បន្ទាយមានជ័យ៖ កូនភ្លោះបីនាក់បានមកចាប់ណើតកើតនៅក្នុងគ្រួសារមួយដែលមានជីវភាពដុន ដាប រកព្រឹក ខ្វះល្ងាច តែជាសំណាងល្អទៅវិញ ដែលកូនប្រុសទាំងបីនាក់នោះ បានក្លាយទៅជាកុល បុត្ររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងលោកជំទាវបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានប្រសូត្រនៅភូមិភ្នំខាងលិច ឃុំ បន្ទាយមានជ័យ ស្រុក មង្គលបូរី ខេត្ត បន្ទាយមានជ័យ ។
បើតាមការរៀបរាប់របស់ឪពុកទារកទាំងបីនាក់នោះបានឲ្យអ្នកយកព័ត៌មានយើងដឹងថាៈ គាត់ មានឈ្មោះ ញ៉ វិចិត្រ អាយុ ៣២ឆ្នាំ មានមុខរបរ រត់ម៉ូតូ ប្រពន្ធឈ្មោះ ធឿង គឹមហ៊ុន អាយុ៣០ឆ្នាំ រស់នៅភូមិ ភ្នំខាងលិច ឃុំ បន្ទាយនាង ស្រុក មង្គលបូរី ខេត្ត បន្ទាយមានជ័យ បានរៀប អាពាហ៍ពិពាហ៍ ជាប្តី-ប្រពន្ធជាង៩ឆ្នាំមកហើយ និងបានកូនប្រុសចំនួន៣នាក់ហើយ ដោយហេតុ ខ្លួនចង់ បានកូនស្រីទើបបន្តយកកូនទៀត តែលើកនេះបែរជាទទួលបានកូនភ្លោះរហូតដល់ តែបីនាក់ឯណោះត្រូវជាកូនទី៣ក្នុងគ្រួសាររបស់គាត់ ដែលបានចាប់កំណើតនៅ វេលាម៉ោង ១០ព្រឹក នាថ្ងៃទី ៣ ខែ មីនា ឆ្នាំ ២០១១ នៅមន្ទីរពេទ្យ ជ័យវរ្ម័នទី៧ នៅខេត្តសៀមរាប ។ កន្លងមកគឺគាត់ធ្លាប់បានប្រសូត្របានកូនភ្លោះពីរនាក់ម្តងមកហើយ(ជាកូនទី២)គឺកូនប្រុសទាំងពីរ ។ រីឯកូនទី១ គឺប្រុសដែរប៉ុន្តែបាត់បង់កាយសម្បទាននិយាយមិនរួច(គ)។គាត់បានបន្តទៀតថា មុននឹងប្រសូត្របានទារកភ្លោះទាំងបីនាក់នេះប្រពន្ធរបស់គាត់មិនមានការកើតភេទអី្វទេ គ្រាន់តែ ចម្លែកក្នុងចិត្តថា ពោះរបស់គាត់(ប្រពន្ធ)មានសភាពធំខុសប្លែកសព្វមួយដង(នៅពេលមាន កូនទី១)។ ឃើញដូចនេះហើយ គាត់ក៏ពុំបានទៅឆ្លុះអេកូមើលដែរ ដោយសារតែជីវភាពក្រីក្រ ពេកគ្មានលុយទៅឆ្លុះមើលទេ ប៉ុន្តែគាត់បានឮអ្នកជិតខាងនិយាយពីមាត់ទៅមាត់មួយថា ប្រហែល ជាប្រពន្ធរបស់គាត់មានកូនភ្លោះទៀតហើយ ។ លុះដល់ថ្ងៃប្រសូត្រទើបដឹងថា ប្រពន្ធខ្លួនប្រសូត្រ បានកូនភ្លោះបីនាក់ ដូចពាក្យអ្នកជិតខាងនិយាយពិតមែន ។ តែរហូតមកដល់ពេលគ្រួសារដែល ប្រសូត្របានទារកភ្លោះទាំងបីនាក់នេះ ហាក់ដូចជាមិនទាន់បានទទួលនូវការឧបត្ភមពីនរណាម្នាក់ ឡើយ ខណៈពេលដែលពួកគាត់មានជីវភាពក្រីក្រដុនដាបជួបការលំបាកយ៉ាងខ្លាំង ហើយថែម ទាំងគ្មានទឹកដោះឲ្យទារកបៅគ្រប់គ្រាន់ថែមទៀតផង ដោយសារតែទឹកដោះរបស់ប្រពន្ធរបស់ គាត់ បានខៈ ដូច្នេះគាត់ត្រូវចំណាយលុយទិញទឹកដោះគោឲ្យទារកទាំងនោះបៅ ដោយក្នុងមួយថ្ងៃទារក ទាំងនោះ បៅអស់មួយកំប៉ុងធំ ជូនកាលគាត់បានខ្ចីលុយអ្នកជិតខាងដើម្បីទិញទឹកដោះគោទៀត ក៏មានដែរ។ គាត់បានអំពាវនាវសុំឲ្យសប្បុរសជនមេត្តាជួយឧបត្ភម គាត់ក៏ដូចទារកទាំងនេះផង ព្រោះគាត់គ្មានប្រាក់គ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ដល់ទារកទាំងនេះទេ ណាមួយកូនបីនាក់ទៀតកំពុង តែរៀនទៀតផង ម៉្យាងជីវភាពក្រីក្រផង។ សូមបញ្ជាក់ថាឪពុករបស់ទារកទាំងនោះបានដាក់ឈ្មោះ ឲ្យកូនពីប្រទេសថៃមក(ទៅរកស៊ីនៅប្រទេសថៃ)ថា កូនទី១.ឈ្មោះ វិចិត្រ ដែន មានទម្ងន់ ២.៥០គ.ក ទី២ឈ្មោះ វិចិត្រ ដែក មានទម្ងន់២.៤០គ.ក ទី៣ឈ្មោះ វិចិត្រ ដាទី៣ទម្ងន់២.៥០គ.ក៕
ដោយ មុនីរដ្ឋ



7:24 AM
Posted in:
0 comments:
Post a Comment