Monirath Khmer Welcome

ព៍ត៌មានទាន់ហេតុការណ៍ៈ តើវាសនារបស់លោក គឹម ស្រួយ នាយកវិទ្យាល័យសម្តេចឪ បន្ទាយមានជ័យ ទៅជាយ៉ាងណា? "

ជម្លោះពេលផឹកស៊ី ត្រូវបានប៉ូលីសឃាត់ខ្លួនពីរនាក់

បន្ទាយមានជ័យ៖ យុវជនពីរនាក់ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលឃុំស្វាយចេកចាប់ឃាត់ខ្លួន ពីបទបង្ករ របួសស្នាមដោយចេតនា ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១៥ និង ៣០នាទី នាថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ ២០១១ ស្ថិតនៅភូមិ ល្បើកស្វាយ ឃុំ ស្វាយចេក ស្រុកស្វាយចេក ខេត្ត បន្ទាយ មានជ័យ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា៖ ជនសង្ស័យទី១មានឈ្មោះ សយ ដា អាយុ ១៨ឆ្នាំ អាយុ ២៣ឆ្នាំ ទី២ មានឈ្មោះ បុត្រ ឈិន អ្នកទាំងពីរ មានទីលំនៅភូមិ កណ្តាល ឃុំ ម៉ាឡៃ ស្រុក ម៉ាឡៃ ខេត្ត បន្ទាយមានជ័យ ។ បានមកស្នាក់នៅភូមិ-ឃុំកើតហេតុខាងលើដើម្បីភ្ជួរស្រែ ។ ចំណែក ឯជនរងគ្រោះមានគ្នា៥នាក់ ១.ឈ្មោះ ម៉ាង រាជ អាយុ ៣០ឆ្នាំ រងរបួសត្រង់ចិញ្ចើមខាងឆ្វេង ២.ឈ្មោះ អ៊ឹង សុគា អាយុ ២៧ឆ្នាំ ៣.ឈ្មោះ ញ៉ក់ ភារិន អាយុ ២២ឆ្នាំ ៤.ឈ្មោះ ចេង ជឿត អាយុ ២៧ឆ្នាំ និងទី ៥.ឈ្មោះ ហួរ ភ្លន់ អាយុ ២៣ឆ្នាំ អ្នកទាំងបួនមានទីលំនៅកើតហេតុការណ៍ ខាងកើត ខាងលើ(ពុំមានរបួសអ្វីធ្ងន់ធ្ងរទេ)។ សាក្សីនៅកន្លែងហេតុការណ៍បានឲ្យដឹងថា៖ មុនកើតហេតុគាត់ បានឃើញឈ្មោះ ដា និង ឈ្មោះ ឈិន បានអង្គុយផឹកស្រានៅតូបមួយមានស្ថិតនៅភូមិ-ឃុំកើត ហេតុខាងលើបន្ទាប់មកស្រាប់តែឃើញឈ្មោះ រាជ . គា .រិន .ជឿត . ភ្លន់និង ឈ្មោះ ឈិន បានដើរ មកពីទិសខាងលិច ហើយបានឃើញឈ្មោះ ដា និង ឈិន កំពុងអង្គុយផឹកស្រាបាននិយាយលេប ខាយគ្នាទៅវិញទៅមក(លក្ខណៈចង់បង្ករឿង) បន្ទាប់មកជនរងគ្រោះបានស្ទុះទៅវាយលើឈ្មោះ ដានិង ឈ្មោះ ឈិន តែម្តង ។ ឯជនជនសង្ស័យបានកែវស្រាគប់ទៅលើជនរងគ្រោះធ្វើឲ្យជនរង គ្រោះ បែកចិញ្ចឹមខាងឆ្វេង បន្ទាប់មកត្រូវបានបក្សពួកយកទៅព្យាបាលនៅមន្ទីរឯកជនមួយក្នុងភូមិ តំណាក់កកោះ ឃុំ ស្វាយចេក ។
ប្រភពពីលោកគ្រូពេទ្យ ហៀម ចាំ បានឲ្យអ្នកយកព័ត៌មានយើងដឹងថា៖ ជនរងគ្រោះឈ្មោះ ម៉ាង រាជ រងរបួសបែកចិញ្ចើមខាងឆ្វេងជម្រៅ ២Cm និង ប្រវែង ៣,៥Cm និងដេរអស់ចំនួន១០ធ្នេរ ៕
ដោយ ចិន្តា

0 comments:

Post a Comment

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | JCPenney Coupons