Monirath Khmer Welcome

ព៍ត៌មានទាន់ហេតុការណ៍ៈ តើវាសនារបស់លោក គឹម ស្រួយ នាយកវិទ្យាល័យសម្តេចឪ បន្ទាយមានជ័យ ទៅជាយ៉ាងណា? "

និស្សិតម្នាក់ដេកស្លាប់ក្នុងផ្ទះខ្ទមជួលមួយយ៉ាងអណោចអធម៌

បន្ទាយមានជ័យ៖ និស្សិតជាប់បរិញ្ញប័ត្រគ្រប់គ្រងមា្នក់បានដេកស្លាប់នៅក្នុងផ្ទះជួលមួយដែលស្ថិត នៅភូមិ អូរអំបិល សង្កាត់ អូរអំបិល ក្រុង សិរីសោភ័ណ ខេត្ត បន្ទាយមានជ័យ យ៉ាងអណោចអធម៌ កាលពីយប់ថ្ងៃទី១៣ ខែ កក្កដា ឆ្នាំ ២០១១ ។
លោកវីវៈសេនីយ៍ត្រី រ៉ែម វីរៈ អធិការក្រុងសិរីសោភ័ណ បានថ្លែងប្រាប់អ្នកយកព័ត៌ មានយើង ឲ្យដឹងថា៖ សពជនរងគ្រោះមានឈ្មោះស៊ឹម ឌឿន ភេទ ប្រុស អាយុ ៣០ឆ្នាំ មានស្រុក កំណើតនៅភូមិ ត្នោត ឃុំ រការ ស្រុក ពាមរាំង ខេត្ត ព្រៃវែង ជានិស្សិតជាប់បរិញ្ញប័ត្រ គ្រប់គ្រង ឯក ទេស ម៉ាកាធីង ។ លោកថ្លែងបន្តថា៖ ជនរងគ្រោះបានមកជួលផ្ទះឈ្មោះ ប៉ាវ សុផា ភេទ ស្រី អាយុ ៥១ឆ្នាំ ដែលស្ថិតនៅភូមិ អូរអំបិល សង្កាត់ អូរអំបិល ក្រុង សិរីសោភ័ណ ស្នាក់នៅដើម្បីរៀនបន្ត ។ ម្ចាស់ផ្ទះជួលបាននិយាយថា៖ កាលពីមុននោះមានគ្នាបីនាក់មកជួលផ្ទះគាត់នៅ តែនាពេលថ្មីៗ នេះ ពីរនាក់បានប្រឡងជាប់ហើយក៏វិលត្រឡប់ទៅផ្ទះនៅស្រុកកំណើតរបស់គេរៀងៗខ្លួន ។ តែដោយ ឡែក ឈ្មោះ ស៊ឹម ឌឿន វិញ បន្តជួលស្នាក់នៅតែម្នាក់ឯង ។ លោកស្រីសុផា បានបន្ថែមថា៖ បុរសនេះ ឧស្សាហរណ៍ព្យាយាមសិក្សាណាស់ នាថ្ងៃសៅរ៍-អាទិត្យ គេរៀននៅសកលវិទ្យាល័យ UME ខេត្ត បន្ទាយមានជ័យ ឯថ្ងៃច័ន្ទដល់សុក្រ គេស៊ីឈ្មួលហ្វូតូកូពីនៅបណ្តាគារមួយជិតផ្ទះ ។ លោកអធិការបានបន្ថែមឲ្យដឹងទៀតថា៖ មុនពេលកើតហេតុគេឃើញបុរសនេះ អង្គុយរៀនដូច សព្វដង លុះដល់ម៉ោងប្រមាណជា១០យប់ ម្ទាស់ផ្ទះបានឃើញបុរសនោះអង្គុយរៀនធម្មតា ។ រហូត ដល់ម៉ោង៣ទៅ៥ ថៃ្ងទី ១៣ ខែ កក្កដា គាត់បានឃើញមិត្តភក្កិ៣នាក់របស់គេមករកឈ្មោះ ឌឿន ពេលនោះទើបម្ចាស់ផ្ទះចាប់ផ្តើមសង្ស័យ ក៏បានឲ្យប្អូនទៅដាស់ តែទ្វារត្រូវបានជាប់គន្លឹះទ្វារ ខាង ក្នុង ខណៈនោះម្ចាស់ផ្ទះមានធាក់ទម្លាយទ្វារចូលស្រាប់តែឃើញឈ្មោះ ឌឿន បានដេកស្លាប់ក្នុង ម៉ុងយ៉ាងអណោចអធម៌តែម្នាក់ឯង ។ នៅថ្ងៃដដែលនោះម្ចាស់ផ្ទះក៏បានរាយការណ៍ជូនលោក មេប៉ុស្តិ៏សង្កាត់អូរអំបិល ដើម្បីឲ្យលោកមកពិនិត្យ ការត្រួតពិនិត្យក្នុងយប់នោះ ពុំបានត្រួតពិនិត្យ ឲ្យបានច្បាស់ទេ ព្រោះសាច់ញាតិសាកសពមិននៅ ហើយក៏បានចាក់សោរបិទទ្វារទុក ចោលមួយ យប់។ លុះដល់ព្រឹកថ្ងៃទី ១៤ ខែ កក្កដា ក៏មានអ្នកឯកទេសមកពីស្នងការដ្ឋាននគរបាលខេត្ត បន្ទាយមានជ័យ ចុះមកត្រួតពិនិត្យសាកសពនៅនិងកន្លែងកើតហេតុតែម្តង ។ ការសន្និដ្ឋានរបស់ ប៉ូលីសឯកទេសបានឲ្យដឹងថា៖ សាកសពស្លាប់ដោយខ្យល់គរពិតប្រាកដមែន ព្រោះនៅក្នុងផ្ទះសាក សពមានឃើញវត្ថុតាងដូចជា៖ កុំព្យួទ័រមួយគ្រឿង សៀវភៅជាច្រើន ចំណែកឯសាកសពវិញពុំមាន ស្នាក ស្នាមអ្វីលើខ្លួនទេ ក្រៅពីហូរឈាមចេញតាមច្រមុះនិងត្រចៀក ។ បច្ចុប្បន្នសាកសពត្រូវ បានប្រគល់ ឲ្យទៅក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីបែបព្រះពុទ្ធសាសនានៅឯស្រុកក្នុងថ្ងៃនោះដែរ៕ ដោយ កុមារទេព

0 comments:

Post a Comment

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | JCPenney Coupons