Monirath Khmer Welcome

ព៍ត៌មានទាន់ហេតុការណ៍ៈ តើវាសនារបស់លោក គឹម ស្រួយ នាយកវិទ្យាល័យសម្តេចឪ បន្ទាយមានជ័យ ទៅជាយ៉ាងណា? "

កំនរសម្រាមមួយកន្លែងកំពុងធ្វើប្រជាពលរដ្ឋឈឺក្បាល

បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវលេខ២ ស្ថិតនៅភូមិ កំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កំពុងតែរអ៊ួរទាំចំពោះអាជ្ញាធរថា គ្មាន យកចិត្តទុកដាក់ក្នុងការថែរក្សាបរិស្ថាន ដែលបណ្តាលឲ្យក្រុមអាជីវករក៏ដូចប្រជាពលរដ្ឋមួយចំនួនយក កាកសំណល់ដែលសេសសល់ទៅចោលពាសវាលពាសកាលគ្មានសណ្តាប់ធ្នាប់ ហើយថែមទាំង បញ្ចេញនូវក្លិនដ៏សែនស្អុយជះមកបរិយាកាស ដែលធ្វើឲ្យពួកគាត់មិនអាចទ្រាំហិតក្លិនដ៏ស្អុយនេះ បាន ថាមិនតែមនុស្សចាស់ ឬក៏កូនក្មេងនោះទេ ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅជិតកំនរសម្រាមនោះបានប្រាប់អ្នកព័ត៌មានវិទ្យា សាស្ត្រខ្មែរកាលពីថ្ងៃទី ៥ ខែ សីហា ឆ្នាំ ២០១១ ឲ្យដឹងថា៖ ជារៀងរាល់ថ្ងៃមានប្រជាពលរដ្ឋ ដែលរស់នៅក្បែរនោះ (ពីរ-បីផ្ទះប៉ុណ្ណោះ)បានយកសម្រាមស្អុយមកចោលនៅជិតផ្លូវកែងទី១នៃផ្លូវលេខ២ ដោយមិនគិតដល់បរិស្ថានសង្គម រឺប្រជាពលរដ្ឋរស់នៅជុំវិញនោះឡើយ។ តែនេះមិនមែនបញ្ហាចោទធំដុំទេ ប៉ុន្តែវាប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋដែលរស់នៅជុំវិញដ៏ធំធេង ដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់លើបញ្ហាសុខភាពប្រជាជន។បើត្រឹមតែសម្រាមធម្មតា វាមិនបង្កឲ្យប៉ះពាល់ដល់មជ្ឈដ្ឋានដែលរស់នៅក្បែរនោះទេ។ គាត់បានសង្កត់ធ្ងន់ទៅលើក្រុមអាជីវករ លក់ត្រីដែលតែងតែយកកាកសំណស់ សេសសល់របស់ពួកគាត់ មកចោលនៅទីនេះ ហើយកាក សំណល់ទាំងនោះសុទ្ធសឹងតែជារបស់ស្អុយ(អាចម៌ត្រី)។ ប្រភពដដែលបាននិយាយបន្តថា៖ កាលពីមុន កន្លែងលក់ត្រីនេះគេមានធុង សម្រាប់ដាក់សម្រាមត្រឹមត្រូវ ហើយយើងសង្កេតឃើញថា ពួកគាត់តែងតែយកសម្រាមទៅចោល នៅក្នុងធុង តែស្រាប់តែបច្ចុប្បន្ននេះមិនដឹងថាយ៉ាងណាទេ ស្រាប់តែពួកគាត់យកសម្រាមមកចោលនៅចំណុច ខាងលើនេះទៅវិញ ធុងសម្រាប់ដាក់សម្រាម គេទុកឲ្យពួកគាត់ចោលក្នុងធុង តែពួកគាត់មិន ចោលក្នុងធុងទៅវិញ បែរជាមកចោលពាស វាលពាសកាលធ្វើឲ្យខូចសណ្តាប់ធ្នាប់របស់សង្គមទៅវិញ មិនតែប៉ុណ្ណោះវាបានសាយភាយ នូវក្លិនដ៏ស្អុយជះមកបរិស្ថានទៀតផង ។ សូម្បីតែកូនក្មេង ទើបតែមានអាយុប្រមាណជា៤ទៅ៥ឆ្នាំ ដែលធ្លាប់តែធ្វើដំណើរឆ្លងកាត់នៅទីនេះដើម្បីទៅរៀន តែពេលនេះស្រាប់បាត់ស្រមោលក្មេងៗ ទាំងនេះ ទៅវិញនេះក៏ដោយសារតែមានក្លិនសាយភាយជះមក លើពួកគេនោះឯង ទើបពួក គេបញ្ឈប់ការធ្វើដំណើរឆ្លងកាត់តាមផ្លូវនេះ ។ ហើយកន្លងមកនេះពួកគាត់មិនដែលឃើញមាន អាជ្ញាធរណាមួយមកធ្វើការហាមប្រាមចំពោះអាជីវករដែលតែងតែយក កាកសំណល់មកនៅ ទីនេះទេ ឬក៏ពួកគាត់ទុកសម្រាមទាំងនេះសម្រាប់តាំងពិពណ៌ឬក៏បង្អូតភ្ងៀវទេសចរណ៍ជាតិ-អន្តរជាតិដែលគេមកធ្វើទេសចរណ៍នៅក្នុងខេត្តបន្ទាយមានជ័យរបស់យើង។ តែបើអាជ្ញាធរទុកសម្រាមទាំងនេះ សម្រាប់បង្អូតភ្ងៀវទេសចរណ៍ពិតមែននោះ ពួកគាត់នឹងនាំ គ្នាយកសម្រាមទៅចោលនៅកន្លែងនោះដែរ ។ ថ្វីត្បិតតែយើងឃើញកំនរសម្រាមនេះតិចក៏ពិតមែនតែវា មានឥទ្ធិពលធ្វើឲ្យប្រជា ពលរដ្ឋដែលរស់នៅក្បែរនោះឈឺចាប់ដោយសារវាមិនតិចនោះទេ។ ក្រោយវិទ្យាសាស្ត្រខ្មែរចេញផ្សាយ ប្រជាពលរដ្ឋមានក្តី សង្ឃឹមថា អាជ្ញាធរក៏ក្រុមហ៊ុនដឹកសម្រាម និងមានដំណោះស្រាយដ៏ល្អជូនពួកគាត់ជាមិនខាន ៕
ដោយ កុមារទេព

0 comments:

Post a Comment

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | JCPenney Coupons