Monirath Khmer Welcome

ព៍ត៌មានទាន់ហេតុការណ៍ៈ តើវាសនារបស់លោក គឹម ស្រួយ នាយកវិទ្យាល័យសម្តេចឪ បន្ទាយមានជ័យ ទៅជាយ៉ាងណា? "

ប្រជាពលរដ្ឋជាង៣០០នាក់ ក្នុងស្រុងមង្គលបូរី បានធ្វើសេចក្តីថ្លែងអំណរគុណចំពោះសម្តេចតេជោ នាយករដ្ឋមន្ត្រី

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី ៤ ខែ មិថុនា ឆ្នាំ ២០១១ លោក អ៊ុង អឿន អភិបាលខេត្ត នៃគណៈ អភិបាលបន្ទាយមានជ័យ និងជាទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចុះផ្សព្វផ្សាយគោលនយោបាយនិងដំណឹងដ៏សែនរីករាយ ទាក់ទងបញ្ហាដីធ្លីចំនួន ៧២១.៦៤ហិកតា ស្ថិតនៅភូមិចំនួន៤ គឺ ភូមិ សំបួរ .ស្រណាល .ថ្មដប់ .និង ភូមិ ដូនឡឹក ឃុំ សំបួរ ស្រុក មង្គលបូរី ខេត្ត បន្ទាយមានជ័យ ជាដីអភិរក្សតំបន់បឹងទន្លេសាប ដល់ប្រជាពលរដ្ឋនៅក្នុងវត្ត សុវណ្ណគង្គាធារាម (វត្ត ចាបថ្មី) ភូមិ ផាត់សណ្តោង ឃុំ គោកបល្ល័ង្គ ស្រុក មង្គលបូរី ។ ក្នុងឱកាសនោះក៏មានការចូលរួមពីលោក-លោកស្រីអភិបាលស្រុក- ប្រធានមន្ទីរពាក់ព័ន្ធជុំវិញ ខេត្ត ព្រមទាំងមេឃុំ-មេភូមិ និងប្រជាពលរដ្ឋជាង៣០០នាក់ផងដែរ។
លោកតា ព្រំ សំ អាយុ ៧៩ឆ្នាំ រស់នៅភូមិ ថ្មដប់ ឃុំ សំបួរ ស្រុក មង្គលបូរី តំណាងឲ្យប្រជា ពលរដ្ឋ៣០១គ្រួសារក្នុងឃុំសំបួរ បានថ្លែងអំណរគុណចំពោះសម្តេចតេជោដ៏ជ្រាលជ្រៅដែល មិនអាចមានអ្វីប្រៀបផ្ទឹមបាន ដែលបានប្រទានដីធ្លីឲ្យពួកគាត់បង្ករបង្កើនផលបន្តទៅទៀត ហើយថែមទាំងបានបន្ថែមឲ្យ១០%ទៀតជូនពួកគាត់ ខណៈពេលដែលត្រូវបានផ្អាកធ្វើស្រែមួយ រយៈពេល ព្រោះមានអាជ្ងាធរមកធ្វើការហាមឃាត់មិនឲ្យបង្ករបង្កើនផលលើដីទាំងនោះ។ លោកតា ព្រំ សំ បានប្រសាសន៍បន្តទៀតថា៖ បន្ទាប់ពីសម្តេចតេជោអនុញាតិឲ្យនោះ ពួកគាត់ទាំងអស់គ្នាខិត ខំធ្វើស្រែចំការ និងអភិរក្សព្រៃ ឈើដែលជាទីជំរកសត្វព្រៃគ្រប់ប្រភេទកុំឲ្យបាត់បង់តទៅ អនាគតទៀត ហើយមិនលក់ដូរទៅ ឲ្យ ឈ្មួញណាម្នាក់ទេ ។
អ្នកមីង ផ្លឿ សុខុម អាយុ ៤៤ឆ្នាំ រស់នៅភូមិ ដូនឡឹក ឃុំ សំបួរ ស្រុក មង្គលបូរី ក៏បានបង្ហាញ នូវសេចក្តីរីករាយឥតឧបមាគ្មានអ្វីប្រៀបបានចំពោះសម្តេចតេជោហ៊ុន សែន និង លោកជំទាវ បណ្ឌិត ដែលជានិច្ចកាល តែងតែជួយសង្គ្រោះប្រជាពលរដ្ឋគ្រប់ពេលវេលា មិនថានៅទីណាទេ ។ ក្រោយពេលបានទទួលដីពីសម្តេចហើយ ពួកគាត់បេជ្តាចិត្តមិនលក់ដូរដីនេះទៅឲ្យឈ្មួញណាម្នាក់ណាទេ ព្រមទាំងជួយថែរក្សាអភិរក្សទុកជា កេរ្តិ៍ដំណែលតកូនតចៅ ។
លោក អ៊ុង អឿន អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងឲ្យដឹងថា៖ ក្នុងនាមលោក ជាតំណាង ប្រជាពលរដ្ឋ សូមថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន ដែលសម្តេចបានមេត្តាអនុញាត្ត សណ្តោសប្រោសប្រណី ដល់ប្រជាពលរដ្ឋទាំង៣០១គ្រួសារ ដែលមានការពាក់ព័ន្ធការសុំដីធ្វើស្រែ ដែលគាត់ធ្លាប់ធ្វើពីមុនមក ហើយសម្តេចបានឯកភាពប្រគល់ឲ្យកាលពីម្សិលមិញ(ថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ ២០១១)នោះ។ អញ្ចឹងនៅតែអ្នកបច្ចេកទេសទេ មកធ្វើការវាស់វែងទេ។ លោកអភិបាលខេត្ត អ៊ុង អឿន បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ឲ្យចូលរួម រាល់សកម្មភាពអ្វីដែលមានការ បោះបង្គោលពីមន្ត្រីជំនាញឲ្យបងប្អូន ហើយសូមកុំឲ្យពង្រីកដីដែលធ្វើឲ្យប៉ះពាល់បំផ្លាញព្រៃឈើនិងអ្វីផ្សេងៗជា ពិសេស មច្ឆាជាតិនៅទីនោះ និង សូមកុំលក់ដូរទៅឲ្យអ្នកដទៃ ៕ ដោយ មុនីរដ្ឋ


0 comments:

Post a Comment

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | JCPenney Coupons