Monirath Khmer Welcome

ព៍ត៌មានទាន់ហេតុការណ៍ៈ តើវាសនារបស់លោក គឹម ស្រួយ នាយកវិទ្យាល័យសម្តេចឪ បន្ទាយមានជ័យ ទៅជាយ៉ាងណា? "

ប្រតិកម្មជុំវិញរឿង អតិថិជនម្នាក់រងគ្រោះរឿងក្រវិលស្រាបៀរ ANCHORអក្សរA ដោយអយុត្តិធម៌

បន្ទាយមានជ័យ៖ ក្រោយពីកាសែតវិទ្យាសាស្ត្រខ្មែរចេញផ្សាយឆ្នាំទី១ លេខ ០៨៨ ថៃ្ងទី ១ ខែ កក្កដា ឆ្នាំ ២០១១ក្រោមចំណងជើងថា( អតិថិជនម្នាក់រងគ្រោះរឿងក្រវិលស្រាបៀរ ANCHORអក្សរA ដោយអយុត្តិធម៌)នោះគឺមានការប្រតិកម្មយ៉ាងខ្លាំងពីម្ចាស់ដេប៉ូស្រាបៀANCHOR ប៊ុន រិន្ទ ខេត្តបន្ទាយមានជ័យ។
ប្រភពព័ត៌មានពីម្ចាស់ដេប៉ូស្រាបៀANCHORប៊ុន រិន្ទ ខេត្តបន្ទាយមានជ័យបានថ្លែងប្រាប់វិទ្យា សាស្ត្រខ្មែរតាមទូរស័ព្ទនៅថ្ងៃទី ៤ ខែ កក្កដា ឆ្នាំ ២០១១ឲ្យដឹងថា៖ ក្រោយបានឃើញកាសែតវិទ្យា សាស្ត្រខ្មែរចេញហើយនោះ គាត់បានទូរស័ព្ទទៅសួរឈ្មោះកាន់ វណ្ណថង នៅស្រុក ព្រះនេត្រព្រះ ថា ហេតុអ្វីបានជាអ្នកឯងចុះ ផ្សាយតាមកាសែតរឿងដែលខ្លួនឯងកំពុងធ្វើខុស ពេលនោះឈ្មោះ វណ្ណថង បានឆ្លើយថា « អ៊ីអើយ ខ្ញុំមិនបានចុះផ្សាយ អីទេ ខ្ញុំមិនបានដឹងផង ប្រហែលជាមាននិយាយហើយកាសែតយកផ្សាយទេ ដឹង» ។ ពេលនោះលោកស្រីមានអារម្មណ៍ចង់ប្តឹងអ្នកដែលផ្តល់ព័ត៌មានឲ្យអ្នកកាសែតណាស់ ព្រោះរឿងទាំង នោះមិនមែនជាការពិត ហើយគាត់មានទាំងសាក្សីជាមន្ត្រីប៉ូលីសដឹងឮទៀតផង។ លោកស្រីបន្តថា៖ នៅថ្ងៃទី ៤ ខែ មីនា ឆ្នាំ ២០១១ គាត់បានឃើញឈ្មោះ វណ្ណថង និង ឪពុករបស់គេ(មិនស្គាល់ឈ្មោះ) មកដេប៉ូ របស់លោកស្រីតាំងពីព្រឹមព្រលឹមទាំងគាត់មិនទាន់បានទទួលទានអាហារពេលព្រឹកផង ពួកគាត់ ទាំងពីរបានសួរទៅគាត់ថា កន្លែងហ្នឹងឬជាកន្លែងប្តូររង្វាន់ស្រាបៀANCHOR ពេលនោះគាត់បាន ឆ្លើយទៅវិញថា៖ កន្លែងហ្នឹងហើយ ពួកគាត់ក៏បានហួចក្រវិលស្រាបៀANCHOR អក្សរ«A» នោះមក ឲ្យមើល ប៉ុន្តែលោក ស្រីមិនបានពិនិត្យឲ្យដិតដល់នោះទេ ។ ពេលនោះគាត់ក៏បានសួរទៅឈ្មោះ វណ្ណថង ថា ហូបអស់ប៉ុន្មានកេះបានជាមានសំណាងម្លេះ អ៊ុំឯងត្រូវរង្វាន់អក្សរ«A» គឺបាន១០លានរៀល ភ្លាមនោះឈ្មោះ វណ្ណថង បាននិយាយថា ហូបអស់៤កេះ ។ លោកស្រីបានប្រាប់ទៅឈ្មោះ វណ្ណថង ថា គាត់គ្មានសិទ្ធិបើករង្វាន់នេះឲ្យទេ គាត់មានសិទ្ធិបើកត្រឹមតែអក្សរR(១កំប៉ុង) និងអក្សរO (១ដុល្លា)ទេ បើក្រៅពីអក្សរពីរនេះត្រូវទៅបើនៅភ្នំពេញ ប៉ុន្តែពីរនាក់ឪពុកកូនបាននិយាយថា គាត់ មិនស្គាល់ភ្នំពេញទេ ហើយក៏បានអង្វរករសុំឲ្យគាត់ដែលជាម្ចាស់ដេប៉ូនោះបើករង្វាន់ឲ្យ ដោយថ្នូរ និងលុយមួយលានរៀល ។ ដោយការជឿទុកចិត្តនិងការអង្វរជាច្រើនលើកជាច្រើនសារនោះហើយ ក៏ភ្លេចខ្លួនថា ខ្លួនគ្មានសិទ្ធិបើកឲ្យទេ ។ គាត់បានយល់ព្រមបើករង្វាន់លុយ៩លានរៀល មានទាំង លុយខ្មែរ មានទាំងលុយដុល្លាផងនោះ (មានការធ្វើជាលិខិតប្រគល់ប្រាក់) ។ លុះដល់ថ្ងៃគាត់ត្រូវទៅភ្នំពេញដើម្បីពិនិត្យសុខភាពផង នោះ គាត់បានឲ្យប្តីរបស់គាត់ទៅបើករង្វាន់នៅដេប៉ូភ្នំពេញថាអ្នកស្រុកព្រះនេត្រព្រះត្រូវអក្សរA ស្រាប់តែបុគ្គលិកនៅទីនោះយកមើលហើយក៏និយាយថា៖«ហេតុអី្វបានអ៊ីឯងយកប្រថុយប្រថាន អញ្ចឹង បងឯងបានឲ្យ លុយឬនៅ? ក្រវិលស្រាបៀនេះក្លែងក្លាយទេ» ។ ក្រោយពិនិត្យឲ្យបានដិតដល់និងច្បាស់មកទើបដឹង ថា ក្រវិលស្រាបៀនោះក្លែងក្លាយពិតមែន ។ ពេលត្រឡប់មកដល់បន្ទាយមានជ័យវិញ គាត់បានទូរស័ព្ទហៅឈ្មោះ វណ្ណថង ឲ្យមកដេប៉ូរបស់គាត់មួយភ្លែត បន្ទាប់គាត់បានប្រាប់ទៅឈ្មោះ វណ្ណថង ថា ៖គេអត់បើកឲ្យទេ ដូចខ្ញុំធ្លាប់បានប្រាប់វណ្ណថងឯងហើយ ថា ម្ចាស់ដេប៉ូគេមិនបើកឲ្យទេ ឲ្យវណ្ណថង ទៅបើកខ្លួនឯងទៅ ខណៈនោះ វណ្ណថងបានសួរទៅគាត់វិញថា៖ អញ្ចឹងគេបើកឲ្យឬអត់? គាត់បាន ឆ្លើយថា គេនិងបើកឲ្យ។ ឈ្មោះ វណ្ណថង ជាមួយឪពុកនៅតែនិយាយថា ខ្លួនមិនស្គាល់ភ្នំពេញទេ ។ ដើម្បីឲ្យហ៊ានទទួលនូវការពិតនោះ គាត់បានឲ្យបុគ្គលិករបស់គាត់នៅខេត្តបន្ទាយមានជ័យ ឲ្យជូន ទៅបើករង្វាន់នៅភ្នំពេញព្រមទាំងចេញថ្លៃធ្វើដំណើរឲ្យថែមទៀតផង ។ មុននិងចេញដំណើរទៅ ភ្នំពេញនោះ គាត់បានទារលុយដែលគាត់បានបើកលុយ៩លានរៀលនោះមកវិញពីឈ្មោះ វណ្ណថង ប៉ុន្តែឈ្មោះវណ្ណថង បានតបទៅវិញថា គាត់គ្មានលុយទេ ព្រោះគាត់បានទិញម៉ូតូអស់ហើយ ។ ពេលនោះដែរគាត់ បានដកហូតម៉ូតូទុកនៅកន្លែងគាត់ ហើយបានហៅប៉ូលីសពីរនាក់មកធ្វើកំណត់ហេតុនៃការឃាត់ម៉ូតូ ដែលខ្វះលុយឲ្យគាត់៩លានរៀលនោះ ។ គាត់បានបន្តទៀតថា៖ បើតាមច្បាប់នោះ បើអ្នកណាម្នាក់ ហ៊ានបន្លំក្រវិល គេនិងចាប់យកមកផ្តន្ទាទោសតាមនីតិវិធីជាមិនខាន តែនេះដោយយល់ថាគាត់ជា អ្នកស្រែមិនដឹងគាត់ចាញ់បោកការញុះញង់ពីអ្នកណាទេទើបគេអនុគ្រោះឲ្យ ។ លុះពេលឈ្មោះ វណ្ណថង ត្រឡប់មក បន្ទាយមានជ័យវិញ គេក៏មិនបានចូលយកម៉ូតូទៅវិញដែរ ពេលដែលគាត់ទូរស័ព្ទទៅឈ្មោះ វណ្ណថង គាត់បាននិយាយថា« ហេតុអ្វីបានជាវណ្ណថងឯងធ្វើបាបខ្ញុំ ឲ្យខ្ញុំរងគ្រោះ ហើយខុសដោយសារអ្នកឯងទៀត» តែវណ្ណថងបានតបវិញថា ខ្ញុំក៏ចាញ់បោកគេអស់១០០$ ដែរ ។ គាត់និយាយថា គាត់ទេ ដែលជាជនរងគ្រោះមិនឈ្មោះវណ្ណថងនោះទេ ។ ដោយមិនមានលុយសងឲ្យគាត់ ទើបឈ្មោះ វណ្ណថង បានឲ្យគាត់កាត់យកម៉ូតូនោះតែម្តងទៅ ប៉ុន្តែមិនគ្រប់ចំនួនលុយ៩លានរៀលនោះទេ ។ ក្រោយមកទៀត រឿងនោះក៏បានបញ្ចប់ក្រោមទឹកលុយចំនួន ១៧០០$ ដែលឈ្មោះ វណ្ណថង បានប្រគល់ជូនលោកស្រីម្ចាស់ដេប៉ូប៊ុន រិន្ទ លក់ស្រាបៀ និងបានធ្វើលិខិតលាយលក្ខណ៍ជាអក្សរ ដើម្បី បញ្ចប់រឿងថែមទៀតផង។ ទាំងនេះគឺជាការបកស្រាយបំភ្លឺរបស់ម្ចាស់ដេប៉ូស្រាបៀANCHOR ប៊ុន រិន្ទ ខេត្ត បន្ទាយមានជ័យ គាត់បានបន្ថែមថា រាល់ពាក្យដែលគាត់និយាយគឺជាពាក្យពិត ដោយមិនមានការភូតភរណាមួយទេ ឲ្យស្បថក៏គាត់ហ៊ានដែរ។
នៅថ្ងៃទី៤ ខែ កក្កដា ឆ្នាំ ២០១១ នេះវិទ្យាសាស្ត្រខ្មែរបានព្យាយាមទាក់ទងទៅឈ្មោះ កាន់ វណ្ណថង សុំព័ត៌មានបន្ថែមហើយ ប៉ុន្តែទូរស័ព្ទរបស់លោកពុំមានអ្នកទទួលឡើយ ។ កន្លងមក ឈ្មោះ កាន់ វណ្ណថង បានថ្លែងថា៖ ឈ្មោះ ប៊ុន រិនបានបើកលុយឲ្យគាត់ដោយមិនមានលិខិតទទួលលុយឡើយ ក្នុងនោះគេបានបើកឲ្យគាត់ចំនួនត្រឹមតែ៩លានរៀលទេ ដោយ១លានរៀលទៀតត្រូវបានគេយកដោយថ្លៃនឹងការរត់ការ។ ក្រោយមកឈ្មោះប៊ុន រិនបានហៅគាត់ម្តងទៀត ដើម្បីឲ្យគាត់ធ្វើដំណើរទៅទីក្រុងភ្នំពេញថតផ្សាយតាមទូរទស្សន៍ អំពីការត្រូវរង្វាន់ធំ ព្រមទាំងបង្ខំឲ្យខ្ញុំចុះហត្ថលេខាលើក្រដាសមួយសន្លឹក ដោយសរសេរអំពីការខ្ចីលុយចំនួន១០លានរៀលនេះ ហើយគេបានដកហូតម៉ូតូរបស់គាត់ទុកមិនឲ្យឡើយ លុះត្រាតែគាត់បានបើកលុយរង្វាន់ធំពីភ្នំពេញមកឲ្យគាត់។ លុះពេលមកដល់ភ្នំពេញ ស្រាប់តែក្រុមហ៊ុនស្រាបៀរANCHORបានចោទប្រកាន់ថា « ខ្ញុំជាអ្នកក្លែងបន្លំសំបកកំប៉ុងទៅវិញ» នេះបើតាមការអះអាងរបស់ឈ្មោះ កាន់ វណ្ណថង ។ ដោយ កុមារទេព

0 comments:

Post a Comment

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | JCPenney Coupons