Monirath Khmer Welcome

ព៍ត៌មានទាន់ហេតុការណ៍ៈ តើវាសនារបស់លោក គឹម ស្រួយ នាយកវិទ្យាល័យសម្តេចឪ បន្ទាយមានជ័យ ទៅជាយ៉ាងណា? "

មេបញ្ជាការ​កង​អង្គរក្ស​លោក ជា ស៊ីម ត្រូវ​ចាប់​ខ្លួន

កម្លាំង​កង​រាជ​អាវុធ​ហត្ថ​រាជ​ធានី​ភ្នំពេញ​បាន​ដឹក​នាំ​កម្លាំង​ចុះ​ចាប់​ខ្លួន​អតីត​មេ​បញ្ជា​ការ​កង​អង្គរក្ស​លោក ជា ស៊ីម ឈ្មោះ ឈឿន ចាន់​ថន ផ្កាយ​៣ និង​កូន​ចៅ ៣​នាក់​ទៀត នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១៣ សីហា ស្ថិត​នៅ​ផ្ទះ​លេខ​៦៥ ផ្លូវ​៩៥ សង្កាត់​បឹង​កេង​កង​៣ ខណ្ឌ​ចម្ការ​មន រាជ​ធានី​ភ្នំពេញ។

មេ​បញ្ជា​ការ​រង​កង​រាជ​អាវុធ​ហត្ថ​រាជ​ធានី​ភ្នំពេញ លោក ពង្ស សាវរិទ្ធ បាន​មាន​ប្រសាសន៍​ថា ឥឡូវ​នេះ​អ្នក​ទាំង​៤​នាក់ គេ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ទីស្នាក់ការ​កង​រាជ​អាវុធ​ហត្ថ​រាជ​ធានី។

លោក ពង្ស សាវរិទ្ធ បាន​បញ្ជាក់​ថា ការ​ចាប់​ខ្លួន​នេះ តាម​ដីកា​របស់​ព្រះ​រាជ​អាជ្ញា​រង​រាជ​ធានី​ភ្នំពេញ ប៉ុន្តែ​លោក​មិន​ទាន់​បញ្ជាក់​ច្បាស់​លាស់​នៅ​ឡើយ អំពី​មូល​ហេតុ​នៃ​ការ​ចាប់​ខ្លួន ថា​ពាក់ព័ន្ធ​ទៅ​នឹង​រឿង​អ្វី​នោះ​ទេ៕ដកស្រង់ពីវិទ្យុអាស៊ីសេរី

0 comments:

Post a Comment

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | JCPenney Coupons