Monirath Khmer Welcome

ព៍ត៌មានទាន់ហេតុការណ៍ៈ តើវាសនារបស់លោក គឹម ស្រួយ នាយកវិទ្យាល័យសម្តេចឪ បន្ទាយមានជ័យ ទៅជាយ៉ាងណា? "

ប្រជាពលរដ្ឋប្រមាណជាង៦០នាក់ មកពីស្រុក ថ្មពូក ធ្វើការតវ៉ានៅសាលាខេត្ត បន្ទាយមានជ័យ ខណៈពេលដែលសាលាខេត្តកំពុងប្រារព្ធពិធីប្រកាសតំណែងអភិបាលរងខេត្តថ្មី

បន្ទាយមានជ័យ៖ កាលពីព្រឹកថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០១១ មានប្រជាពលរដ្ឋប្រមាណជាង ៦០នាក់ មកពីភូមិ ក្តឹបថ្ម ឃុំ គោករមៀត ស្រុក ថ្មពួក ខេត្ត បន្ទាយមានជ័យ បានកេណ្ឌគ្នាមកធ្វើការ តវ៉ានៅមុខសាលាខេត្តបន្ទាយមានជ័យទាក់ទងរឿងដីសម្បទានត្រូវបានគេរំលោភបំពានយក ខណៈពេលដែលសាលាខេត្តកំពុងប្រារព្ធពិធីប្រកាស តំណែងអភិបាលរងខេត្តថ្មី ។
ប្រភពព័ត៌មានពីតំណាងប្រជាពលរដ្ឋឈ្មោះ ប៊ុត ច្រឹង ភេទ ប្រុស អាយុ ៤៩ឆ្នាំ មានលំនៅ ភូមិ ក្តឹបថ្ម ឃុំ គោករមៀត ស្រុក ថ្មពួក បានឲ្យអ្នកយកព័ត៌មានយើងដឹងថា៖ ប្រជាពលរដ្ឋចំនួន ៨៣គ្រួសារ បានទទួលដីសម្បទានសង្គមកិច្ច ចំនួន ១១៤.៥៨ហិកតា ក្នុងឃុំ គោករមៀត ស្រុក ថ្មពួក ដើម្បីបង្កបង្កើនផលសម្រាប់ចិញ្ចឹមជីវិត ។ លោកបានបន្តទៀតថា៖ កាលពីថ្ងៃទី ២២ ខែ ឧសភា និង ថៃ្ងទី ១៣-១៤ ខែ ឧសភា ឆ្នាំ ២០១១ មានឈ្មោះ ប្រាក់ អាត ហែម សាញ់ សុខ យឿន យាយ បារាំង មាច យ៉ុន និងប្រពន្ធ កែវ សារិន មានខ្នងបង្អែកនៅខាងក្រោយជាក្រុមប្រឹក្សាឃុំគោក រមៀត អភិបាលស្រុកថ្មពួក យោធានិងឈ្មួញបានជួល កម្មករ និងត្រាក់ទ័រ ចំនួន១គ្រឿង បានយក គោយន្តមកឈូសឆាយ និងដាំដំឡូងមី និងបានបាញ់ថ្នាំបំផ្លាញដំណាំស្រូវដែលបានបង្កើនផលរួច មកហើយ លើដីសម្បទានរបស់អាជ្ញាធរខេត្ត ដែលបានឲ្យប្រជាពលរដ្ឋគ្រប់គ្រង ប្រើប្រាស់អាស្រ័យ ផល អស់រយៈពេលបីឆ្នាំមកហើយ ។ ដោយឃើញសកម្មភាពបែបនេះ ទើបពួកគាត់បានទៅធ្វើការ ហាមឃាត់កុំឲ្យពួកគេបន្តការរំលោភលើដីការបស់ខេត្ត ប៉ុន្តែពួកគេបែរមិនព្រមបញ្ឈប់នៅទង្វើទាំង នេះទេ ។ ដូចនេះ ពួកគាត់បានទូរស័ព្ទទៅអភិបាលស្រុកដើម្បីសុំការអន្តរាគមន៌ តែបែរជាលោកអភិ បាលស្រុក ហាមប្រាមមិនឲ្យប្រជាពលរដ្ឋធ្វើការហាមឃាត់ជនប្រព្រឹត្តទៅវិញ ។ ជាពិសេសទៅ ទៀតក្រុមឈ្មួញទាំងនេះ បានលួចបាញ់ថ្នាំបំផ្លាញស្រូវពួកគាត់អស់ប្រមាណជាង៨ហិកតាទៀតផង ។ កន្លងមកពួកគាត់ធ្លាប់បានដាក់ពាក្យបណ្តឹងទៅសាលាស្រុកថ្មពួករួចហើយ ប៉ុន្តែសាលា ស្រុក មិនទទួលពាក្យបណ្តឹងរបស់ពួកគាត់ឡើយ ។ ប្រភពដដែលបានឲ្យដឹងទៀតថា៖ ទាក់ទងបញ្ហាដីទំ នាស់ទាំងនេះ ពួកគាត់បានដាក់ពាក្យបណ្តឹងទៅសាលាខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី ៦ ខែ មិថុនា ឆ្នាំ ២០១១ និង ថៃ្ងទី ៨ ខែ មិថុនា ឆ្នាំ ២០១១ ក៏បានដាក់ពាក្យបណ្តឹងទៅសាលាដំបូងខេត្ត បន្ទាយមានជ័យរួចហើយ ។ តែការទន្ទឹមរង់ចាំការដោះស្រាយរបស់ស្ថាប័នទាំងនេះយូរពេក ទើប ពួក គាត់បានសម្រេចកេណ្ឌគ្នាមកធ្វើការតវ៉ា ដើម្បីទាមទារយកដីសម្បទាន ទាំងនោះដែលត្រូវបាន ក្រុមអ្នកមាន អំណាចក៏ដូចជាក្រុមឈ្មួញបានរំលោភបំពានយកដីនោះ ឲ្យប្រគល់ជូនប្រជាពលរដ្ឋ សម្រាប់បង្កបង្កើនផលវិញ។
ដោយ កុមារទេព

0 comments:

Post a Comment

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | JCPenney Coupons