក្នុងប្រទេស និង ក្រៅប្រទេសតាម ផ្លូវដី ផ្លូវទឹក ផ្លូវដែក និង ផ្លូវអាកាស។ ផ្លូវគមនាគមន៍ដែលសំខាន់ជាងគេ គឺផ្លូវគោក (ផ្លូវថ្នល់) សំខាន់ទាំងសកម្មភាព និងប្រវែង។
១ ប្រព័ន្ធផ្លូវថ្នល់ ៖ យោងតាមស្ថិតិមុនឆ្នាំ ១៩៧០ ព្រះរាជាណាចក្រកម្ពុជា មានបណ្តាញផ្លូវគោក សំខាន់ៗដូចខាងក្រោម៖
• ផ្លូវជាតិលេខ១: ចេញពីភ្នំពេញ ទៅ បាវិត កាត់តាម អ្នកលឿង និង ខេត្តស្វាយរៀង មានប្រវែង ១៦៧ គ.ម ។
• ផ្លូវជាតិលេខ២: ចេញពីភ្នំពេញ ទៅ ភ្នំដិន កាត់តាម ក្រុងតាខ្មៅ និង ខេត្តតាកែវ មានប្រវែង ១៣៧ គ.ម ។
• ផ្លូវជាតិលេខ៣: ចេញពីភ្នំពេញ ទៅ ក្រុងព្រះសីហនុ កាត់តាម ខេត្តកំពត មានប្រវែង ២៦០ គ.ម ។
• ផ្លូវជាតិលេខ៤: ចេញពីភ្នំពេញ ទៅ ក្រុងព្រះសីហនុ កាត់តាម ខេត្តកំពង់ស្ពឺ មានប្រវែង ២៣២ គ.ម ។
• ផ្លូវជាតិលេខ៥: ចេញពីភ្នំពេញ ទៅ អូជ្រៅ កាត់តាមខេត្តកំពង់ឆ្នាំង ខេត្តពោធិ៏សាត់ ខេត្តបាត់ដំបង និង ខេត្តបន្ទាយមានជ័យ មានប្រវែង ៤០៨ គ.ម ។
• ផ្លូវជាតិលេខ៦: ចេញពីព្រែកក្តាម ទៅ ខេត្តបន្ទាយមានជ័យ កាត់តាម ខេត្តកំពង់ធំ និង ខេត្តសៀមរាប មានប្រវែង ៣៨៦ គ.ម ។
• ផ្លូវជាតិលេខ៧: ចេញពីស្គុន ទៅ ខេត្តស្ទឹងត្រែង កាត់តាម ស្នួល មានប្រវែង ៥៤៣ គ.ម ។
ផ្លូវខេត្តមានប្រវែង ៣៦៧៥ គ.ម ដែលតភ្ជាប់ពីទីរួមខេត្ត ទៅទីប្រជុំជនស្រុក នានាក្នុងខេត្ត។ ផ្លូវខេត្ត កសាងឡើង និង ជួសជុលដោយថវិកា ខេត្តផ្ទាល់។ ស្ពានគ្រប់ប្រភេទទៅតាម ផ្លូវជាតិមានចំនួន ៤០២៧ កន្លែង។
២ ប្រព័ន្ធផ្លូវដែក ៖ មុនឆ្នាំ ១៩៧០ ការដឹកជញ្ជូនតាមផ្លូវដែកមានឈ្មោះថា រាជាយស្ម័យយានកម្ពុជា ។ ប្រវែងផ្លូវដែកមានប្រវេងសរុប ៦៤៩ គ.ម និង ទទឹង ១ ម៉ែត្រ និង មានស្ពានគ្រប់ប្រភេទ ប្រវែង ៩៩០ គ.ម។ ប្រព័ន្ធផ្លូវដែកមាន៖
• ភ្នំពេញ - ប៉ោយប៉ែត ប្រវែង ៣៨៦ គ.ម កសាង ឆ្នាំ ១៩២៧។
• ភ្នំពេញ - ក្រុងព្រះសីហនុ ប្រវែង ២៦៤ គ.ម កសាងនៅឆ្នាំ ១៩៥៨។
៣ ប្រព័ន្ធផ្លូវអាកាស ៖ ព្រះរាជាណាចក្រកម្ពុជា មានអាកាសយានអន្តរជាតិពីរ គឺអាកាសយានដ្ឋានអន្តរជាតិភ្នំពេញដែលអាចទទួលយន្តហោះគ្រប់ប្រភេទឲចុះចតបាន និង អាកាសយាន្តដ្ឋានអន្តរជាតិសៀមរាបអង្គរដែលមានសកម្មភាពខ្លាំងក្លា ក្នុងការដឹកជញ្ជូនភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិមកទស្សនា ប្រាសាទអង្គរ និង ប្រាសាទផ្សេងៗទៀត ក្នុងខេត្តសៀមរាប។ អាកាសយាន្តដ្ឋានត្រូវបានរៀបចំ និង កែលំអដោយក្រុមហ៊ុនវិនិយោគបរទេស មកពីប្រទេសបារាំង ។ ក្រៅពីនេះ ប្រទេសយើងមានអាកាសយាន្តដ្ឋានក្នុងស្រុកចំនួន ៦កន្លែងទៀត គឺនៅក្នុង ក្រុងព្រះសីហនុ ខេត្តកោះកុង ខេត្តបាត់ដំបង ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី។
៤ ប្រព័ន្ធផ្លូវទឹក ៖ ដោយស្ថានភាពភូមិសាស្រ្តមានរាងបាតខ្ទះ ព្រះរាជាណាចក្រកម្ពុជា សំបូរទៅដោយផ្លូវទឹកណាស់។ គេបែងចែកផ្លូវទឹកនេះ ជាបីប្រព័ន្ធគឺ
1. ប្រព័ន្ធទន្លេមេគង្គ ៖ប្រព័ន្ធទន្លេមេគង្គ រួមមានទន្លេមេគង្គលើ និងទន្លេមេគង្គក្រោម (ពីល្បាក់ខោនដល់ក្អមសំណរ) និង ទន្លេបាសាក់មានប្រវែង ១០០គ.ម និង ដៃទន្លេទាំងអស់ របស់ទន្លេមេគង្គ។ ទន្លេមេគង្គមានប្រភពនៅ ខ្ពង់រាបទីបេ លើរយះកំពស់ ៥០០០ម៉ែត្រ មានប្រវែងសរុប ៤២០០ គ.ម មានអាងទន្លេ ៨០០ ០០០គ.ម២ ហូរកាត់ប្រទេស ឡាវ ភូមា ថៃ កម្ពុជា និង វៀតណាម។ ទន្លេមេគង្គកម្ពុជាមានប្រវែង ៥០០គ.ម ចាប់ពី ល្បាក់ខោន (ព្រំប្រទល់ឡាវ កម្ពុជា) ដល់ព្រំដែន វៀតណាម កាត់តាមខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តកំពង់ចាម ខេត្តកណ្តាល និងខេត្តព្រៃវែង។
1. របបទឹក ៖ របបទឹកទាក់ទាញនឹងអាកាសធាតុមូសុង។ រដូវទឹក ឡើងចាប់ពីខែមិថុនា ទៅ ខែតុលា។ ធារទឹក រដូវវស្សា ៣៤ ០០០ ម៣ ហើយក្នុងមួយវិនាទី ស្មើ ២០ ដង នៃធារទឹក នៅរដូវទឹកប្រាំង។ នៅរដូវទឹកស្រក ចាប់ពីខែវិច្ឆិកា ទៅ ខែឧសភា ស្របទៅនឹងតំបន់ ឈប់រលាយ និងមូសុងវស្សាឈប់បក់។
2. ដៃទន្លេមេគង្គ ៖ដៃខាងស្តាំគឺ ទន្លេពៅស្ថិតនៅខាងស្តាំដៃតាមព្រំដែនឡាវ។ ដៃទន្លេមេគង្គខាងធ្វេងមាន ទន្លេសាន ទន្លេសេកុង ទន្លេស្រែពក ព្រែកគ្រៀង ព្រែកកាំពី ព្រែកឆ្លូង និង ទន្លេតូច (១០០គ.ម)។
2. ប្រព័ន្ធទន្លេសាប ៖ ប្រព័ន្ធទន្លេសាបរួមមាន ទន្លេសាប និង បឹងទន្លេសាប។ ទន្លេសាប គិតចាប់ ពី ភ្នំពេញទៅ កំពង់ឆ្នាំង មានប្រវែង ១០០ គ.ម និង បឹងទន្លេសាប មានបណ្តោយ ១៥០ គ.ម ទទឹង ៣២ គ.ម ហើយចែកចេញជាបីផ្នែកគឺ:បឹងធំ(មានបណ្តោយ ៧៥គ.ម ទទឹង ៣២គ.ម) បឹងតូច(មានបណ្តោយ ៣៥គ.ម ទទឹង ២៨គ.ម) និងវាលភក់(ចាប់ពីឆ្នុកទ្រូទៅ កំពង់ឆ្នាំង ផ្នែកនេះសំបូរកូនកោះណាស់) ។
1. របបទឹក ៖ នៅរដូវវទឹកឡើងចាប់ពីខែមិថុនាទៅ តុលាទឹក ហូរចូលបឹងទន្លេសាបតាមទិសភ្នំពេញទៅកំពង់ឆ្នាំង ។ កំពស់ទឹកជ្រៅបំផុត គឺ១៤ម៉ែត្រ ចំនែកផ្ទៃទឹករីកដល់ ១០ ០០០គ.ម២។ នៅរដូវទឹកសំរក ចាប់ពីខែវិច្ឆិកាទៅ ខែឧសភាជំរៅទឹកបឹងទន្លេសាប ជាអប្បបរមាពី ០,៨ ទៅ ២ម៉ែត្រ ទឹកហូរចេញពី បឹងទន្លេសាប តាមទិសកំពង់ឆ្នាំង-ភ្នំពេញ។ ទឹកមានផ្ទៃក្រលា ៣០០០គ២។ បាតុភូត ចំលែកនេះ គឺហូរចេញហូរចូល បណ្តាលមកពីទឹកជំនន់នៃទន្លេមេគង្គ មាននីវូខ្ពស់ ជាង ទឹកទន្លេសាប ម្យ៉ាងទៀតទឹកបឹងទន្លេសាបមាន រយះកំពស់ទាប ជាងដង ទន្លេ មេគង្គ។
2. ដៃសំខាន់ៗនៃបឹងទន្លេសាប ៖ នៅផ្នែកត្រើយខាងកើតមាន ស្ទឹងត្រែង ស្ទឹងសៀមរាប ស្ទឹងជីក្រែង ស្ទឹងស្ទោង ស្ទឹងសែន។ នៅផ្នែកត្រើយខាងលិចមានស្ទឹងសិរីសោភ័ណ្ឌ ស្ទឹងមង្គលបុរី ស្ទឹងសង្កែ ស្ទឹងមោង (ដូនទ្រី) ស្ទឹងស្វាយដូនកែវ ស្ទឹងពោធិ៍សាត់ និងស្ទឹងបរិបូរ។
3. ដៃសំខាន់ៗនៃទន្លេសាប ៖ នៅត្រើយខាងកើតមានស្ទឹងខ្យាស្ទឹងជីនិត ស្ទឹងតាំង ក្រសាំង និងស្ទឹងស្លាប។ នៅត្រើយខាងលិចមាន ស្ទឹងជ្រៃបាក់ ស្ទឹងគ្រៀវ (ឧត្តុង្គ)។
3. ប្រព័ន្ធនៅតាមឈូងសមុទ្រ ៖ ផ្លូវទឹកនៅតាមសមុទ្រច្រើនជាផ្លូវទឹកខ្លីៗ ដែលហូរពីភ្នំក្រវ៉ាញ ចាក់ទៅក្នុងឈូងសមុទ្រដែលមានរបបទឹក ដូចទឹកជ្រោះគឺ ហូរយ៉ាងខ្លាំង និង បង្កើតឲមាន ទឹកជំនន់ ក្នុងរយះពេលខ្លីនៅ រដូវវស្សា។ របបទឹកមានទំនាក់ទំនង ទៅនឹងរបបខ្យល់មូសុង ។ ដោយហេតុនេះមានស្ទឹងខ្លះរីងស្ងួតនៅ រដូវប្រាំង។ ផ្លូវទឹកសំខាន់ៗ នៅតំបន់ឆ្នេរ រួមមាន ស្ទឹងមេទឹក ស្ទឹងជាយអារែក ព្រែកតាគី ព្រែកជីផាត ព្រែកកំពង់តាសោម ស្ទឹងកំពត និង ស្ទឹងទូកមាស។
• កំពងផែ៖ កំពង់ផែធំៗ នៅព្រះរាជាណាចក្រកម្ពុជាមានពីរគឺ កំពង់ផែក្រុងភ្នំពេញ និង កំពង់ផែក្រុងព្រះសីហនុ ដែលជា ប្រភេទកំពង់ផែអន្តរជាតិ ដ៏មានសារៈសំខាន់បំផុត សំរាប់ ចរាចរទំនិញ និងអ្នកទេសចរ។ កំពង់ផែភ្នំពេញ រួមមានផែថ្ម មានប្រវែង ១៨៤ម៉ែត្រ និងផែបណ្តែតទឹកមាន ប្រវែង ១៩៦ម៉ែត្រ។ ជំរៅទឹកនៅរដូវវស្សា ៥,៨ម៉ែត្រ និងរដូវប្រាំង ៤,២ម៉ែត្រ។ កំពង់ផែក្រុងព្រះសីហនុ ស្ថិតនៅចំងាយ ២២៦ គ.មពីភ្នំពេញ តាមផ្លូវជាតិលេខ ៤ និង ២៦៣គ.ម ពីភ្នំពេញតាមផ្លូវរថភ្លើង។ កំពង់ផែនេះសាងសង់នៅឆ្នាំ ១៩៥៤ ហើយបើកឲប្រើប្រាស់នៅឆ្នាំ ១៩៦០។ កំពង់ផែនេះមានបណ្តោយ ៣៥០ម៉ែត្រ និងទទឹង ២៨ម៉ែត្រ។
ប្រវត្តិសាស្ត្រ
បុរេប្រវតិ្តសាស្រ្តនៅឥណ្ឌូចិនមានប្រហែល១០០ពាន់ឆ្នាំ។មនុស្សនៅពេលនោះបានជានាយព្រានព្រៃនិងបរកជន។បុរាណវត្ថុវិទ្យាគិតថាមនុស្សមុនគេបំផុតគឺជាម៉ាលិសតែឥណ្ឌូចិន បានទទួលមនុស្សដែលមកពីខាងជិងនិងធើ្វជាតិពន្ទុខែ្មរ។
ប្រទេសឥណ្ឌា
សតវត្សរ៏ទី១គ.ស.មានមនុស្សជាច្រើនមកពីប្រទេសឥណ្ឌាដែលតាំងលំនៅជាមួយមនុស្សមុនគេ។គេឲ្យសាសន, វប្ឃកិច្ទ,ភាសា។ល។
អាណាចក្រភ្នំ និង ចេនឡា
អរិយធម៌របស់ប្រទេសកម្ពុជាបានកកើតឡើង តាំងពី សតវត្សទីមួយ មកម្ល៉េះ។ រវាងសតវត្សទី៣ ទី៤ និងទី៥ អាណាចក្រភ្នំ និង ចេនឡា បានគ្រប់គ្រង ជាបន្តបន្ទាប់ លើទឹកដី ជ្រោយសុវណ្ណភូមិ រហូតដល់កំនើត អាណាចក្រខ្មែរ ដែលជា ប្រវត្តិសាស្ត្រ ដ៏រុងរឿងមួយនៅ អាស៊ី ពីសតវត្សទី៩ ដល់ សតវត្សទី១៣។





អង្គរវត្ត


ព្រះបាទជ័យវរ្ម័នទី៧
ទោះបីជា អាណាចក្រ ខ្មែរបានចុះអន់ថយឥទ្ធិពលរបស់ខ្លួនក៏ដោយអង្គរវត្តគឺជានិមិត្តរូបមួយសំខាន់ បំផុតដើម្បីជាសាក្សី នៃសាវតារបស់ប្រទេសលើផ្ទៃតំបន់។ក្រោយពីការ វាយលុកដណ្តើមទឹកដីជាបន្តបន្ទាប់ សៀម បានកាន់កាប់អង្គរ ហើយបោះបង់ចោលនៅ ឆ្នាំ១៤៣២។ រាជវង្សានុវង្ស បានប្តូរទៅ រាជធានី លង្វែក ហើយនៅតែរង ការវាយប្រហារជានិច្ចជាកាល ពីសំនាក់ សៀម និង យួន រហូតឈានទៅដល់ ការបែកបាក់បន្ទាយលង្វែក នៅឆ្នាំ ១៥៩៤។
នៅឆ្នាំ១៨៦៣ ព្រះបាទនរោត្តម ដែលបានតែងតាំងជា មហាក្សត្រ ដោយពួកសៀម បានស្វែងរកការ ការពារពីបារាំង។ ឆ្នាំ១៨៦៧ ស្តេចសៀម បានចុះហត្ថលេខាលើ សន្ធិសញ្ញា ជាមួយបារាំងអនុញ្ញាតិ អោយគ្រប់គ្រងប្រទេសកម្ពុជាដោយប្តូរជាមួយនឹងការទទួលស្គាល់ជាផ្លូវការថាខេត្តបាត់ដំបង និង សៀមរាប ជាខេត្តរបស់សៀម ឬថៃបច្ចុប្បន្ន។ ខេត្តទាំងនេះត្រូវបានប្រគល់មកឱយខ្មែរវិញតាមសន្ធិសញ្ញាព្រំដែនឆ្នាំ១៩០៦រវាងបារាំង សៀម។
អាណាព្យាបាល បារាំង
កម្ពុជា ស្ថិតនៅក្រោមអាណាព្យាបាល បារាំង ជិតមួយរយឆ្នាំ គឺពីឆ្នាំ១៨៦៣ដល់ឆ្នាំ១៩៥៣ គ្រប់គ្រង ជាផ្នែកមួយនៃ អាណានិគមបារាំងនៅឥណ្ឌូចិន។ ក្រោយពីការកាន់កាប់របស់ ជប៉ុន ក្នុងរយៈកាលសង្គ្រាម ១៩៤១- ១៩៤៥ កម្ពុជាទាមទារឯករាជ្យបានពីបារាំងថ្ងៃទី ៩ វិច្ឆិកា ១៩៥៣ ហើយប្រកាន់របបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ ដឹកនាំ ដោយព្រះបាទនរោត្តមសីហនុ។
ព្រះបាទនរោត្តមសីហនុ
ឆ្នាំ១៩៥៥ សីហនុបានដាក់រាជ្យថ្វាយបិតាព្រះអង្គ ដើម្បីឈរឈ្មោះជានាយករដ្ឋមន្ត្រី។ នៅពេលព្រះ បិតាសោយទីវង្គត ព្រះបាទសីហនុបានក្លាយជាប្រមុខរដ្ឋនៃប្រទេសកម្ពុជា។ ដោយសារសង្គ្រាមវៀត ណាម ចេះតែបន្ត ព្រះអង្គបាន ប្រកាន់នយោបាយ ឯករាជ្យមិនចូលបក្សសំព័ន្ធរហូតដល់ ការបណេ្តញចេញ ពីតំនែងដោយ រដ្ឋប្រហារ យោធា ឆ្នាំ១៩៧០ដោយលោកសេនាប្រមុខ លន់ ណុល និងអ្នក អង្គម្ចាស់ ស៊ីសុវត្ថិ សិរីមតៈ នៅពេលព្រះអង្គយាងចេញក្រៅប្រទេស។ សីហនុបានរៀបចំជាថ្មី ជាមួយក្រុមកុម្មុយនិស្ត ខ្មែរក្រហម ដោយវាយបានជាបន្តបន្ទាប់តំបន់ខ្ពង់រាបនិងជំរុញបន្ថែមការ ទំលាក់រដ្ឋាភិបាលលន់ ណុល ហើយបានក្លាយជាការចាប់ផ្តើមនៃសង្គ្រាមស៊ីវិល។
ខ្មែរក្រហម
ក្រោយ ការឡើងកាន់អំនាច ដោយ រដ្ឋាភិបាល លន់ ណុល សហរដ្ឋអាមេរិក បានទំលាក់គ្រាប់បែក មកលើប្រទេសកម្ពុជាតាមកន្លែងដែលសង្ស័យថាជាកន្លែងលាក់ខ្លួនរបស់ពួក វៀតកុង។ ខ្មែរក្រហម វាយចូលក្រុងភ្នំពេញបាននៅឆ្នាំ១៩៧៥ ហើយប្តូរឈ្មោះប្រទេសជាកម្ពុជាប្រជាធិបតេយ្យ ដឹកនាំ ដោយ ប៉ុល ពត។
វៀតណាម
ខែវិច្ឆិការ ១៩៧៨ វៀតណាម វាយចូលកម្ពុជា ហើយបន្តកាន់កាប់ប្រទេសកម្ពុជារហូតដល់ឆ្នាំ១៩៨៩។ ការស្វែងរក សន្តិភាពចាប់ផ្តើម នៅឆ្នាំ១៩៨៩ នៅទីក្រុងចារការតា(ប្រទេសឥណ្ឌូណេស៊ី) តែមិនបានសំរេច រួចនៅទីក្រុងប៉ារីស ហើយសំរេចជោគជ័យនៅខែតុលា ១៩៩១ ដោយកំណត់អោយមាន ការបោះសកលតាមលទ្ធិប្រជាធិបតេយ្យជាលើងដំបូងក្នុងប្រវត្តិសាស្រ្តប្រទេសកម្ពុជា។ អង្គការសហប្រជាជាតិត្រូវបានផ្តល់អំណាច ក្នុងការស្វែងរកបទឈប់បាញ់នៅកម្ពុជា និងដោះស្រាយ កិច្ចការ ជនអន្តោប្រវេសន៍ និង ការកាត់បន្ថយសព្វាវុធ។
ព្រះរាជាណាចក្រកម្ពុជា
ក្រោយពីការមិនចុះសំរុងរវាងពីរ ទស្សវត្ស និងការបំផ្លិចបំផ្លាញ វប្បធម៌ សេដ្ឋកិច្ច សង្គម និង នយោបាយនៅកម្ពុជា ការស្តារ ហេដ្ឋារចនាសំព័ន្ធ បានចាប់ផ្តើមឡើងវិញ ស្របពេលជាមួយនឹង លំនឹង នយោបាយ បានវិលត្រលប់ជាបណ្តើរៗ។ លិទ្ធិប្រជាធិបតេយ្យបានរង្គោះរង្គើនៅឆ្នាំ១៩៩៧ ដោយសារការវិវាទក្នុងជួររដ្ឋាភិបាល ។
នយោបាយ
តាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៣ ប្រទេសកម្ពុជាប្រកាន់របបប្រជាធិបតេយ្យ រាជានិយម សេរីពហុបក្ស អាស្រ័យរដ្ឋធម្មនុញ្ញ រួមមាន បួនអំណាចធំៗ ៖ អំណាចនិតិប្រតិបត្តិ អំណាច និតិបញ្ញតិ អំណាចតុលាការ និង អំណាចសាពត៌មាន។
អំណាចនិតិប្រតិបត្តិ ជាអំណាចអនុវត្តច្បាប់, អំណាចនិតិបញ្ញតិ ជាអំណាចអនុមតិ/រៀបចំច្បាប់, អំណាច តុលាការ ជាអំណាចវិនិច្ឆ័យបុគ្គលតាមច្បាប់, អំណាចសាពត៌មាន ជាអំណាចបញ្ចេញមតិ។
អំណាចនិតិប្រតិបត្តិ ថិតនៅក្រោមការអនុវត្តរបស់រដ្ឋាភិបាលដែលមាននាយករដ្ឋមន្ត្រីមួយរូប ជាអ្នកដឹកនាំ រដ្ឋាភិបាលសេរីពហុបក្ស។រដ្ឋាភិបាលរួមមានរដ្ឋមន្ត្រីគ្រប់ក្រសួងនិងឧបនាយករដ្ឋមន្ត្រីច្រើនរូប។ នាយករដ្ឋ មន្ត្រី ត្រូវបានតែងតាំងដោយព្រះមហាក្សត្រនិង ដោយមានការផ្តល់ យោបល់/ឯក ភាពពីរដ្ឋសភា។ នាយក រដ្ឋមន្ត្រី និង គ្រប់មន្ត្រីក្រសួងក្រោមឱវាទ មានតួនាទីអនុវត្តច្បាប់ (និតិប្រតិបត្តិ) ដោយចេញជាក្រិត្យអនុ ក្រិត្យផ្សេងៗ ដើម្បីអោយបុគ្គលគ្រប់រូបអនុវត្តតាម។
អំណាចនិតិបញ្ញត្តិ ថិតនៅក្រោមការអនុវត្ត របស់រដ្ឋសភា និង ព្រឹទ្ធសភា។ ស្ថាប័នទាំងពីរនេះ មានតួនាទី ពិនិត្យ និងសំរេចអនុមតិច្បាប់ និងតាមដានរដ្ឋាភិបាលក្នុងការអនុវត្តច្បាប់ ។ រដ្ឋសភាមាន សិទ្ធិកោះហៅ នាយករដ្ឋមន្ត្រី និង រដ្ឋមន្ត្រីគ្រប់ក្រសួង មកបង្ហាញមុខនៅរដ្ឋសភា ដើម្បីឆ្លើយសំណួររបស់ តំណាងរាស្រ្ត ជាសមាជិករបស់រដ្ឋសភា។
អំណាចតុលាការ ថិតនៅក្រោមការអនុវត្ត របស់អង្គចៅក្រម។ អង្គចៅក្រម តែងតាំងដោយព្រះមហាក្សត្រ។ អង្គចៅក្រម មានតួនាទីកាត់ក្តីគ្រប់បុគ្គល តាមច្បាប់ ក្នុងនោះកាត់ក្តីទាំងនាយករដ្ឋមន្ត្រី គ្រប់រដ្ឋមន្ត្រី ទៀត ផង។
អំណាចសាពត៌មាន ជាអំណាចរបស់មហាជន ថិតនៅក្រោមស្ថាប័នបណ្តាញពត៌មាន ក្នុងនោះមាន វិទ្យុ ទូរទស្សន៍ កាសែត ទស្សនាវដ្តី ព្រឹត្តិប័ត្រពត៌មាន ...។ ស្ថាប័ននេះមានភារកិច្ចតាមឃ្លាំមើល គ្រប់សកម្ម ភាពរបស់អំណាចទាំងបីខាងលើ ដើម្បីជាទុនកែតំរង់អោយដើរតាមគន្លងច្បាប់ដែលបានចែង។
ព្រឹត្តិការសំខាន់
ព្រះអង្គម្ចាស់នរោត្តមសីហមុនី ត្រូវបានជ្រើសឡើងនៅថ្ងៃទី១៤ តុលា ២០០៤ ដោយសមាជិក ៩រូបនៃ ក្រុមប្រឹក្សារាជបល្ល័ងក្រោយពីការដាក់រាជ្យយ៉ាងទាន់ហន់របស់អតីត ព្រះមហាក្សត្រព្រះបាទ នរោត្តម សីហនុ មួយសប្តាហ៍មុន។ ព្រះបាទនរោត្តមសីហមុនីត្រូវបានសំរេច ឱ្យឡើងគ្រងរាជ្យ នៅទីក្រុង ភ្នំពេញ ថ្ងែទី ២៩ តុលា។ មហាក្សត្រជានិមិត្តរូប និងមិនចូលរួម ក្នុងឆាកនយោបាយឡើយ។ ព្រះបាទ នរោត្តមសីហមុនី បានហ្វឹកហាត់ របាំបុរាណខ្មែរ និង នៅលីវ។ BBC បានរាយការណ៍ថាអំពើ ពុករលួយ នៅតែបន្តក្នុងឆាកនយោបាយកម្ពុជាពីជំនួយអន្តរជាតិដោយផ្ទេរបញ្ជូនដោយខុសច្បាប់ចូលក្នុងគណនីឯក ជន។ អំពើពុករលួយក៏បានជះឥទ្ធិពលយ៉ាង ខ្លាំងក្លាទៅលើការបាត់បង់ចំនូលរបស់ប្រជាជន។


រចនាសម័្ពន្ច
រចនាសម្ព័ន្ធនៅព្រះរាជាអាណាចក្រកម្ពុជា មាន៖
• ព្រះមហាក្សត្រ ជានិមិត្តរូបតំណាងប្រទេស
• រដ្ឋសភា និង ព្រឺទ្ធសភា ទទួល អំណាចនិតិបញ្ញាតិ (មានតួនាទី អនុម័តច្បាប់)
• រដ្ឋាភិបាល ទទួល អំណាចនិតិប្រតិបត្តិ (ព្រៀងច្បាប់ និងអនុវត្តច្បាប់ ដែលបានសំរេចយល់ព្រម ដោយរដ្ឋសភា និង ព្រឹទ្ធសភា)
• តុលាការ ទទួល អំណាចតុលាការ (ផ្អែកតាមច្បាប់ និងរដ្ឋធម្មនុញ្ញ ដើម្បីកាត់សេចក្តី។ តុលាការមាន អំណាចឯករាជ្យ)
បំណែងចែករដ្ឋបាល
តាមរយៈច្បាប់ស្ដីពីការគ្រប់គ្រងរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលបានរដ្ឋសភាបានអនុម័ត និងប្រកាសដាក់ឱ្យប្រើ កាលពីពេលថ្មីៗ មានជាអាទិ៍ ៖ ប្រទេសកម្ពុជា ត្រូវបានចែកជារាជធានី និងខេត្ត។ រាជធានីចែកចេញជាខណ្ឌ ខណ្ឌចែកជាសង្កាត់។ ខេត្តចែកចេញជា ស្រុក និងក្រុង ដែលស្រុកចែកជាឃុំ និងសង្កាត់ ហើយក្រុងចែកជាសង្កាត់។ ជាលទ្ធផលនៃច្បាប់នេះ មានដូចជា ៖
1. ផ្លាស់ប្ដូរឈ្មោះក្រុងចំនួន៣ មកជាខេត្តរួមមាន ៖ ខេត្តព្រះសីហនុ ខេត្តកែប និងខេត្តប៉ៃលិន។
2. បង្កើតក្រុងថ្នាក់ស្មើស្រុកចំនួន៣ គឺ ៖ ក្រុងប៉ោយប៉ែតនៃខេត្តបន្ទាយមានជ័យ ក្រុងសួងនៃខេត្តកំពង់ចាម ក្រុងបាវិតនៃខេត្តស្វាយរៀង។
3. ធ្វើការផ្លាស់ប្ដូរទីរួមខេត្តមកជាក្រុង និងបង្កើតស្រុក ខណ្ឌថ្មី ព្រមទាំងបង្កើតក្រុងដែលបំបែកពីស្រុក ទីប្រជុំជន ខេត្តចំនួន៥ ក្នុងនោះមាន ៖ ស្រុករុក្ខគិរីនៃខេត្តបាត់ដំបង ដែលបំបែកពីស្រុកមោងឬស្សី, ខណ្ឌសែនសុខនៃរាជធានីភ្នំពេញ ដែលបំបែកចេញពីខណ្ឌឫស្សីកែវ, ក្រុងព្រៃវែង បំបែកចេញពីស្រុកកំពង់លាវនៃខេត្តព្រៃវែង និងបានប្ដូរឈ្មោះស្រុកព្រៃវែង ទៅជាស្រុកស្វាយអន្ទងនៃខេត្តព្រៃវែងវិញ, ក្រុងក្រចេះ បំបែកពីស្រុកក្រចេះពីស្រុកក្រចេះ និងបានប្ដូរឈ្មោះស្រុកក្រចេះ ទៅជាស្រុកចិត្របុរីនៃខេត្តក្រចេះវិញ, ក្រុងព្រះវិហារ បំបែកពីស្រុកត្បែងមានជ័យនៃខេត្តព្រះវិហារ និងក្រុងកំពត បានប្ដូរឈ្មោះមកពីស្រុកកំពង់បាយនៃខេត្តកំពត ហើយស្រុកកំពតក៏ត្រូវបានប្ដូរឈ្មោះទៅជាស្រុកទឹកឈូវិញ។
សរុបសេចក្ដីមក រហូតមកដល់ពេលនេះ ព្រះរាជាណាចក្រកម្ពុជា មានភ្នំពេញ ជារាជធានី និងខេត្តចំនួន២៣ ក្រុងចំនួន២៦ ស្រុកចំនួន១៥៩ ខណ្ឌចំនួន៨ ឃុំចំនួន១៤១៧ និងសង្កាត់ចំនួន២០៤។
ទំនាក់ទំនងអន្តរជាតិ
ប្រទេសកម្ពុជាជាសមាជិក នៃអង្គការសហប្រជាជាតិតាំងពីថ្ងៃទី ១៤ ធ្នូ ឆ្នាំ ១៩៥៥មកម្ល៉េះ (UN: United Nations) និងជាភ្នាក់ងារជំនាញដទៃទៀតដូចជា ធនាគារ ពិភពលោក (WB:World Bank) និងមូល និធិរូបិយប័ណ្ណអន្តរជាតិ (IMF: International Monetary Fund)។ ហើយប្រទេសកម្ពុជាក៏ជាសមាជិកនៃធនា គារអភិវឌ្ឍអាស៊ី អាស៊ាន (ADB:Asean Development Bank) និងចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភព លោក (WTO:World Trade Union) នៅថ្ងៃទី ១៣ តុលា ២០០៤។ កម្ពុជាបានចូលរួម កិច្ចប្រជុំកំពូលនៃអាស៊ី ខាងកើត នៅឆ្នាំ ២០០៥។ កម្ពុជាបានចូលជាសមាជិកអាស៊ាននៅថ្ងៃ ទី ៣០ ខែ មេសា ឆ្នាំ ១៩៩៩ ។
បន្ទាប់ពីលំនឹងនយោបាយមក កម្ពុជាបានខិតខំកសាងនយោបាយការទូតជាមួយប្រទេសជាច្រើន រួមមានប្រទេសចូលរួម សំខាន់ៗក្នុងកិច្ចព្រមព្រៀងក្រុងប៉ារីសដូចជា សហរដ្ឋអាមេរិក អូស្ត្រាលី កាណាដា ចិន សហគមអឺរ៉ុប ជប៉ុន និង រុស្សី ព្រមទាំង២០ស្ថានទូតនៃប្រទេសជិតខាងនៅអាស៊ីរួមមាន សាធារណ រដ្ឋប្រជាមានិត្យចិន សាធារណរដ្ឋសង្គមនិយមវៀតណាម, សាធារណរដ្ឋប្រជាមានិត្យលាវ, សាធារណរដ្ឋ កូរេខាងត្បូង, សាធារណរដ្ឋប្រជាមានិត្យកូរេខាងជើង និងរាជាណាចក្រថៃឡង់។
ទន្ទឹមនឹងពេលដែលសង្គ្រាមស៊ីវិលជាងពីរទស្សវត្សបានកន្លងផុតទៅ ជំលោះព្រំដែនរវាងកម្ពុជានិង ប្រទេសតខាងនៅតែបន្ត ដូចជាការបាត់បង់កោះមួយចំនួន និងព្រំប្រទល់ខ្លះទៅក្នុងប្រទេស វៀតណាមនិង ព្រំប្រទល់ដែនសមុទ្រមិនច្បាស់លាស់និងតំបន់ព្រំដែនខាងប្រទេសថៃ។
ខែ មករា ២០០៣ កុបកម្មក្រុងភ្នំពេញ បានកើតឡើងក្រោយពីមានពាក្យចចាមអារាមស្តីពីយោបល់ របស់តារាស្រីថៃ ស៊ុវណាន់ ខុងយិង លើ ប្រាសាទអង្គរវត្ត ផ្សព្វផ្សាយ កាសែតក្នុងស្រុកឈ្មោះ រស្មីអង្គរ និងការលើកឡើងបន្ថែមទៀតដោយនាយករដ្ឋមន្ត្រី ហ៊ុនសែន។ រដ្ឋាភិបាលថៃ បានបញ្ជូន យន្តហោះ យោធាដើម្បីជម្លៀសជនជាតិថៃពីកម្ពុជា និងបិទច្រកព្រំដែនរវាងប្រទេសទាំងពីរ នៅពេលដែលមាន បាតុកម្ម នៅក្រៅស្ថានទូតកម្ពុជាឯទីក្រុងបាងកក។ ព្រំដែនត្រូវបានបើកឱយ ដំនើរការឡើងវិញនៅថ្ងៃទី ២១ ខែ មិនា ក្រោយពីរដ្ឋាភិបាលកម្ពុជាបានចំនាយ ៦លានដុល្លារអាមេរិក ដើម្បីជាសំណងការខូចខាត ស្ថានទូតថៃ និង យល់ព្រមសងការខូចខាតលើអាជីរកម្មឯកជនថៃ។
ជម្លោះអន្តរជាតិ
បណ្តាកោះនិង បណ្តាផ្នែកខ្លះ នៅក្នុងសមុទ្រនៃព្រំដែនជាប់ជាមួយវៀតណាមកំពុងស្ថិតក្នុងវិវាទនៅ ឡើយ; ព្រំដែនសមុទ្រជាមួយវៀតណាម មិនទាន់ត្រូវបានកំណត់; ផ្នែកខ្លះនៃព្រំដែនគោក ជាមួយប្រទេស ថៃឡង់ មិនបានកំណត់ទាល់តែសោះ; ព្រំដែនសមុទ្រជាមួយថៃឡង់ មិនបានកំណត់ច្បាស់លាស់ ។

ភូមិសាស្ត្រ
ប្រទេសកម្ពុជាមានផ្ទៃដី ប្រហែល១៨១ ០៣៥ គីឡូម៉ែតការេមានព្រំដែនដីគោក ខាងជើង និងខាង លិច ជាប់ប្រទេសថៃ៨០០គ.ម ជាប់ប្រទេសឡាវ៥៤១គ.មភាគខាងឥសាន និងជាប់ប្រទេស វៀតណាម ១២២៨គ.មភាគខាងកើតនិងអាគ្នេយ៍ ។ ព្រំដែនសមុទ្រលាតសន្ធឹងលើឈូងសមុទ្រថៃ ប្រវែង៤៤៣ គ.ម ។ ភូមិសាស្ត្រប្រទេសកម្ពុជាមានរាងជាបាតខ្ទះ ដោយសារជំនន់បឹងទន្លេសាបដែលមានទំហំ ២៥៩០គម២ នៅខែប្រាំង និងលាតសន្ធឹងដល់២៤៦០៥គម២ នៅរដូវវស្សា។ ទីទំនាបនេះបង្ករលក្ខណៈសម្បត្តិ យ៉ាង ប្រសើរសំរាប់ការស្រោចស្រពស្រែចំការជារៀងរាល់ឆ្នាំ។ ៧៥%នៃផ្ទៃដីស្ថិត នៅរយៈកំពស់តិច ជាង ១០០ម លើនីវ៉ូទឹកសមុទ្រ លើកលែងតែប្រជុំភ្នំក្រវាញ (រយៈកំពស់ខ្ពស់ជាងគេ ១៨១៣ ម) និងប្រជុំភ្នំដំរី (៥០០ ១០០ ម) ក៏ដូចជាតំបន់ខ្ពង់រាបខាងជើងនៃ ជួរភ្នំដងរែក (ជាមធ្យម ៥០០ម) តាមបណ្តោយ ពំ្រដែន ជាប់តំបន់ឥសានប្រទេសថៃ។ ភ្នំឱរ៉ាល់មាន កំពស់ខ្ពស់ជាងគេ(១៨១៣ម) ស្ថិតនៅក្បែរខេត្តពោធិ៍សាត់។ សីតុណ្ហភាពស្ថិតនៅចន្លោះ១០ទៅ១៥អង្សារសេ និងទទួលឥទ្ធិពលខ្យល់មូសុង។ មូសុងនិរតីបក់ នាំយក ខ្យល់សើមពីឈូងសមុទ្រថៃ និងមហាសមុទ្រឥណ្ឌា ពីខែឧសភាដល់តុលា បណ្តាលឱយ មានភ្លៀងធ្លាក់ ច្រើននៅខែកញ្ញា និង តុលា។ មូសុងអាគ្នេយ៍នាំមកនូវរដូវប្រាំងពីខែវិច្ឆិកាដល់មិនា ហើយស្ងួត ខ្លាំង នៅខែ មករា និងកុម្ភៈ។ ហេតុអ្វី្?
សេដ្ឋកិច្ច
ទោះបីជាមានការរីកចំរើនថ្មីៗក៏ដោយ សេដ្ឋកិច្ចប្រទេសកម្ពុជានៅតែរងឥទ្ធិពលអាក្រក់ពីសង្គ្រាម ស៊ីវិល ជំលោះផ្ទៃក្នុង និងអំពើពុករលួយ។ ចំនូលបានកើនឡើងយ៉ាងឆាប់រហ័ស តែនៅមានកំរិតទាបនៅ ឡើយ បើប្រៀបធៀបជាមួយប្រទេសជិតខាងក្នុងតំបន់។ ប្រជាជនភាគច្រើនពឹងផ្អែកលើកសិកម្ម។ ស្រូវ ត្រី ឈើ វាយនភ័ណ និង កៅស៊ូជាវត្ថុនាំចេញជាចំបង។ ដៃគូសេដ្ឋកិច្ចសំខាន់ៗ សំរាប់ការនាំចេញរួមមាន សហរដ្ឋអាមេរិច សិង្ហបុរី ជប៉ុន ថៃ ចិន ឥណ្ឌូនេស៊ី និង ម៉ាលេស៊ី។
អាកាសធាតុ
ព្រះរាជាណាចក្រកម្ពុជាទទួលរងនូវអាកាសធាតុត្រូពិកក្តៅ ហើយសើម ។សីតុណ្ហភាពមធ្យម អតិបរមាគឺចន្លោះពី ២៥,៥ អង្សាសេ ទៅ ២៩,៥ អង្សាសេ(ក្តៅជាងគេ គឺខែមេសា) និងសីតុណ្ហភាពមធ្យម អប្បបរមា គឺនៅចន្លោះ ពី ២៤ អង្សាសេ ទៅ ២៦,៥ អង្សាសេ (ត្រជាក់ជាងគេនៅខែធ្នូ)។ សីតុណ្ហភាពនេះ មានការប្រែប្រួលខ្លះ ទៅតាមតំបន់ ដូចជា នៅតំបន់ភ្នំ និងខ្ពង់រាប (ភ្នំបូកគោ សីតុណ្ហភាពមធ្យមគឺ ២០ អង្សាសេ)។ យោងតាមប្រភពពី គេហទំព័រ http://www.weather.com អាកាសធាតុ ប្រទេសកម្ពុជា នៅទីក្រុង ភ្នំពេញ បង្ហាញដូចតារាង ខាងក្រោម[៤]៖
ខែ មករា កុម្ភះ មីនា មេសា ឧសភា មិថុនា កក្តដា សីហា កញ្ញា តុលា វិច្ឆិកា ធ្នូ
សីតុណ្ហភាពអតិបរមា (°C) ៣១ ៣៣ ៣៤ ៣៥ ៣៤ ៣៣ ៣២ ៣២ ៣១ ៣១ ៣០ ៣០
សីតុណ្ហភាពមធ្យម (°C) ២៦ ២៧ ២៨ ២៩ ២៩ ២៨ ២៨ ២៨ ២៨ ២៧ ២៧ ២៦
សីតុណ្ហភាពអប្បបរមា (°C) ២២ ២២ ២៣ ២៤ ២៤ ២៤ ២៤ ២៤ ២៤ ២៤ ២៣ ២២
កំរិតទឹកភ្លៀង (មីលីម៉ែត្រ) ៧,៦ ១០,២ ៣៥,៦ ៧៨,៧ ១៤៤,៨ ១៤៧,៣ ១៥២,៤ ១៥៤,៩ ២២៦,១ ២៥១,៥ ១៣៩,៧ ៤៣,២

ប្រជាជន
ប្រជាពលរដ្ឋ ៨៥% ជាអ្នកធ្វើស្រែចំការ។ បើគិតមកដល់់ឆ្នាំ ២០០៧ ចំនួនប្រជាជនកម្ពុជា មានប្រហែល ១៤លាននាក់(ភេទប្រុស ៦៣៤៨១១២ និងភេទស្រី ៦៧៥១៣៦០) តាមជំរឿនប្រជារាស្រ្តនៅឆ្នាំ២០០០។
• ៩៥%គឺជាជាតិពន្ឋុខ្មែរ។
• ៥%គឺជាជាតិពន្ឋុដទៃដូចជា ចិន យួន ចាម ... ។
តាមការប៉ាន់ស្មានប្រមាណពី ៨៥% ទៅ៩០% នៃប្រជាជនរស់នៅទីជនបទ។ ប្រហែល ៩០%នៃចំនួន ប្រជាជនដែលមាន ដើមកំណើតជាខែ្មរ ចំនួន៥% ជាជនជាតិចិន និងវៀតណាម និងមួយចំនួន តូចជាកុលសម្ពន្ធ័ភ្នំចាម និងភូមា។ ភាសាខែ្មរជា ភាសាផ្លូវការរបស់ជាតិ។ ភាសាខែ្មរមានអ្នកប្រើចំនួនជាង ៩៥%នៃចំនួនប្រជាជន។ រីឯភាសាបារាំងជាភាសាទី២ ហើយ ត្រូវបានគេនិយាយផងដែរ តែភាគ ច្រើន មនុស្សចាស់ៗប្រើ។ ភាសាអង់គេ្លសត្រូវបានគេនិយាយជាទូទៅដោយកេ្មងៗជំនាន់ក្រោយ។ ប្រជាជន កម្ពុជាបង្អាញលក្ខណៈពិសេសសំខាន់ៗជា ច្រើន។ ទី១ដោយសារ ការរីកឡើងយ៉ាង រហស័របស់កេ្មងៗ ក្រោយឆ្នាំ ១៩៧៩ ដែលវាជាចំនួនប្រជាជនកេ្មងមានយ៉ាងហោច ណាស់ពាក់កណ្តាល អាយុក្រោម ១៨ឆ្នាំនៃអាយុសព្វថៃ្ងនេះ។ ទី២ សមាមាត្រចំនួននារីជាមួយប្រជាជនពេញវ័យគឺខ្ពស់ រហូត៥០%នៃ ប្រជាជនទាំងនោះ ដែលមានអាយុ១៨ឆ្នាំ ឬក៏ភាគច្រើនជាស្រ្តី ។ ជាលទ្ធផលនៃសង្រ្គាម មានចំនួនសមា មាត្រ ខ្ពស់គួរសមនៃស្រ្តីនៅផ្ទះយ៉ាងហោចណាស់២៥% យោងតាមយូនីសេហ្វ។
ប្រជាជនកម្ពុជា និងឡាវ ត្រូវបានគេមើលឃើញថាមានចំនួនតិច ដោយសារចំនួនប្រជាជន វៀតណាម និងថៃ និងដោយ ដង់ស៊ីតេប្រជាជនជាមធ្យមនៅក្នុងប្រទេសតូចជាង គឺតិចជាងយ៉ាងខ្លាំងនៅ ក្នុងប្រទេស វៀតណាម។ តំបន់ប្រជាជនរស់នៅ យ៉ាងច្រើននៅក្នុង ប្រទេសកម្ពុជាមិនមានច្រើនដូចជា ការប្រមូលផ្តុំនៃ ប្រជាជនដែលគេបានរក ឃើញនៅតាមដងទនេ្ល ក្រហម និងទនេ្លមេគង្គក្នុងប្រទេស វៀតណាម។ ប្រជាជន កម្ពុជាមានចំនួន ១២ ៤៩១ ៥០១នាក់(ការប៉ាន់ស្មានក្នុងឆ្នាំ២០០១) ។ ប្រជាជនកើនឡើងប្រហែល ចំនួន២,៣% ក្នុងមួយឆ្នាំ ជាប្រទេសមួយ ដែលមាន អត្រាកំណើនខចំនួនខ្ពស់ផងដែរ។ ដង់ស៊ីតេប្រជាជនគឺ 69 នាក់ក្នុងមួយ គីឡូម៉ែត្រការេ ដោយប្រមូលផ្តុំនៅតាមតំបន់ទំនាបកណ្តាល ។ តំបន់ភ្នំនៃប្រទេស មានជំងឺគ្រុនចាញ់ដែលធ្វើអោយ ប្រជាជនរស់នៅតំបន់នោះមាន ចំនួនតិចហើយមិនមានទឹកគ្រប់គ្រាន់ នៅខេត្តភាគខាងជើង អំឡុងទសវត្សឆ្នាំ ១៩៧០ ក្រោម របបឃោឃៅខែ្មរក្រហម ទីក្រុងរបស់ប្រទេស កម្ពុជាទាំងអស់គ្មានប្រជាជនរស់នៅ ហើយលំនៅដ្ឋានទាំងឡាយត្រូវបានគេ។

0 comments:

Post a Comment

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | JCPenney Coupons