បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី ៥ ខែ មិថុនា ឆ្នាំ ២០១១ លោក អភិបាលរងខេត្តបន្ទាយមានជ័យនិង លោកអភិបាលស្រុកថ្មពួក បានចុះធ្វើការឃាត់ដំណើរប្រជាពលរដ្ឋជាង១៨០នាក់ តំណាងឲ្យ ១៣០ គ្រួសារ នៅចំណុចបេនឡានថ្មី សង្កាត់ ព្រះពន្លា ក្រុង សិរីសោភ័ណ ខេត្ត បន្ទាយមានជ័យ ដែលមកពីឃុំចំនួនបីគឺ ឃុំ ថ្មពួក -ភូមិថ្មី -គោកឋិន ស្រុក ថ្មពួក ខេត្តបន្ទាយមានជ័យ បម្រុងទៅ ភ្នំពេញ ដើម្បីតវ៉ាសុំការអន្តរាគមន៌ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា ខណៈពេលដែលមានមន្ត្រីរដ្ឋបាលព្រៃឈើស្រុកថ្មពួក មិនឲ្យប្រជាពលរដ្ឋចុះធ្វើស្រែចំការ លើ ដី ដែល ពួកគាត់ធ្លាប់បង្ករបង្កើនផលតាំងពីដូនតាមកម្លេះ ។
លោកឈឿន ឈឿប អាយុ ៤១ឆ្នាំ ជាមេភូមិស្វាយ ឃុំ ថ្មពួក បានប្រាប់អ្នកយកព័ត៌មាន យើងឲ្យដឹងថា៖ គាត់បានរួមដំណើរជាមួយប្រជាពលរដ្ឋប្រមាណជាង១៨០នាក់នេះ ដើម្បីទៅ ភ្នំពេញ ក្នុងគោលបំណងសុំឲ្យសម្តេចតេជោជួយដោះស្រាយដីធ្លីរបស់ប្រជាពលរដ្ឋ ដែលជួបបញ្ហា ជាមួយរដ្ឋបាលព្រៃឈើស្រុក ថ្មពួក ។ គាត់សង្ឃឹមថា និងបានទៅជួបសម្តេចតេជោ តែមកដល់ទីរួម ខេត្ត បន្ទាយមានជ័យស្រាប់តែត្រូវបានលោកចុង ផែត អភិបាលរងខេត្តនិង អភិបាលស្រុកថ្មពួក បានឃាត់ដំណើររបស់ពួក គាត់ រួចបានអះអាងថានិងដោះស្រាយបញ្ហានេះជួនប្រជាពលរដ្ឋ ដោយមិនឲ្យមានភាពតក់ក្រហល់ ជាមួយរដ្ឋបាលព្រៃឈើ និង បានព្រមព្រៀងជាមួយរដ្ឋបាលព្រៃឈើនោះមិនឲ្យធ្វើបាប-យកលុយ-យក កាក់ពីប្រជាពលរដ្ឋទៀតទេ ។ លោកបានបញ្ជាក់ថា៖ ដីទំនាស់នោះមានទំហំ៥៤១០ហិកតា ស្ថិតនៅឃុំចំនួនបីគឺ៖ ឃុំ គោកឋិន -ភូមិថ្មី និងឃុំ ថ្មពួក ។ លោកបានសំណូមពរទៅដល់លោកអភិ បាលរងខេត្ត ដែលទទួលបន្ទុកដោះស្រាយដីនេះ កុំឲ្យលោក ដំ ឈៀង មន្ត្រីរដ្ឋបាលព្រៃឈើបញ្ឈប់ ធ្វើសកម្មភាពជាន់ឈ្លី និងទាមទារយកលុយ-យកដីពីប្រជាពលរដ្ឋតទៅទៀត ។ រាល់ពេលដែលពួក គាត់ចុះទៅភ្ជួរស្រែម្តងៗគឺលោករដ្ឋបាលព្រៃឈើរូបនេះ( ដំ ឈៀង) តែងតែមកជំរិតទារលុយពីម្ចាស់ ត្រាក់ទ័រដោយភ្ជួរក្នុងមួយហិកតាយកលុយចំនួន១០០០បាត(មួយពាន់បាត) ។ ចំពោះដីស្រែ-ចំការ ទាំងនេះគាត់បានបង្ករបង្កើនផលតាំងពី១៩៩៣ ហើយមានអ្នកខ្លះទៀតនោះតាំងពីឆ្នាំ ១៩៨៧ក៏មាន ដែរ។លោកបានបន្ថែមថា៖ ក្រោយពីមានការសម្របសម្រួលពីលោកអភិបាលរងខេត្ត ចុង ផែត ព្រមទាំងលោកអភិបាល ស្រុកថ្មពួក ទើបពួកគាត់មានជំនឿជឿទុកចិត្តថា អាជ្ញាធរនិងដោះស្រាយជួនប្រជាពលរដ្ឋឲ្យបាន ឆាប់និងបានធ្វើស្រែឲ្យទាន់រដូវវស្សាដូចគេដូចឯងផង ។ ដូចនេះទើបនៅវេលាម៉ោង៩.៣០នាទីក្នុងថ្ងៃដដែលនោះពួក គាត់បានធ្វើដំណើរត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន ដើម្បីរង់ចាំការដោះស្រាយពីខេត្ត ។លោកអភិបាលរងខេត្តបន្ទាយមានជ័យ ចុង ផែត បានថ្លែងទៅកាន់ប្រជាពលរដ្ឋថា៖ តាមគោលជំហររបស់ ខេត្ត ដោយអនុវត្តតាមអនុសាសន៍របស់សម្តេចតេជោហ៊ុន សែន គឺប្រជាពលរដ្ឋធ្លាប់ធ្វើស្រែលើដី កន្លែងណាគឺធ្វើកន្លែងនឹងទៀតចុះ។ ដូច្នេះលោកនិងដោះស្រាយជូន ប្រជាពលរដ្ឋ តាមសំណូមពរ និង ធ្វើការហាមឃាត់មិនឲ្យមន្ត្រីរដ្ឋបាលព្រៃឈើនេះបន្តធ្វើសកម្មភាពដូចនេះទៀតទេ៕ ដោយ មុនីរដ្ឋ



5:41 AM

Posted in:
0 comments:
Post a Comment