Monirath Khmer Welcome

ព៍ត៌មានទាន់ហេតុការណ៍ៈ តើវាសនារបស់លោក គឹម ស្រួយ នាយកវិទ្យាល័យសម្តេចឪ បន្ទាយមានជ័យ ទៅជាយ៉ាងណា? "

មានពីរក្រុមទៀតមកតវ៉ារឿងដីមុខសាលាខេត្ត តែការដោះស្រាយទទួលបានលទ្ធផល

បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋមកពីស្រុកពីរផ្សេងគ្នាបានមកតវ៉ាដំណាលគ្នានៅមុខសាលាខេត្តបន្ទាយមានជ័យ ទាំងព្រលឹម ទាក់ទងរឿងទំនាស់ដីធ្លី ដែលក្រុមតវ៉ាមួយក្រុមមកពីឃុំសំបួរ ស្រុក មង្គលបូរី មានគ្នាជាង១៥០នាក់ជិះគោយន្តឆ្នៃ២គ្រឿង ព្រមទាំងម៉ូតូប្រមាណជា១០គ្រឿង រីឯមួយក្រុមទៀតមកពីភូមិ ព្រៃមាន់ ឃុំ រហាល ស្រុកព្រះនេត្រព្រះ មានគ្នាចំនួន២១នាក់ ជិះគោយន្ត១គ្រឿង។ ពួកគេបានជួបជុំគ្នានៅមុខសាលាខេត្តមុនក្រោយគ្នា១ម៉ោងកាលពីថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០១១ ។
តំណាងក្រុមតវ៉ាមកស្រុកមង្គលបូរី ឈ្មោះ ព្រំ សំ អាយុ ៧៩ឆ្នាំ រស់នៅភូមិ ថ្មដប់ ឃុំ សំបួរ ស្រុក មង្គលបូរី ខេត្ត បន្ទាយមានជ័យ បាននិយាយប្រាប់អ្នកយកព័ត៌មានយើងឲ្យដឹងថា៖ ពួកគាត់ មកតវ៉ានៅមុខសាលាខេត្តបន្ទាយមានជ័យនេះ មានគ្នាប្រមាណជាង១៥០នាក់ តំណាងឲ្យ ៣០១ គ្រួសារ មកពីភូមិ ថ្មដូន , ដូនឡឹក ,ស្រណាល ,សំបួរ ឃុំ សំបួរ ស្រុក មង្គលបូរី ខេត្ត បន្ទាយមានជ័យ ដែលមានទំហំដីចំនួន ៧២១,៦៤ហិកតា។ ក្នុងគោលបំណង ស្នើសុំលោកអភិបាលខេត្ត មេត្តាជួយដោះស្រាយដីស្រែប្រជាពលរដ្ឋ ដែលបាត់បង់ ក្នុងការងារ បោះបង្គោលតំបន់៣ នេះ ឲ្យបានធ្វើស្រែក្នុងរដូវវស្សាផង ។ តំណាងដដែលបានបញ្ជាក់ទៀតថា៖ កាលពីឆ្នាំ ១៩៩៣ ប្រជាពលរដ្ឋទូទាំងឃុំរត់ភៀសខ្លួនដោយសង្គ្រាម លុះដល់១៩៩៤ ពួកគាត់ក៏ បានវិលត្រឡប់ចូលស្រុកកំណើតនិងបានបង្ករបង្កើនផលនៅលើដីទាំងនោះដោយមានដី២ទៅ៣ហិកតា ក្នុងមួយគ្រួសារ ពួកគាត់បានធ្វើស្រែលើដីទាំងនោះ គ្មានសម្រាកម្តងឡើយ រហូតមកដល់ឆ្នាំ២០១០ ស្រាប់តែមានអាជ្ញាធរភូមិ-ឃុំ-ស្រុកបានមកចុះអភិរក្សបឹងទន្លេសាប ដោយបានបោះបង្គោលតំបន់៣ កាត់ស្រែរបស់ពួកគាត់ប្រមាណជាង៤ទៅ៥ដើមប៉ុណ្ណោះ លុះដល់ខែមេសា ឆ្នាំ ២០១១ មុនបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ គាត់ឃើញអាជ្ញាធរភូមិ-ឃុំ-សហគមន៌ បានចុះទៅបោះបង្គោលបន្ថែមជា ច្រើនដើមទៀត ដោយបង្គោលទាំងនោះមានអក្សរសរសេរថា បង្គោលតំបន់៣ ធ្វើឲ្យបាត់បង់ដីស្រែគាត់អស់រលីង។
រីឯក្រុមតវ៉ាមួយវីញទៀតមានឈ្មោះ នូវ សរ ភេទ ប្រុស អាយុ ៥១ឆ្នាំ រស់នៅ ភូមិ ព្រៃមាន់ ឃុំ រហាល ស្រុក ព្រះនេត្រព្រះដែលជាតំណាងឲ្យក្រុមក៏បាននិយាយដែរថា៖ ពួកគាត់មានគ្នាចំនួន ២១ នាក់ ជិះគោយន្ត១គ្រឿង តំណាងឲ្យ ១៣៤គ្រួសារ មកពីភូមិ-ឃុំ ខាងលើ ដើម្បីតវ៉ាសុំឲ្យអភិបាលខេត្តបន្ទាយមានជ័យ ជួយដោះ ស្រាយរកយុត្តិធម៌ចែកដីដល់ពីពួក គាត់ទាំងអស់គ្នាវិញ ដែលត្រូវបានឈ្មោះ យិប ផូ ភេទ ប្រុស អាយុ ៥៧ឆ្នាំ រស់នៅភូមិ កន្ត្រប់ ឃុំ ភ្នំលៀប ស្រុក ព្រះនេត្រព្រះ បានឃុបឃិតរំលោភយកដីវត្តចាស់ (ដែលគ្រោងទុករបស់ភូមិ) ទៅលក់ឲ្យឈ្មួញម្នាក់ឈ្មោះ ឡុង សារេត ភេទ ប្រុស អាយុ ៥៧ឆ្នាំ នៅភ្នំពេញ ដែលមានទំហំ ២.៩៦៥០ ម៉ែត្រការ៉េ ក្នុងតម្លៃ ១៩ ៥០០ដុល្លា ។ កន្លងមកពួកគាត់ធា្លប់ បានដាក់ពាក្យបណ្តឹងទៅសាលាខេត្តបន្ទាយមានជ័យរួចមកហើយតាំងពីឆ្នាំ ២០០៨ ក៏ប៉ុន្តែខាងអាជា្ញធរខេត្ត-ស្រុក ហាក់ដូចជាមិនឃើញអើពើអ្វីទាល់តែសោះ ដូច្នេះហើយទើបពួកគាត់បានកេណ្ឌគ្នាមកធ្វើការតវ៉ា ដើម្បីសុំការអន្តរាគមន៌ពីអភិបាលខេត្តតែម្តងទៅ។ លោក អ៊ុក កែវរតនៈ នាយកស្តីទីខុទ្ធកាល័យសាលាខេត្ត បានអនុញាត្តឲ្យតំណាងក្រុមទាំងពីរចូលទៅជួបដោះស្រាយក្នុងការិយាល័យរបស់លោកម្តងមួយក្រុមៗ ។ ដោយ ភាពប៉ិនប្រសព្វនឹងឈ្លាវ៉ៃព្រមទាំងពោរពេញដោយបទពិសោធន៌ដំណោះស្រាយបានត្រូវបញ្ចប់ដោយជោគជ័យ ។ ក្រុមតវ៉ាទាំងពីរបានព្រមព្រៀងទទួលយកនិងបានវិលត្រឡប់ទៅភូមិដ្ឋានវិញនៅ វេលាថ្ងៃត្រង់ក្នុងថ្ងៃដដែលទាំងទឹកមុខញញឹមគ្រប់គ្នាៗ ។ ដោយឡែកអ្នកមកតវ៉ាមួយក្រុមដែលមក ពីភូមិ សំព័រ ឃុំ ទួលពង្រ ស្រុក ម៉ាឡៃ ដែលមកកាលពីថ្ងៃទី៣០ ខែ ឧសភា ឆ្នាំ ២០១១ ដើម្បីសុំឲ្យ ដោះលែងជនសង្ស័យពីរនាក់ឈ្មោះ សាំង បាន និង យិន វ៉ាង នោះ ពុំទាន់ត្រឡប់ទៅវិញទេ ។ ទាក់ ទងបញ្ហានេះ លោក អ៊ុក កែវរតនៈ បានឲ្យអ្នកកាសែតដឹងថា៖ អ្នកមកតវ៉ាទាំង៤ក្រុម មានពីរក្រុម ពាក់ព័ន្ធនិងរឿងតុលាការ ដែលពុំមែនជាសមត្ថកិច្ចរបស់អាជ្ញាធរដូច្នេះខាងសាលាខេត្តពុំអាចលូកដៃជួយអន្តរាគមន៌បានទេ ។ ឯពីរក្រុមទៀតពាក់ព័ន្ធជាមួយអាជ្ញាធរ ត្រូវបានលោក ធ្វើការសម្របសម្រួលនឹងដោះស្រាយបានលទ្ធផលជាវិជ្ជមានហើយ ជាក់ស្តែងពីរក្រុមដែលមកថ្ងៃទី ៣១ ខែ ឧសភា នេះបានវិលត្រឡប់ទៅផ្ទះសម្បែងវិញអស់ហើយ ៕ ដោយ មុនីរដ្ឋ

0 comments:

Post a Comment

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | JCPenney Coupons