បន្ទាយមានជ័យ៖ ផ្លូវលំចាក់បេតុងមួយខ្សែនៅចំណុចផ្លូវឡើងទៅសាលាវិទ្យាល័យក្រុមព្រះនរោ ត្តមឬទ្ធិ អូរអំបិលដែលស្ថិតនៅភូមិអូរអំបិល សង្កាត់ អូរអំបិល ក្រុង សិរីសោភ័ណ ខេត្ត បន្ទាយមានជ័យ កំពុងតែ រងនូវការខូចខាតយ៉ាងដំណំពីសំណាក់ឈ្មួញបើកបរដឹកលើសចំណុះ ។
ប្រភពព័តមានពីប្រជាពលរដ្ឋដែលរស់នៅភូមិ-ឃុំខាងលើបានត្អួញត្អែរប្រាប់អ្នក យកព័ត៌ មានវិទ្យាសាស្រ្ត ខ្មែរឲ្យដឹងថា៖ ផ្លូវលំចាក់បេតុងមួយខ្សែនេះកំពុងជួបការលំបាកយ៉ាងខ្លាំងដោយ សារតែក្រុមឈ្មួញដែលរកស៊ីបើកឡានដឹកដីលក់ពីកន្លែងអាជីវកម្មរបស់លោក ភ្លន់ តារា បានបើក បរឡានដឹកដីលើសចំណុះឆ្លងកាត់ផ្លូវលំចាក់បេតុងនេះជារៀងរាល់ថ្ងៃ ដែលធ្វើឲ្យផ្លូវលំនេះខួចខាត និង ប៉ះពាល់ការប្រកបមុខបរចិញ្ចឹមជីវិតរបស់ពួកគាត់ ។ ប្រភពដដែលបានឲ្យដឹងទៀតថា៖ កត្តាដែលនាំឲ្យខួចផ្លូវលំចាក់បេតុងនេះគឺបណ្តាលមកពីក្រុមឈ្មួញមួយចំនួនធំបានបើកឡានដឹកដី ដឹកថ្ម ពីកន្លែងអាជីវកម្មរបស់លោក ភ្លន់ តារា លើសចំណុះឆ្លងកាត់មិនថារដូវប្រាំងឬរដូវវស្សាឡើយ ។នៅពេលរដូវប្រាំងនោះគឺមានធូលីដីហុយយ៉ាងខ្លាំង ដែលធ្វើឲ្យពួកគាត់ធ្វើដំណើរឆ្លងកាត់មិនបាន ដោយសារតែធូលីដីហុយមើលអ្វីមិនឃើញទាល់តែសោះ ម៉្យាងវិញទៀត ធ្វើឲ្យប៉ះពាល់ដល់ ការ ប្រកបរបចិញ្ចឹមជីវិតនិងប៉ះពាល់សុខភាពរបស់ពួកគាត់ប្រចាំថ្ងៃទៀតផង។ មួយវិញទៀតនោះ នៅរដូវវស្សាគឺឡានដឹកដីរបស់ឈ្មួញទាំងនេះ បានបើកបរដោយមិនគិតថា មានភ្លៀងឬមិននោះទេ និយាយរួមគឺតែងតែធ្វើសកម្មភាពបើកឡានដឹកដីចេញ-ចូលរហូត ដោយមិនខ្លាចខួចផ្លូវលំនេះ ឡើយ តាមការសង្កេតរបស់ពួកគាត់គឺមិនដែលឃើញមានអាជ្ញាធរណាមួយមកធ្វើការហាមឃាត់ដែរ ទេ។ អ្វីដែលប្រជាពលរដ្ឋប្រាថ្នាចង់បាន នោះសូមអាជ្ញាធរមេត្តាជួយបញ្ឈប់ក្រុមឈ្មួញ ទាំងនេះ ឈប់ធ្វើសកម្មភាពបើកបរឆ្លងកាត់ផ្លូវលំដូចនេះទៀត ។ យុវសិស្សម្នាក់រៀននៅវិទ្យាល័យអូរអំបិល បាននិយាយរអ៊ួរទាំបា្រប់អ្នកយកព័ត៌មានយើងឲ្យដឹងថា៖ ឡានដឹកដីរបស់ឈ្មួញបានបង្ករឲ្យ មានសម្លេងថ្លង់រំខានដល់ការសិក្សារបស់ពួកគាត់យ៉ាងខ្លាំងនិយាយរួមគឺស្តាប់គ្រូពន្យល់មេរៀនសឹង មិនបាន។ យុវសិស្សដដែលបានបានសំណូមពរសុំឲ្យអាជ្ញាធរជួយកែសម្រួលរាល់ចំណុចទាំងនេះ ផង បើមិនដូច្នេះទេ ប្រជាពលរដ្ឋរាប់រយរាប់ពាន់គ្រួសារដែលរស់នៅអមផ្លូវលំនេះ ប្រាកដជា ប៉ះពាល់ ដល់សុខភាពរបស់ពួកគាត់ជាមិនខាន ។ ក្រៅពីប៉ះពាល់ដល់ការសិក្សារបស់សិស្សនោះ ធូលីដីទាំងនេះ ក៏នាំឲ្យមនុស្សកើតជម្ងឺផ្លូវដង្ហើម ដូចជាក្អក ផ្តាសាយ ជាពិសេសនោះ គឺកើតមានជម្ងឺភ្នែកជាច្រើន ដែលបណ្តាលមកពីធូលីដីនេះទាំងនេះគឺជាការរៀបរាប់របស់ ប្រជាពល រដ្ឋ និងយុវសិស្ស ដែលរស់នៅភូមិ-ឃុំខាងលើ ៕ គួរបញ្ជាក់ដែរថានេះមិនមែនជាលើកទីមួយទេ ដែលប្រជា ពលរដ្ឋ-សិស្សានុសិស្សបានរអ៊ួរទាំពាក់ទិនបញ្ហាខាងលើនេះ ។ ដោយ មុនីរដ្ឋ



7:23 AM

Posted in:
0 comments:
Post a Comment