Monirath Khmer Welcome

ព៍ត៌មានទាន់ហេតុការណ៍ៈ តើវាសនារបស់លោក គឹម ស្រួយ នាយកវិទ្យាល័យសម្តេចឪ បន្ទាយមានជ័យ ទៅជាយ៉ាងណា? "

ផ្ទុះ​គ្រាប់បែក​នៅ​ប៉ោយប៉ែត​បណ្ដាល​ឲ្យ​ស្ត្រី​២​នាក់​រង​របួស

ស្ត្រី​ពីរ​រូប​បាន​រង​របួស​ក្នុង​ហេតុការណ៍​ផ្ទុះ​គ្រាប់​បែក​មួយ នៅ​កណ្ដាល​ក្រុង​ប៉ោយប៉ែត កាល​ពី​យប់​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០១១។ ស្ត្រី​រង​គ្រោះ​ទាំង​ពីរ​នាក់​នោះ​ត្រូវ​បាន​ក្រុម​អាជ្ញាធរ​បញ្ជូន​ទៅ​ សង្គ្រោះ​នៅ​មន្ទីរពេទ្យ ខេត្ត​ស្រះកែវ ប្រទេស​ថៃ។ លោក អ៊ុំ សុផល អធិការ​នគរបាល​ក្រុង​ប៉ោយប៉ែត បាន​ថ្លែង​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៤ ខែ​វិច្ឆិកា ថា គ្រាប់បែក​នោះ​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​លួច​យក​ទៅ​ដាក់​បង្កៃ​នៅ​ទ្វារ​ ចេញ​ចូល​របស់​មន្ត្រី​ប៉ូលិស​អន្តោប្រវេសន៍ ស្ថិត​នៅ​ភូមិ​បាលិលេយ្យ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ហើយ​បាន​ផ្ទុះ​កាល​ពី​វេលា​ម៉ោង​ជាង ៨​យប់។ ប៉ូលិស​សន្និដ្ឋាន​ជា​បឋម​ថា ការ​លួច​បង្កៃ​គ្រាប់​បែក​នេះ គឺ​ជា​រឿង​គំនុំ។ ប្រភព​បាន​ឲ្យ​ដឹង​ថា មន្ត្រី​ប៉ូលិស​រូប​នោះ​មាន​ឋានៈ​ជា​នាយ​រង​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត។ ភរិយា​មន្ត្រី​ប៉ូលិស​រូប​នេះ​មាន​ឈ្មោះ គង់ វិច្ឆិកា មាន​ផ្ទៃ​ពោះ ៦​ខែ និង​ស្ត្រី​ជា​អ្នក​បម្រើ​ម្នាក់​ទៀត​បាន​រង​របួស​ធ្ងន់។ គ្រាប់​បែក​បាន​ផ្ទុះ​ឡើយ​នៅ​ពេល​ស្ត្រី​ជា​ប្រពន្ធ និង​អ្នក​បម្រើ​ទាំង​ពីរ​នាក់​បាន​ចេញ​ពី​ក្នុង​ផ្ទះ​ទៅ​បើក​ទ្វារ​ឲ្យ​ប្ដី ​បើក​ឡាន​ចូល​ក្នុង​ផ្ទះ។ លោក ស៊ុំ ចន្ទគា ប្រធាន​សម្របសម្រួល​នៃ​សមាគម​អាដហុក បាន​សម្ដែង​ការ​ព្រួយ​បារម្ភ និង​ទាមទារ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​តាម​ចាប់​ជន​លួច​បង្កៃ​គ្រាប់បែក​ នោះ​យក​ទៅ​ផ្ដន្ទាទោស​តាម​ច្បាប់៕

0 comments:

Post a Comment

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | JCPenney Coupons