Monirath Khmer Welcome

ព៍ត៌មានទាន់ហេតុការណ៍ៈ តើវាសនារបស់លោក គឹម ស្រួយ នាយកវិទ្យាល័យសម្តេចឪ បន្ទាយមានជ័យ ទៅជាយ៉ាងណា? "

ក្រុមយុវសិស្សសារទរចំពោះការចុះផ្សាយទង្វើរបស់លោក គឹម ស្រូយ នៃកាសែតវិទ្យាសាស្ត្រខ្មែរ

បន្ទាយមានជ័យ៖ វិទ្យាសាស្ត្រខ្មែរបានធ្វើការចុះផ្សាយអំពីទង្វើរបស់ លោក គឹម ស្រូយ នាយកវិទ្យា ល័យសម្តេចឪ ទាក់ទិនទៅលើការគ្រប់គ្រងក៏ដូចទទួលសំណូកពីសិស្សឬអាណាព្យាបាល រួចម្តងមកហើយ ។ ហើយមានក្រុមយុវសិស្សដែលធ្លាប់រៀននៅវិទ្យាល័យសម្តេចឪនេះបាននាំគ្នាសារទរ ហើយបានស្នើរវិទ្យា សាស្ត្រខ្មែរធ្វើការផ្សាយបន្តទៀត។ ថ្វីត្បិតតែកាសែតវិទ្យាសាស្ត្រខ្មែរលេខ១១៥ចេញថ្ងៃទី ២ ខែ សីហា ឆ្នាំ ២០១១ត្រូវបានគេប្រមូលទិញដើម្បីបិទព័ត៌មានក្នុងខេត្ត បន្ទាយមានជ័យយ៉ាងណាក៏ដោយ ក៏នៅតែមានយុវ សិស្សមួយចំនួនធំ ដែលធ្លាប់សិក្សានៅវិទ្យាល័យនេះ ហើយផ្លាស់ទៅបន្តការសិក្សានៅតាម បណ្តាខេត្ត-រាជធានីមួយចំនួន បានឃើញនូវការចេញផ្សាយដឹងអំពីទង្វើរបស់លោក គឹម ស្រួយ បាននាំគ្នាសារទរ និងសហប្រតិបត្តការក្នុងការផ្តល់ព័ត៌មានឲ្យវិទ្យាសាស្ត្រខ្មែរ ទាក់ទងទង្វើរបស់លោក គឹម ស្រួយ ជានិច្ច ។
ប្រភពព័ត៌មានពីប្រជាយុវសិស្សដែលធ្លាប់បានសិក្សានៅវិទ្យាល័យសម្តេចឪ ហើយបច្ចុប្បន្នកំពុងបន្ត សិក្សា នៅរាជធានីភ្នំពេញបានថ្លែងប្រាប់វិទ្យាសាស្ត្រខ្មែរតាមទូរស័ព្ទឲ្យដឹងនៅថ្ងៃទី៦ ខែ សីហា ឆ្នាំ ២០១១ ថា៖ ប្អូនសប្បាយចិត្តណាស់នៅដែលឃើញវិទ្យាសាស្ត្រខ្មែរចុះផ្សាយអំពីទង្វើរបស់ លោកនាយក គឹម ស្រួយ នេះ។ ប្អូនៗបានទទួលស្គាល់ថា កន្លងមកនេះលោក គឹម ស្រួយ ពិតជាបាន ធ្វើនូវទង្វើដូចដែលវិទ្យាសាស្ត្រ ខ្មែរចុះផ្សាយពិតមែន ។ ជាការពិតណាស់ដូចអ្វីដែលវិទ្យាសាស្ត្រខ្មែរធ្លាប់បានចេញផ្សាយកាលពីលេខ មុនអញ្ចឹង ដែលភ្នាក់ងាររបស់យើងបានទទួលព័ត៌មានពីសិស្សសាលាទាក់ទងនិងលោក គឹម ស្រួយ ហ៊ាន ប្រព្រឹត្តបទល្មើសទទួលសំណូកពីអាណាព្យាបាលសិស្សក៏ដូចជាសិស្សជាដើម ក្នុងការទិញពិន្ទុជាថ្ងូរនឹងការ ជាប់ចំណាត់ល្អៗ ។ ហើយនៅពេលដែលឆមាសមកដល់មិនថា លើកទី១ឬទី២ឡើយគឺធ្លាប់មានសិស្សមួយ ចំនួនផងដែរបានដើរPromotion ឲ្យលោក គឹម ស្រូយ ក្នុង ការទិញពិន្ទុនេះ គ្រាន់តែសិស្សានុសិស្សទាំងអស់ ចំណាយលុយដប់ម៉ឺនរៀលដែលស្មើនិង២៥ដុល្លា ប៉ុណ្ណោះ នោះនឹងបានពិន្ទុខ្ពស់លើសសិស្សពូកែ ក្នុងសាលា ហើយ ប៉ុន្តែពិន្ទុដែលទិញពីលោកនាយករូបនេះមិនត្រូវបាន បិទឲ្យឃើញនោះទេ គឺមានន័យថា ពិន្ទុដែល ទិញគឺត្រូវបានបញ្ជូនទៅមន្ទីរ ឯពិន្ទុដែលជាសមត្ថភាពរបស់ខ្លួន គឺបិទដើម្បីឲ្យគេមើលឃើញទាំងអស់គ្នា ។ ហើយក៏មានអ្នកមាត់ដាច់មួយចំនួនបាននិយាយថា ក្រោយពីចេញ លិទ្ធផលបិទប្រកាសនោះ គឺលោក គឹម ស្រូយ បានទុកឱកាសឲ្យសិស្សានុសិ្សទាំងអស់សម្រាប់តវ៉ា ដោយប្រការណាមួយមានភាពច្រឡំឬមិនប្រក្រតី តែផ្ទុយទៅវិញពួកអ្នកមាត់ដាច់បាន គិតថាការទុកឱកាស នេះគឺសម្រាប់លក់ពិន្ទុឲ្យសិស្សណាដែលមាន ចំណាត់ថ្នាក់ខ្សោយឬក៏ធ្លាក់។ មួយវិញទៀតមានប្រជាយុវសិស្សក៏ដូចប្រជាពលរដ្ឋដែលរស់នៅក្នុងដឹកដីខេត្ត បន្ទាយមានជ័យជាច្រើននាក់បានងឿងឆ្ងល់ចំពោះសិស្សនារីម្នាក់ទើបតែរៀនថ្នាក់ទី១១នៃវិទ្យាល័យសម្តេចឪ សោះ ស្រាប់តែដល់ថ្ងៃប្រឡងសញ្ញាបត្រទុតិយភូមិកាលពីថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ២០១១ កន្លងទៅនេះ ឃើញសិស្សនារីនោះមានឈ្មោះនិងមុខប្រឡងនៅមណ្ឌលវិទ្យាល័យសិរីសោភ័ណដែរ ។ នេះប្រហែលជា មានការទទួលសំណូកពីសិស្សឬអាណាព្យាបាលសិស្សម្នាក់នោះហើយ បានជាលោកហ៊ានធ្វើទង្វើដែល័័ ប្រាស់ចាកពីក្រមសីលធម៌ជាអ្នកដឹកនាំនិងជាអ្នកដែលយកគំរូរតាមទៅវិញ ។ ដ្បិតអីកាសែតវិទ្យាសាស្ត្រខ្មែរ ក្នុងខេត្តបន្ទាយមានជ័យត្រូវបានគេប្រមូលទិញដើម្បីព័ត៌មានក៏ពិតមែន តែក៏នៅមានតាមបណ្តាលខេត្តនានា គេបានឃើញដែរ ជាពិសេសនោះគឺរាជធានីភ្នំពេញតែម្តង ហើយប្រជាយុវសិស្សមានក្តីសង្ឃឹមថា កាលពីលេខ មុនអង្គភាពប្រឆាំងអំពើពុករលួយក៏ដូចសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានទទួលជ្រាបហើយនឹងធ្វើការ ស៊ើបជាមិនខាន ៕

0 comments:

Post a Comment

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | JCPenney Coupons