Monirath Khmer Welcome

ព៍ត៌មានទាន់ហេតុការណ៍ៈ តើវាសនារបស់លោក គឹម ស្រួយ នាយកវិទ្យាល័យសម្តេចឪ បន្ទាយមានជ័យ ទៅជាយ៉ាងណា? "

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
លិខិតបើកចំហរ
យើងខ្ញុំជាប្រជាពលរដ្ឋ ប្រមាណជាង ៥៥០ គ្រួសារដែលរស់នៅឃុំ ស្រះជីក ឃុំ ប៉ោយចារ ឃុំ ភ្នំដី ស្រុក ភ្នំស្រុក ខេត្ត បន្ទាយមានជ័យ។
គោរពជូន
ការិយាល័យសហចៅក្រមស៊ើបអង្កេតនៃ អ.វ.ត.ក
យើងខ្ញុំទាំងអស់គ្នាមានសេចក្តីសោមនស្សរីករាយនៅពេលដឹងថា រាជរដ្ឋាភិបាលកម្ពុជា និង អង្គកាសហប្រជាជាតិ បានបង្កើតសាលាក្តីខ្មែរក្រហមដើម្បីកាត់ទោសមេដឹកនាំជាន់ខ្ពស់ និងជន ទាំងឡាយណាដែល ទទួលខុសត្រូវខ្ពស់បំផុតលើបទឧក្រិដ្ឋកម្មដែលបានកើតឡើងនៅប្រទេស
កម្ពុ ជាចន្លោះពីថ្ងៃទី ១៧ ខែ មេសា ឆ្នាំ ១៩៧៥ ដល់ថ្ងៃទី ០៦ ខែ មករា ឆ្នាំ ១៩៧៩ ។ យើងឃើញថាសា លាក្តីខ្មែរក្រហមមានដំណើរការរហូតដល់បច្ចុប្បន្នទាំងសំណុំរឿង០០១ និង សំណុំរឿង០២២ ត្រូវ បានតុលាការចាត់ការណ៍បានត្រឹមត្រូវនិង ឯករាជ្យដោយមានការគាំទ្រពីសាធារណៈមតិជាតិ និងមតិ អន្តរជាតិ ។ ប៉ុន្តែគួរឲ្យសោកស្តាយនិងឈឺចាប់ខ្លោចផ្សារយ៉ាងខ្លាំង កាលពីពេលថ្មីៗនេះ យើងខ្ញុំ បានឮដំណឹងថា សំណុំរឿង០០៤ ទាក់ទងនិងទំនប់អាងទឹកត្រពាំងថ្មគឺជាកន្លែងដែលជនរងគ្រោះធ្លាប់ ធ្វើការហើយក៏មានការកាប់សម្លាប់មនុស្សរាប់ម៉ឺននាក់ផងដែរត្រូវបានសាលាក្តីមានបំណងទាត់ចោល។
អាស្រ័យហេតុនេះយើងខ្ញុំដែលជាជនរងគ្រោះទំនប់អាងត្រពាំងថ្មគួរតែត្រូវបាន អ.វ.ត.ក
ផ្តល់ឱកាស ដើម្បីធ្វើជាសាក្សីរស់ដើម្បីផ្តល់ព័ត៌មានឲ្យបានពេញលេញលើសំណុំរឿង ០០៤ និង សំណូមពរឲ្យ សហចៅក្រមស៊ើបអង្កេតរឿងនេះ ដោយឯករាជ្យចៀសវាងចាកឲ្យផុតពីការជ្រៀតជ្រែករបស់អ្នក នយោបាយពីមជ្ឈដ្ឋានខាងក្រៅ ។
យើងខ្ញុំស្នើសុំឲ្យ អ.វ.ត.ក ធ្វើការផ្តល់ភាពយុត្តិធម៌ ដល់ជនរងគ្រោះជាពិសេសសូមផ្តល់ជូន នូវការដាក់ពាក្យបណ្តឹងដើម្បីតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណីរឺក៏ផ្តល់ជូននូវសិទ្ធិណាមួយនោះ។
យើងខ្ញុំសង្ឃឹមជឿជាក់យ៉ាងមុតមាំជាទីបំផុតទៅលើសាលាក្តីខ្មែរក្រហមដើម្បីផ្តល់ភាពយុត្តិ ធម៌ដល់ពួកយើងខ្ញុំជាជនរងគ្រោះ ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមការិយាល័យសហចៅក្រមស៊ើបអង្កេតនៃអ.វ.ត.ក ធ្វើការពិចារណាឡើងវិញលើសំណុំរឿងនេះ ដើម្បីផ្តល់នូវភាពយុត្តិធម៌ដល់ជនរងគ្រោះទាំងអស់។
សូមអស់លោក-លោកស្រី ទទួលនូវការរាប់អានដ៏ជ្រាលជ្រៅអំពីយើងខ្ញុំ ៕
ភ្នំស្រុក ថៃ្ងទី ២៤ ខែ មិថុនា ឆ្នាំ ២០១១
ស្នាមមេដៃស្តាំតំណាងជនរងគ្រោះ

0 comments:

Post a Comment

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | JCPenney Coupons