Monirath Khmer Welcome

ព៍ត៌មានទាន់ហេតុការណ៍ៈ តើវាសនារបស់លោក គឹម ស្រួយ នាយកវិទ្យាល័យសម្តេចឪ បន្ទាយមានជ័យ ទៅជាយ៉ាងណា? "

ជ្រូកកើតកូនមកចំឡែក

បន្ទាយមានជ័យ៖ប្រជាពលរដ្ឋដែលរស់នៅស្រុកស្វាយចេកបាននាំគ្នាផ្អើលរត់ទៅចោមរោមមើលមេជ្រូកមួយក្បាលដែលកើត កូនមកមានរូបមុខដូចមនុស្សនិងដូចសត្វស្វាយ ហេតុការណ៍នេះបានឡើងនៅថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០១១ ស្ថិតនៅភូមិ ពន្លៃថ្មី ឃុំ ទ្រាស ស្រុក ស្វាយចេក ខេត្ត បន្ទាយមានជ័យ ។
ប្រភពព័ត៌មានពីអ៊ុំស្រី រ៉ាយ ណើរ អាយុ ៥៨ឆ្នាំ ជាម្ចាស់ជ្រូក បានប្រាប់វិទ្យាសាស្ត្រខ្មែរនៅថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ ២០១១ ឲ្យដឹងថា៖កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១១ គាត់បាន ចិញ្ចឹមមេជ្រូកមួយក្បាលទុក បង្កាត់ យកកូនលក់ដើម្បីផ្តតផ្គង់ជីវភាពគ្រួសារ។ លុះមកដល់ថ្ងៃកើតហេតុខាងលើវេលាម៉ោង ១៨ .០០នាទី គាត់បានឃើញ មេជ្រូករបស់គាត់ចេះតែ រើបំរាស់ចុះឡើងៗ បន្តិចក្រោយមកមេជ្រូករបស់គាត់បានកើតកូន មកចំនួន ៩ ក្បាល ដោយមានមេចំនួន ៨ក្បាល និងឈ្មោល១ក្បាល ក្នុងចំនោមជ្រូកទាំង៩ក្បាលនោះ។ មានជ្រូក ចំនួន៣ក្បាលកើតមកចំឡែកខុស ពីកូនជ្រូក ដ៍ទៃទៀត ចំនែកកូនជ្រូកទី ៥ ជាជ្រូកឈ្មោលកើតមក ក្បាល ស្លិកត្រចៀក និង មាត់ មានរូបរាងដូចជាមនុស្ស ចំពោះកូនជ្រូកទី៨ មានមាត់តូចស្រួចដូចជា សត្វសេកសោម និងកូនជ្រូកទី៩ ដែលជាជ្រូកពៅគេ ដែលមានមាត់ដូច សត្វស្វាទៅវិញ។
ចំណែកកូនជ្រូកទី៥ និងទី៨ ដែលមានក្បាល ស្លិកត្រចៀក មាត់ និង មាត់តូចដូចសត្វសេកសោម កើតម កបានរយៈពេល ១ម៉ោងក៏ងាប់បាត់ទាំងពីរទៅ ចំណែកកូនជ្រូកទី ៩ដែលជាកូនជ្រូកមានមាត់ ដូចស្វាត្រូវបានម្ចាស់ វា បំបៅ ដោយទឹកដោះគោកំប៉ុង និងបានលៀងសំអាតបាញ់ទឹកអប់អោយក្រអូបសំរាប់អោយមនុស្សមើល។
លោកតា អឹម អាយុ៧៥ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើបានឲ្យដឹងដែរ ថា ក្រោយពីកូនជ្រូកចំឡែក ចំនួនពី បានងាប់បាត់ទៅ ឈ្មោះ ណើរ ដែលជាម្ចាស់កូនជ្រូកមិនហ៊ានទុកនៅផ្ទះទេក៏អោយគាត់យកទៅ ទុកនៅផ្ទះ គាត់(អឹម) នៅថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០១១ កូនជ្រូកចំឡែកទាំង ២ វាបានហើមស្អុយ ហើយត្រូវបានក្រុមគ្រួសារ របស់គាត់ យក ទៅឆ្អើរសំរាប់ទុកអោយគេមើល គាត់បានបញ្ជាក់អោយដឹងទៀតថា ក្រោយពីមានហេតុការណ៍ ចំឡែកមនុស្ស ជា ច្រើនបាននាំគ្នាផ្អើលទៅចោមរោមមើល គាត់បានអោយដឹងទៀតថា នេះជាលើកទី១ ហើយដែលគាត់បានឃើញ កូនជ្រូកចំឡែកបែបនេះក្នុងភូមិឃុំរបស់គាត់៕
ដោយ ចិន្តា


0 comments:

Post a Comment

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | JCPenney Coupons