Monirath Khmer Welcome

ព៍ត៌មានទាន់ហេតុការណ៍ៈ តើវាសនារបស់លោក គឹម ស្រួយ នាយកវិទ្យាល័យសម្តេចឪ បន្ទាយមានជ័យ ទៅជាយ៉ាងណា? "

មន្ត្រីចារកិច្ចនៃអគ្គបញ្ជាការកងយុទ្ធពលខេមរៈភូមិន្ទសៀមរាប រងនូវការគំរាមកំហែងពីក្រុមឈ្មួញដឹកឈើ

បន្ទាយមានជ័យ៖ មន្ត្រីចារកិច្ចនៃអគ្គបញ្ជាការកងយុទ្ធពលខេមរៈភូមិន្ទចំនួន៤នាក់ ប្រចាំខេត្តសៀមរាប ត្រូវបានក្រុមឈ្មួញរត់ពន្ធឈើខុសច្បាប់ប្រមាណ១០នាក់ បានប្រើអាវុធបាញ់ចំនួន៧គ្រាប់ ដើម្បីគំរាមសមត្ថកិច្ចមិនឲ្យធ្វើសកម្មភាពដេញតាមឡានដឹកឈើក្រញ៉ូងមួយគ្រឿង ដែលគ្រោងធ្វើដំណើរចូលទៅក្នុងទឹកដីខេត្តបន្ទាយមានជ័យ កាលពីយប់ថ្ងៃទី២ ខែកក្តដា ឆ្នាំ ២០១១។
ប្រភពព័ត៌មានពី អគ្គបញ្ជាការកងយុទ្ធពលខេមរៈភូមិន្ទខេត្តសៀមរាបបានប្រាប់វិទ្យាសាស្ត្រខ្មែរឲ្យដឹងថា៖ កាលថ្ងៃទី២ ខែសីហា ឆ្នាំ ២០១១ លោកបានទទួលដំណឹងអំពីករណីលួចរត់ពន្ធឈើក្រញ៉ូខុសច្បាប់ ក្រោយមកលោកបានរាយការណ៍តាមទូរសព្ទ័ទៅព្រះរាជអាជ្ញា ដើម្បីស្នើសុំការបង្គាប់បញ្ជារ ដេញតាមរថយន្តកូរ៉េមួយគ្រឿងទំងន់៥,៥តោន ពាក់ស្លាកលេខភ្នំពេញ ០២១៣ លាបព័ណ៌ក្បាលស ខ្លួនខៀវ ដោយធ្វើដំណើរចេញពីខេត្តឧត្តមានជ័យ ឆ្ពោះទៅកាន់ខេត្តបន្ទាយមានជ័យ។ ប្រភពដដែលបានបន្តថា ក្រោយមកក្រុមចារកិច្ចចំនួន៣នាក់ រួមទាំងលោកផងនោះ បានចេញប្រតិបត្តិការណ៍ភ្លាមតាមចាប់រថយន្តសង្ស័យមួយគ្រឿងនោះ ដើម្បីសុំធ្វើការឆែកឆេរ ប៉ុន្តែនៅក្នុងហេតុការណ៍នេះ បក្សពួកជនល្មើសបានបើកបររថយន្តចំនួនពីរគ្រឿងទៀត ម៉ាកតូយ៉ូតា និងម៉ាកបាឡែន ដោយ១គ្រឿងបានបើកគៀររថយន្តសមត្ថកិច្ច ហើយ១គ្រឿងទៀតបានបើកបុកគូទឡានសមត្ថកិច្ច ទើបបណ្តាលឲ្យមានការខូចខាត។
រថយន្តដឹកឈើខុសច្បាប់បានធ្វើដំណើរមកដល់ចំនុចកើតហេតុ ស្ថិតក្នុងភូមិរំដួល ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ស្រាប់តែមានរថយន្តចំនួន៥គ្រឿងទៀតបានដាក់រាយប៉ាយពេញផ្លូវ ដើម្បីស្ទាក់ឡានសមត្ថកិច្ចមិនឲ្យបន្តសកម្មភាពដេញតាមឡានដឹកឈើក្រញ៉ូងទៀត។ មានបុរសម្នាក់បានចុះពីលើឡាន ហើយដកកាំភ្លើងបាញ់ឡើងលើចំនួន២គ្រាប់ បន្ទាប់មកឡើងជិះរថយន្តចេញទៅបាត់។ ប្រភពបានបន្ថែមទៀតថា៖បន្ទាប់ពីមានការផ្ទុះកាំភ្លើងចំនួន២គ្រាប់រួចមក ស្រាប់តែមានមនុស្សប្រហែល១០នាក់ទៀត បានចុះពីលើរថយន្តទាំង៥គ្រឿង ដើរសំដៅមករកសមត្ថកិច្ចពួកគាត់ តែមិនបានធ្វើអ្វីទេ ដោយដកកាំភ្លើងបាញ់បំបែកកងឡានចំនួន៥គ្រាប់ ហើយនាំគ្នាវៃរថយន្តសមត្ថកិច្ចបែកកញ្ចក់ខ្ទេចខ្ទីគ្មានសល់ បន្ទាប់មកពួកគេនាំគ្នាឡើងជិះរថយន្តគេចខ្លួនបាត់អស់ ព្រមទាំងដកយកទូរសព្ទ័ដៃរបស់គាត់ទៅជាមួយផងដែរ។សូមបញ្ជាក់ថា៖មិនមានសមត្ថកិច្ចណាម្នាក់បានរងគ្រោះនៅក្នុងហេតុការណ៍នេះទេ ប៉ុន្តែគ្រាន់តែមានការសោកស្តាយយ៉ាងខ្លាំងក្នុងហេតុការណ៍ ដោយសារតែសមត្ថកិច្ចមួយចំនួនមិនបានអើពើជួយអន្តរាគមន៍ដល់ពួកគាត់ ក្នុងករណីនេះ។ ក្រុមមន្ត្រីទាំងនោះបានថ្លែងបន្តថា៖ លោកនិងដាក់ពាក្យប្តឹងចូលទៅកាន់ស្នងការខេត្ត ដើម្បីឲ្យពួកគេមានវិធានការណ៍ក្នុងរឿងនេះបន្តទៀត៕
ដោយ កុមារទេព

0 comments:

Post a Comment

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | JCPenney Coupons