Monirath Khmer Welcome

ព៍ត៌មានទាន់ហេតុការណ៍ៈ តើវាសនារបស់លោក គឹម ស្រួយ នាយកវិទ្យាល័យសម្តេចឪ បន្ទាយមានជ័យ ទៅជាយ៉ាងណា? "

តំណាងបក្សប្រឆាំងចុះទៅអន្តរាគមន៌រឿងទំនាស់ដីធ្លីមួយកន្លែងក្នុងស្រុក ព្រះនេត្រព្រះ

បន្ទាយមានជ័យ៖ តំណាងគណបក្សប្រឆាំង សម រង្សី ដឹកនាំដោយ លោក យឹម សុវណ្ណ« តំណាង រាស្ត្រមណ្ឌលភ្នំពេញ» និង លោក យន្ត ថារ៉ូ «តំណាងរាស្រ្តមណ្ឌលបន្ទាយមានជ័យ» ព្រមទាំង គណះប្រតិភូបានចុះទៅអន្តរាគមន៌រឿងទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋចំនួន ១៣៣គ្រួសារ និង លោក សន ស៊ា ជាវរះសេនីយ៍ឯកកងវរះសេនាតូចលេខ៦៥ ស្ថិតនៅភូមិ ប៉ោយព្រីង ភូមិ ប៉ោយសំរោង ភូមិ ប៉ុស្តិ៍ចាស់ ឃុំ ព្រះ នេត្រព្រះ ស្រុក ព្រះនេត្រព្រះ ខេត្ត បន្ទាយមានជ័យ កាលពីរសៀល នាថ្ងៃទី ៩ ខែ កក្កដា ឆ្នាំ ២០១១ ។
តំណាងប្រជាលរដ្ឋចំនួន១៣៣គ្រួសារឈ្មោះ អាំ អួង ភេទ ប្រុស រស់នៅ ឃុំ ព្រះនេត្រព្រះ ស្រុក ព្រះនេត្រព្រះ ខេត្ត បន្ទាយមានជ័យ បាននិយាយប្រាប់អំពីប្រវត្តិដីទំនាស់ទាំងនោះឲ្យ វិទ្យាសាស្ត្រខ្មែរដឹងថា ៖ ប្រជាពលរដ្ឋបានចូលកាន់កាប់ដីទំនាស់នោះតាំងពីឆ្នាំ ១៩៨៣ ជាដីស្រែ ចំណែកដីចំការ មិនទាន់ចូលកាន់កាប់ទេ ដោយសារតែវៀតណាមបានធ្វើបន្ទាយនៅទីនោះ ។ ក្នុងឆ្នាំ ១៩៨៨ កងទ័ពវៀតណាមបានដកចេញពីដីនោះ ហើយមានទាហ៊ានកងពលរថក្រោះវរះសេនាតូចលេខ៦៩ បានចូលបោះបន្ទាយនៅទីនោះបន្ត តែមិនបានប៉ះពាល់ដល់ការបង្កបង្កើនផលរបស់ពួកគាត់ឡើយ លុះដល់ឆ្នាំ១៩៩៣ ទាហ៊ានបានដកចេញពីកន្លែងនោះ ពួកគាត់ក៏បន្តកាន់កាប់រហូតមកដល់បច្ចុប្បន្ន ដោយមានការដឹងឮពីអាជ្ញាធរភូមិ ។ ទើបតែនៅថ្ងៃទី ២ ខែ វិច្ឆកា ឆ្នាំ ២០០៨ មានមេទាហ៊ានម្នាក់ ឈ្មោះ សន ស៊ា មានតួនាទីជាទាហ៊ាន វរះសេនីយ៍ឯកកងវរះសេនាតូចលេខ៦៥ រថក្រោះជើងគោក ប្រចាំទិសពាយ័ព្យបានប្រាប់ពួកគាត់ថា៖ ដីនេះជាអតីតបន្ទាយទាហ៊ាន ឥឡូវនេះទាហានត្រូវការ យកធ្វើបន្ទាយវិញ ។ ក្រោយពីទទួលបានព័ត៌មាននេះ ពួកគាត់បាននាំគ្នាទៅធ្វើការតវ៉ា នៅសាលា ខេត្តបន្ទាយមានជ័យ ជាបីលើកមកហើយ ក្នុងឆ្នាំ២០០៨ ចំនួន ពីរលើក ឆ្នាំ ២០០៩ មួយលើក ប៉ុន្តែ ពុំបានទទួលលទ្ធផលណមួយទេ ។ រហូតមានទាហានបានមកកាប់បំផ្លាញដើមស្វាយ និងដំណាំ ផ្សេងៗ របស់ពួកគាត់ជាបណ្តើរៗ ចំណែកដីចំការសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃត្រូវអាក់ខាន ។ ដូចនេះហើយ ពួកគាត់កំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបាត់បង់ដីធ្លីទាំងនេះ និង មិនអាច បានបង្កបង្កើនផលលើដីនោះបានទៀតទេ។ លោកបានបន្ថែមទៀតថា ៖ អ្នកស្រែពឹងលើដីស្រែ និងដីចំការ បើគ្មានដីស្រែនិង ចំការនោះទេ តើឲ្យពួកគាត់រស់នៅរបៀបណា? ។ គប្បីគួររំលឹកផងដែរ កន្លងមកពួកគាត់ធ្លាប់បានដាក់ពាក្យបណ្តឹងទៅសាលាស្រុកព្រះ នេត្រព្រះ និង សាលាខេត្តបន្ទាយមានជ័យ ជាច្រើនសារមកហើយ ប៉ុន្តែហាក់ដូចជាមិនបាន ដំណោះស្រាយណាមួយទេ នេះបើតាមការអះអាងរបស់តំណាងប្រជាពលរដ្ឋ ។
រីឯលោក យឹម សុវណ្ណ តំណាងរាស្ត្រមណ្ឌលភ្នំពេញ នៃគណបក្ស សម រង្សី បានថ្លែងទៅកាន់ ប្រជាពលរដ្ឋនៅថ្ងៃរសៀលថ្ងៃទី ៩ ខែ កក្កដា ឆ្នាំ ២០១១ ថា ៖ ប្រសិនបើលោកស៊ើបអង្កេតឃើញថា មានករណីដូចដែលប្រជាពលរដ្ឋអះអាងពិតមែននោះ លោកនិងដាក់លិខិតអន្តរាគមន៌ទៅកាន់រដ្ឋសភា៕ ដោយ កុមារទេព

0 comments:

Post a Comment

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | JCPenney Coupons