Monirath Khmer Welcome

ព៍ត៌មានទាន់ហេតុការណ៍ៈ តើវាសនារបស់លោក គឹម ស្រួយ នាយកវិទ្យាល័យសម្តេចឪ បន្ទាយមានជ័យ ទៅជាយ៉ាងណា? "

ភាពអនាធិបតេយ្យផ្សារសិរីសោភ័ណ

បន្ទាយមានជ័យ៖ ផ្សារសិរីសោភ័ណដែលជាផ្សារមួយដែលស្ថិតនៅក្នុងទីរួមខេត្ត បន្ទាយមានជ័យ ហើយជាផ្សារមួយដែលមានប្រជាប្រិយភាពជាងគេក្នុងចំណោមផ្សារនានាជុំវិញ ខេត្តនោះ កំពុងពោរពេញទៅដោយភាពអនាធិបតេយ្យបណ្តាលឲ្យមានការកកស្ទះចរាចរណ៍ធ្វើ ដំណើរឆ្លងកាត់ផ្សារនេះ ជាក់ស្តែងដូចជាមានក្រុមអាជីវករមានយកផ្លូវជុំវិញផ្សារធ្វើជាកន្លែងលក់ដូរ ព្រោងព្រាត តែបែរជាខាងសមត្ថកិច្ចមិនខ្ចីខ្វល់ចាំយកពន្ធភាស៊ីយ៉ាងរំភើយ ។
កន្លងមកនេះក៏ធ្លាប់មានអ្នកដំណើរក៏ដូចជាអាជីវករមួយចំនួនបានថ្លែងប្រាប់វិទ្យាសាស្ត្រខ្មែរ ពីបញ្ហានេះដែរថា៖ ជារៀងរាល់ថ្ងៃពេលដែលគាត់ធ្វើដំណើរឆ្លងកាត់ផ្សារសិរីសោភ័ណម្តងៗ ទម្រាំតែឆ្លងផុតនោះ គឺប្រើពេលវេលាយូរណាស់ទើបឆ្លងផុត ជាក់ស្តែងនៅពេលព្រឹក និងពេលល្ងាច ព្រោះពេលហ្នឹងសំបូរទៅដោយមនុស្សចេញចូល។ ទាំងនេះគឺបណ្តាលមកពីកន្លែងផ្ងើម៉ូតូ គាត់ដាក់ ខិតមកជិតផ្លូវពេកដើរពេក ម៉្យាងទៀត អ្នករត់ម៉ូតូឌុប វិញពួកគាត់បានយកផ្លូវដើរជាចំណត ចតម៉ូតូ របស់គាត់ទៅវិញ អញ្ចឹងពេលដែល មានឡានឬ ម៉ូតូឆ្លងកាត់ គឺយើងត្រូវរងចាំឲ្យឡានម៉ូតូនោះ ឆ្លងឲ្យផុតសិន ទើបយើងអាចធ្វើដំណើរ បាន ព្រោះផ្លូវវាសល់តូចណាស់សម្រាប់ធ្វើដំណើរ។ រីឯអាជីវករដែលជាអ្នកលក់បន្លែវិញពួកគាត់ បានយកចំណីផ្លូវជាកន្លែងលក់ដូរ។ មួយវិញទៀតគឺ ចំពោះអនាម័យក្រុមអាជីវករដែលលក់នៅទីនោះ បានយកសម្រាមទៅចាក់ចំពីមុខច្រកចេញចូល ពីមុខផ្សារដែលធ្វើឲ្យ ប៉ះពាល់ដល់សុខភាពពួកគាត់ ហើយថែមទាំងបាត់បង់សោភ័ណភាពទៀត ផង ។
បើតាមការមើលឃើញទិដ្ឋភាពភាពរាល់ថ្ងៃ សម្រាប់ផ្សារសិរីសោភ័ណនេះហាក់ដូចជាកាន់ តែភាពអាប់អ៊ួរជាងមុនៗទៅទៀត តែមិនដែលមានឃើញមានអាជ្ញាធរណាមួយយកចិត្តទុកដាក់ឬក៏ កែសម្រួលទេ ។ ជាពិសេសនោះ នារដូវវស្សាដែលជារដូវភ្លៀងធ្លាក់នោះ គឺតែងតែទឹកហូរជោគជាំ ជុំវិញទីផ្សារហើយបានភាយក្លិនសំអុយជះមកដែលធ្វើប៉ះពាល់ដល់សុខភាពរបស់ពួកគាត់ ។ ចំពោះ ករណីនេះមិនមែនទើបតែកើតឡើងថ្មីៗនោះតែ ផ្ទុយទៅវិញវាកើតឡើងជាយូរមកហើយ ។កន្លងមកនេះគាត់សង្កេត ឃើញថាជុំវិញផ្សារសិរីសោភ័ណពិតជាមាន ការអភិវឌ្ឍពិតមែន ជាក់ស្តែងដូចជាតាមដងផ្លូវជុំវិញផ្សារគឺលោកអភិបាលក្រុងបានសាងសង់ផ្លូវដោយចាក់បេតុង ជុំវិញ ប៉ុន្តែទាក់ទងបញ្ហាខាងលើនេះយើងមិនទាន់ដឹងថា លោកអ៊ុំ រាត្រី អភិបាលក្រុងសិរីសោភ័ណទទួលជ្រាបឬយ៉ាងណាទេ?៕ ដោយ កុមាទេព

0 comments:

Post a Comment

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | JCPenney Coupons