Monirath Khmer Welcome

ព៍ត៌មានទាន់ហេតុការណ៍ៈ តើវាសនារបស់លោក គឹម ស្រួយ នាយកវិទ្យាល័យសម្តេចឪ បន្ទាយមានជ័យ ទៅជាយ៉ាងណា? "

ថៅកែស្រីចិត្តអន្យតិរ្ថិយធ្វើបាបកុមារីរងគ្រោះ ទីបំផុតត្រូវជាប់ទ្រុង


បន្ទាយមានជ័យ៖ កាលពីថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០១១ វេលម៉ោង១១.៣០នាទីព្រឹក មន្ត្រីកិច្ចការនារីក្រុង សិរីសោភ័ណព្រមទាំងមន្ត្រីកងរាជអាវុធហត្ថខេត្ត បានចុះទៅជួយសង្រ្គោះកុមារីរងគ្រោះម្នាក់ដែល ត្រូវបានថៅកែស្រីចិត្តខ្មៅតរិច្ឆានធ្វើទារុណកម្មវាយដុំលើរូបរាងកាយនាងជាប្រចាំហើយថែមទាំងបន្សល់ទុកស្មាមជាំពាសពេញខ្លួនតាំងពីក្បាលរហូតដល់ចុងជើង ។
ប្រភពព័ត៌មានពីកុមារីរងគ្រោះបានប្រាប់ភ្នាក់ងារអ្នកយកព័ត៌មានវិទ្យាសាស្ត្រខ្មែរប្រចាំខេត្ត បន្ទាយមានជ័យឲ្យដឹងថា៖ នាងបានមករស់នៅជាមួយថៅកែ ឡោ ស្រី ភេទ ស្រី រស់នៅភូមិ សូភី សង្កាត់ កំពង់ស្វាយ ក្រុង សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ជាង១០ឆ្នាំមកហើយ ដោយកុមារី រងគ្រោះមានទីលំនៅកំណើតភូមិ កំពង់ឈើទាល ឃុំ សណ្តាន់ ស្រុក សណ្តាន់ ខេត្ត កំពង់ធំ ដោយជីវភាពក្រីក្រដុនដាបពេកទើបនាងសម្រេចចិត្តមករស់នៅមប្រើការងារឲ្យហាងយីហោង ឡោ ស្រី លក់គ្រឿងម៉ាញេ នៅផ្សាចំការគរ ហៅ(ផ្សារថ្មី) ដោយក្នុងខែដំបូងទទួលបានប្រាក់ខែចំនួន ១០ ម៉ឺនរៀល ដល់ខែទីពីរបានឡើងដល់១៥ម៉ឺនរៀល ហើយត្រូវបានម្តាយកុមារីរងគ្រោះបើកប្រាក់ខែ ជាមុន ។ តាំងពីនាងមកមប្រើការនៅហាងនេះមិនដែលបានក្តីសុខម្តងណាទេផ្ទុយទៅវិញថៅកែនេះ (ឡោ ស្រី ) តែងតែបង្កជម្លោះឈ្លោះជាមួយនាងតែរហូត ពេលខ្លះមិនដឹងថាថៅកែស្រីរូបនេះ ខឹងពីណាពីណីទេ ពេលដែលមកដល់ផ្ទះស្រាប់តែស្តីបន្ទោសវាយធ្វើបាបលើរូបរាងកាយយ៉ាងខ្លាំង ដោយពុំ ដឹងមូលហេតុអ្វីទេ ជាក់ស្តែងនៅថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ វេលាម៉ោង១១.៣០នាទីព្រឹក ថៅកែ ឡោ ស្រី នេះ បានយកដុំភ្លើងសម្រាប់សាកម៉ាញេ គប់ឆ្ពោះទៅលើរូបនាងចំត្រង់ចង្កេះ ហើយថែមវាយលើរូបនាងយ៉ាងដំណំថែមទៀតផង ។ កុមារីរងគ្រោះបានបន្តប្រាប់អ្នកយកព័ត៌ មានយើងឲ្យដឹងទៀតថា៖ នាងក្រោកធ្វើការងារផ្ទះសម្បែងលាងចាន-ឆ្នាំង បោសផ្ទះ រៀបចំឥវ៉ាន់ ដាំបាយ តាំងពីម៉ោង៥ព្រលឹម រហូតដល់ ម៉ោង១១.០០យប់ ទើបថៅកែរូបនេះឲ្យចូលសម្រាក ។ នៅលើរូបរាងកាយរបស់កុមារីរងគ្រោះមានស្មាមរបួសបែកត្រង់ក្បាលចំនួន១៤កន្លែងជាស្មាមចាស់ និងរបួសពាសពេញខ្លួនប្រាណ ជាច្រើនកន្លែងទៀត ដែលថៅកែចិត្តតរិច្ឆាននេះបានវាយធ្វើបាន នាង ។
លោកស្រី ប្រាក់ សុភិមា បុគ្គិលអង្កេតផ្នែកស្ត្រីនៃសមាគមអាដហុកខេត្តបន្ទាយមានជ័យបានប្រាប់វិទ្យាសាស្ត្រខ្មែរឲ្យដឹងថា៖ នេះជាអំពើធ្វើទារុណកម្មដ៏ធ្ងន់ធ្ងរលើកុមារដែលច្បាប់មិនអាច លើកលែងឲ្យបាន កុំថាឡើយតែ សាច់ញាតិ ទោះបីជាឪពុកម្តាយបង្កើតក៏ដោយប្រសិនបើប្រព្រឹត្តអំពើទារុណកម្មបែបនេះក៏ត្រូវប្រឈមមុខចំពោះផ្លូវច្បាប់ដែរ ។ លោកស្រីបានបន្តទៀតថា៖ ករណីនេះ បានអន្តរាគមន៌ទៅលោកស្រី នួម សុភ័ណ អភិបាលរងខេត្តដែលជាអនុប្រធានគណៈកម្មការប្រយុទ្ធ ប្រឆាំងពលកម្មនិងកុមារ ការជួញដូរកុមារ ការកេងប្រវ័ញ្ចកម្លាំងពលកម្មកុមារ ខេត្តបន្ទាយមានជ័យ និង អន្តរាគមន៌ផ្ទាល់ទៅលោក ឱក បូរិន មេញ្ជាការរងកងរាជអាវុធហត្ថខេត្តដើម្បីជំរុញឲ្យមានការជញ្ជូនជនសង្ស័យទៅតុលាការត្រឹមត្រូវតាមនីតិវិធី។
ប្រភពព័ត៌មានចុងក្រោយពីមន្ត្រីកងរាជអាវុធខេត្តបានឲ្យដឹងថា៖ ជនសង្ស័យឈ្មោះ ឡោ ស្រី បានបញ្ជូនទៅតុលាការកាលពីព្រឹកថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០១១នេះហើយ៕
ដោយ កុមារទេព

0 comments:

Post a Comment

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | JCPenney Coupons