Monirath Khmer Welcome

ព៍ត៌មានទាន់ហេតុការណ៍ៈ តើវាសនារបស់លោក គឹម ស្រួយ នាយកវិទ្យាល័យសម្តេចឪ បន្ទាយមានជ័យ ទៅជាយ៉ាងណា? "

រវល់តែតម្រង់កញ្ចក់ម៉ូតូ មិនបានមើលមុខជ្រុលចង្កូតទៅបុករ៉ឺម៉កម៉ូតូ របួសធ្ងន់ម្នាក់ស្រាលម្នាក់

បន្ទាយមានជ័យ៖ ឧបទ្វេវហេតុគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូនិង រឺម៉កម៉ូតូហើយបានបណ្តាលឲ្យនារីម្នាក់រង របួសធ្ងន់ និងបុរសម្នាក់រងបួសស្រាល។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៦.៤០នាទី នាថ្ងៃទី៣ ខែ សីហា ឆ្នាំ ២០១១ នៅលើកំណាត់ផ្លូវជាតិ លេខ៦ ដែលស្ថិតចំណុចភូមិ ១ សង្កាត់ ព្រះពន្លា ក្រុង សិរីសោភ័ណ ខេត្ត បន្ទាយមានជ័យ ។
ប្រភពព័ត៌មានពីលោកអនុសេនីយឯក តោ សារូ នាយផ្នែកការរិយាល័យចរាចផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានថ្លែងប្រាប់វិទ្យាសាស្ត្រខ្មែរឲ្យដឹងថា៖ជនរងគ្រោះមានពីរនាក់គឺ១. ឈ្មោះ ជីង ស្រីមុំ ភេទ ស្រី អាយុ ២៦ឆ្នាំ ជាអ្នកបើកបរ (មានពាក់មួកការពារសុវត្ថិភាព) បានរងនូវ របួសធ្ងន់ធ្ងរ ២.ឈ្មោះ ចិន ចាវ ភេទ ប្រុស អាយុ ១៥ឆ្នាំ ជាអ្នករួមដំណើរ បានរងរបួសស្រាល អ្នកទាំងពីររស់នៅក្នុងភូមិ កណ្តាល ឃុំ បុស្បូវ ស្រុក ព្រះនេត្រព្រះ ខេត្ត បន្ទាយមានជ័យដូចគ្នា ។ លោកបានថ្លែងបន្តឲ្យដឹងទៀតថា៖ មុនកើតហេតុនេះគេឃើញមានម៉ូតូមួយឌុបគ្នាដោយមនុស្សស្រី ជាអ្នកបើកបរហើយមានមនុស្សប្រុសជាអ្នករួមដំណើរស្របទិសគ្នាពីលិចទៅកើត លុះមកដល់ចំណុច កើតហេតុ គេ ឃើញស្រ្តីដែលជាអ្នកបើកបរនោះបានទាញកញ្ចក់ម៉ូតូតម្រង់គ្រាន់មើលក្រោយ តែ មិនបានមើលទៅមុខព្រោះ រវល់តែតម្រង់កញ្ចក់ណាមួយល្បឿនលឿនផង ក៏ជ្រុលចង្កូតទៅបុកម៉ូតូ រឺម៉កដែលនៅស្ងៀម ធ្វើឲ្យនារីអ្នកបើកបរ រងរបួសធ្ងន់និងបុរសរួមដំណើររបួសស្រាល។ ឯជនរង គ្រោះទាំងពីរនាក់ត្រូវបានរថយន្តនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដឹកយកទៅព្យា បាលនៅមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណ ។ តាមសម្តីប៉ូលីសនិងគ្រូពេទ្យឲ្យ ដឹងឲ្យថា៖ ស្រ្តីរងគ្រោះកុំតែបានពាក់មួកការពារសុវត្ថិភាពកុំអីរឹតតែធ្ងន់់ជាងនេះទៅទៀត ៕
ដោយ មុនីរដ្ឋ

0 comments:

Post a Comment

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | JCPenney Coupons