Monirath Khmer Welcome

ព៍ត៌មានទាន់ហេតុការណ៍ៈ តើវាសនារបស់លោក គឹម ស្រួយ នាយកវិទ្យាល័យសម្តេចឪ បន្ទាយមានជ័យ ទៅជាយ៉ាងណា? "

ភាយក្លិនមិនស្រួលចេញពីវិទ្យាល័យសម្តេចឪ បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ ក្រោយពីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទើបតែបានបញ្ចប់ត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ ស្រាប់តែមានក្រុមយុវសិស្សជាច្រើននាក់បានមកនិយាយរៀបរាប់អំពីទង្វើររបស់លោក គឹម ស្រួយ នាយកវិទ្យាល័យសម្តេចឳថាធ្លាប់បានប្រព្រឹត្តអំពើពុករលួយក្នុងការទទួលសំណូកពីសិស្សក៏ដូចជា អាណាព្យាបាលសិស្សនាពេលថ្មីៗកន្លងមក។
ប្រភពព័ត៌មានពីសិស្សានុសិស្សជាច្រើននាក់ដែលសិក្សានៅវិទ្យាល័យសម្តេចឪបានចេញ មុខ តែស្នើឲ្យវិទ្យាសាស្ត្រខ្មែរមិនបញ្ចេញឈ្មោះបានប្រាប់ឲ្យដឹងកាលពីថ្ងៃទី១ ខែ សីហា ឆ្នាំ ២០១១ ថា៖ តាំងពីប្អូនចូលសិក្សានៅសាលាវិទ្យាល័យសម្តេចឪដែលមានលោក គឹម ស្រួយ ជានាយក គ្រប់គ្រងនោះ ហាក់ដូចជាមិនដែលឃើញមានអ្វីរីកចម្រើនសោះ ក្រៅពីការពង្រឹងវិន័យចាប់ជំរិត សិស្សណាដែលមិនគោរពវិន័យសាលា ។ប្អូនបានបន្ថែមថា៖ «ខ្ញុំធ្លាប់បានលោកនាយក(គឹម ស្រួយ) ចាប់ផាកវិន័យម្តងកាលពីដើមឆ្នាំ២០១១ ដោយខ្ញុំបានប្រព្រឹត្តខុសវិន័យសាលាហើយលោកនាយករូប នេះបានឲ្យខ្ញុំបង់ប្រាក់ចំនួនមួយម៉ឺនរៀលដើម្បីជាថ្ញូរនៃជារួចទោសវិន័យសាលា »។ ប្រភពដដែល បានពោលថា៖ ជារៀងរាល់ថ្ងៃឪពុក-ម្តាយរបស់ប្អូនបានឲ្យប្រាក់មករៀនត្រឹមតែប្រាំពាន់រៀល អញ្ចឹងទេពេលដែលប្រព្រឹត្តខុសវិន័យអចេតនាដោយប្រការណាមួយ ប្អូនគ្មានលុយបង់ឲ្យគ្រូទេ ទើបប្អូន សម្រេចចិត្តសុំខ្ចីលុយពីមិត្តភក្កិដើម្បីឲ្យលោកនាយក។ ឯការបង្រៀនរបស់លោកគ្រូ-អ្នកគ្រូវិញ មិនសូវទៀងទាត់ពេលវេលាទេ គឺមានន័យថា ពួកគាត់មានការសម្រាកច្រើនជាជាងការមកបង្រៀន ហើយក្រុមយុវសិស្សក៏បានកោតសសើរចំពោះលោកគឹម ស្រួយ ក្នុងការរឹតបន្តឹងវិន័យផងដែរ តែការរឹតបន្តឹងនេះបានត្រឹមតែនិយាយប៉ុណ្ណោះ តែការអនុវត្តន៍គ្មាននោះទេ។ ម៉្យាងវិញទៀតនៅពេលប្រឡង ឆមាស មិនថាប្រឡងឆមាសលើកទី១ឬទី២ឡើយ ប្រសិនបើសិស្សណាម្នាក់ចង់បានពិន្ទុខ្ពស់ លើសគេ នោះ គឺគ្រាន់តែចំណាយលុយចំនួនដប់ម៉ឺនរៀល(25$)តែប៉ុណ្ណោះទៅឲ្យលោកនាយក គឹម ស្រួយ សិស្សម្នាក់នោះប្រាកដជាបានពិន្ទុខ្ពស់ជាងសិស្សនានា។ មួយវិញទៀត ចំពោះអាហាររូបករណ៍ដែលសាកលវិទ្យាល័យផ្សេងៗបានប្រគល់ឲ្យវិទ្យាល័យសម្តេចឪនេះ គឺលោកនាយករូបនេះបានប្រគល់(អាហារូបករណ៍)ទៅឲ្យបងប្អូនសាច់ញាតិរបស់ លោកទៅវិញ ដោយមិនមានការប្រឡងប្រគួតប្រជែងដើម្បីដណ្តើមយកអាហារូបករណ៍នេះទៅវិញ នេះជាទង្វើមួយដែលធ្វើឲ្យ សិស្សានុសិស្សជាច្រើនសម្តែងនូវការមិនពេញចិត្តសម្រាប់ខ្លួនដែល នាំគ្នាខិតខំរៀនសូត្រទាំងថ្ងៃទាំងយប់ ហើយបាននិទ្ទេសល្អៗនិងចាត់ចំណាត់ថ្នាក់ជាសិស្សពូកែក្នុងសាលា តែបែរជាមិនបានទទួលអាហារូបករណ៍នេះទៅវិញ។ នេះជាភាពអយុត្តិធម៌ណាស់សម្រាប់ សិស្សដែលខិតខំរៀនសូត្របានចំណាត់ថ្នាក់ពូកែហើយ បែរជាមិនបានទទួលអាហារូបករណ៍ ។ ប្រភពដដែលបានបន្ថែមទៀតថា៖ បើសិស្សណាម្នាក់ចង់រៀនថ្លោះថ្នាក់វិញគឺ សូមអញ្ជើញទៅទាក់ទងលោកនាយកមុខលុយរូបនេះចុះពិតជាមិនខុសបំណងទេ ជាក់ស្តែងយើងសង្កេតឃើញថាកាលពីពេលថ្មីនេះៗ មានសិស្សស្រីទើបតែសិក្សានៅថ្នាក់ទី១១ នៃវិទ្យាល័យសម្តេចឪសោះ តែពេលដល់ថ្ងៃប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិដែលគេតែងតែនិយមហៅថាប្រឡងបាក់ឌុបនោះ ស្រាប់តែឃើញមានសិស្សស្រីម្នាក់នោះមាន ឈ្មោះនិងមុខប្រឡងនៅមណ្ឌលវិទ្យាល័យសិរីសោភ័ណដែរ ។ នេះប្រហែលជាមានការ ទទួលសំណូកពីសិស្សឬអាណាព្យាបាលសិស្សស្រីម្នាក់នោះហើយ បានជាលោកនាយកហ៊ានធ្វើទង្វើរ ដែលប្រាស់ចាកពីវិន័យនិងក្រមសីលធម៌ជាអ្នកដឹកនាំព្រមទាំងជា អ្នកដែលគួរឲ្យគេយកគំរូរតាមតែ បែរជាខ្លួនប្រព្រឹត្តទង្វើដែលសង្គមកំពុងស្អប់ខ្ពើមទៅវិញ។
ប្រភពព័ត៌មានពីអាណាព្យាបាលសិស្សបានត្អួញត្អែរនិងទទួលស្គាល់ផងដែរថា លោក គឹម ស្រួយ នាយកវិទ្យាល័យសម្តេចឪរូបនេះ ពិតជានាយកមុខលុយពិតមែន ។ហើយលោកបានស្នើ ទៅឲ្យមន្ត្រីគ្រប់ឱវាទទាំងអស់មេត្តាជួយពិនិត្យមើលនិងកែសម្រួលរាល់ទង្វើរបស់លោកនាយករូប
នេះផងដែរ។ ក្រោយពីវិទ្យាសាស្ត្រខ្មែរចេញផ្សាយ ប្អូនៗដែលជាសិស្សានុសិស្សដែលសិក្សានៅវិទ្យាល័យនេះ មានក្តីសង្ឃឹមថា អង្គភាពប្រឆាំងអំពើ ពុករលួយក៏ដូចជាសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យនិងទទួលជ្រាបហើយធ្វើការស៊ើបអង្កេតលើករណីនេះជាមិនខាន ៕ ដោយ កុមាទេព

0 comments:

Post a Comment

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | JCPenney Coupons