Monirath Khmer Welcome

ព៍ត៌មានទាន់ហេតុការណ៍ៈ តើវាសនារបស់លោក គឹម ស្រួយ នាយកវិទ្យាល័យសម្តេចឪ បន្ទាយមានជ័យ ទៅជាយ៉ាងណា? "

សមត្ថកិច្ច៦នាក់មិនត្រូវបានតុលាការឃុំខ្លួនទេ

បន្ទាយមានជ័យ៖ មន្ត្រីប៉ូលិសការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលបីរូបព្រមទាំងប៉ូលិសប៉ុស្តិ៍រដ្ឋ បាលកំពង់ស្វាយពីររូបនិងមន្ត្រីកងរាជអាវុធហត្ថមួយរូបដែលត្រូវតុលាការខេត្តបន្ទាយមានជ័យកោះ ហៅឲ្យចូលខ្លួនទៅបំភ្លឺនៅថ្ងៃខុសៗគ្នាគឺថ្ងៃទី ៨-៩-១០ ខែ មិថុនា ឆ្នាំ ២០១១ នោះបានត្រឡប់ ចូលមកធ្វើការនៅកន្លែងដើមរៀងៗខ្លួនវិញហើយ ពោលគឺគ្មានការឃាត់ខ្លួនឬឃុំខ្លួនអ្នកណាម្នាក់ទេ
ប៉ុន្តែមុនថ្ងៃចូលខ្លួនតាមដីកាកោះរបស់តុលាការអ្នកដែលមានឈ្មោះម្នាក់ៗសុទ្ធតែមានអារម្មណ៍មិន ស្ងប់និងជ្រួលច្របល់ក្នុងចិត្ត ដេកមិនលក់ គ្រប់ៗគ្នា ព្រោះពួកគេខ្លាចខ្លួនគេមានវាសនាដូចលោកវរៈ សេនីយ៍ត្រី ហែម សុផល និង លោកអនុសេនីយ៍ឯក ខៀវ សារ៉ា ដែលតុលាការ ហៅទៅសាកសួររួចហើយក៏ចេញដីកាឃុំខ្លួនតែម្តង ។ គួររំលឹកថា កាលពីថ្ងៃទី ៤ ខែ មេសា ឆ្នាំ ២០១១ លោកវរៈសេនីយ៍ត្រី ហែម សុផល ត្រូវបានលោកចៅក្រមអាំង មាលតី ចេញដីកាកោះហៅ ឲ្យចូលទៅឆ្លើយបំភ្លឺរឿងក្តីស៊ីសំណូកមួយរួចក៏ចេញដីកាឃុំខ្លួនក្នុងពន្ធនាគារតែម្តង ។ បន្ទាប់មកនៅ ថៃ្ងទី ២០ ខែ ឧសភា ឆ្នាំ ២០១១ លោកអនុសេនីយ៍ឯក ខៀវ សារ៉ា ក៏មានរឿងដូចគ្នា និងលោក ហែម សុផល ដែរ ហើយប៉ូលីសទាំងពីរនាក់នេះគឺសុទ្ធតែមានឈ្មោះនៅក្នុងបញ្ជីលើកលែងទោស របស់អង្គភាពប្រឆាំងអំពើពុករលួយ ដែលមានទាំងអស់សរុប១៧នាក់ ។ ដោយឡែកមន្ត្រីប៉ូលីស
៥ នាក់ ខាងលើ និងមន្ត្រីកងរាជអាវុធហត្ថម្នាក់ ដែលបានទទួលដីកាកោះរបស់តុលាការនាពេល ថ្មីៗនេះ ពុំមានឈ្មោះក្នុងបញ្ជីខ្មៅរបស់អង្គភាពប្រឆាំងអំពើពុករលួយទេ ។ ពួកគេគ្រាន់តែជាប់ចោទ ពីបទ បើកបនល្បែងខុសច្បាប់ប៉ុណ្ណោះ ហើយឮថាបានយកលុយពីបនល្បែងស៊ីសងត្រឹមតែ១៥ ០០០ ប៉ុណ្ណោះ ។ គេមិនទាន់ដឹងថាតុលាការលើកលែងការចោទប្រកាន់លើមន្ត្រីសមត្ថកិច្ចទាំង៦ នាក់នេះ ឬយ៉ាងណាទេ ព្រោះតុលាការទើបតែកោះហៅទៅសាកសួរលើកដំបូងប៉ុណ្ណោះ ។ គប្បី ជម្រាបផងដែរ នៅខេត្តបន្ទាយមានជ័យ មានសមត្ថកិច្ចជាប់ពន្ធនាគារចំនួន៦នាក់រួចមកហើយ គឺ ១.លោកវរៈសេនីយ៍ ហាម ម៉េង មន្ត្រីកងរាជអាវុធហត្ថខេត្ត ២.លោក ឧត្តមសេនីយ៍ត្រី ហ៊ុន ហ៊ាន អតីតស្នងការនគរបាលខេត្ត ៣.លោកវរៈសេនីយ៍ឯក ឈៀង សុន អតីតស្នងការរងទទួលបន្ទុក កណ្តាលយុត្តិធម៌ ៤.លោក វរៈសេនីយ៍ត្រី លឹម ម៉ាប់ អតីតប្រធានការិយាល័យនគរបាល ប្រឆាំងគ្រឿងញៀន ៥.លោកវរៈសេនីយ៍ត្រី ហែម សុផល អតីត អនុប្រធានការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល ៦.លោក អនុសេនីយ៍ឯក ខៀវ សារ៉ា អតីត អនុប្រធានការិយាល័យ នគរបាលប្រឆាំងគ្រឿងញៀន ។ ក្រៅពីអ្នកជាប់ឃុំនៅមានមន្ត្រីដែលមានឈ្មោះក្នុងបញ្ជីខ្មៅមួយ ចំនួនទៀតដែលមានវាសនាល្អត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយលើកលែងទោស។
ដោយ សិរីសោភ័ណ

0 comments:

Post a Comment

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | JCPenney Coupons