បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋចំនួន៣០១គ្រួសារដែលបានមកធ្វើការតវ៉ានៅមុខសាលាខេត្តបន្ទាយ មានជ័យទាក់ទង រឿងដីអភិរក្សតំបន់បឹងទន្លេសាបដែលស្ថិតនៅភូមិចំនួន៤ គឺ ភូមិ សំបួរ .ស្រណាល .ថ្មដប់ .និង ភូមិ ដូនឡឹក ឃុំ សំបួរ ស្រុក មង្គលបូរី ខេត្ត បន្ទាយមានជ័យ កាលពីថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០១១ដើម្បីស្នើរសុំឲ្យលោកអភិបាលខេត្តបន្ទាយមានជ័យ ជួយដោះស្រាយ ដីស្រែដែលបាត់បង់ ក្នុងការងារ បោះបង្គោលតំបន់៣នោះលើផ្ទៃដីទំហំ៧២១,៦៤ហិកតា ត្រូវបាន សម្តេចតេជោ ហ៊ុន សែន ឯកភាពនិងបន្ថែមឲ្យ១០% ទៀត លើផ្ទៃដីចំនួន ៧២១,៦៤ហិកតា ។
លោក អ៊ុង អឿន អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងប្រាប់អ្នកយកព័ត៌មានយើងកាលពី រសៀល ថៃ្ងទី ៣ ខែ មិថុនា ឆ្នាំ ២០១១ ក្នុងឱកាសលោកជូបសំណេះសំណាលជាមួយ គណៈប្រតិភូមកពីប្រទេសកូរ៉េ មកធ្វើទស្សនៈកិច្ចក្នុងខេត្តបន្ទាយមានជ័យបានឲ្យដឹង៖ នៅព្រឹកថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ ២០១១ ក្នុងឱកាសប្រជុំតាម video conference សម្តេចតេជោ នាយករដ្ឋមន្ត្រី បាន លើកបញ្ហានេះ ទៅសួរក្រសួងពាក់ព័ន្ធ ក៏ទទួលបានចម្លើយល្អមកវិញ។ ដូច្នេះសម្តេចតេជោ ហ៊ុន សែន ក៏បានសម្រេចឲ្យក្រសួងខ្វៀលចេញពីតំបន់អភិរក្សបឹងទន្លេសាប និងបន្ថែមដីចំនួន១០%ទៀត ជូនប្រជាពលរដ្ឋ ដើម្បីឲ្យពួកគាត់មានដីធ្លីគ្រប់គ្រាន់សម្រាប់បង្ករបង្កើនផល។ ដូច្នេះក្រៅពីផ្ទៃដី ចំនួនជាង៧២១ហិកតា ប្រជាពលរដ្ឋនៅភូមិ ដូនឡឹក .សំបួរ .ស្រណាល .ថ្មដប់ ទទួលបានដី សម្រាប់បង្ករបង្កើនផលចំនួនជាង៧២ហិកតាបន្ថែមទៀត លើសពីការស្នើរសុំរបស់ពួកគាត់១០%។ លោកអភិបាលខេត្ត អ៊ុង អឿន មានប្រសាសន៍ទៀតថា លោកនិងជូនដំណឹងទៅអាជ្ញាធរស្រុក មង្គលបូរី និង ឃុំ សំបួរ ឲ្យទៅផ្សព្វផ្សាយគោលនយោបាយនិងដំណឹងដ៏សែនរីករាយនេះ ដល់ប្រជា ពលរដ្ឋ ហើយ ឲ្យជួយណែនាំប្រជាពលរដ្ឋធ្វើយ៉ាងណា ត្រូវថែរក្សាសមិទ្ធិផលរបស់ខ្លួន និងត្រូវជួយ រួមអភិវឌ្ឍនទន្លេសាបរក្សាជីវចំរុះក្នុងទន្លេឲ្យបានល្អ ដើម្បីទុកជាកេរ្តិ៍ដំណែលតកូនតចៅរបស់ខ្លួន។
ជំនួសមុខឲ្យប្រជាពលរដ្ឋទាំង៤ភូមិ លោកអភិបាលខេត្តអ៊ុង អឿន បានថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រីដែលជានិច្ចកាលតែងគិតគូរដល់សុខទុក្ខរបស់ប្រជាពលរដ្ឋ។ ដោយ មុនីរដ្ឋ



5:04 PM


Posted in:
0 comments:
Post a Comment